ភ្នំពេញ មិនអនុញ្ញាតិក៏ដោយ។ ការបញ្ជាក់នេះ ត្រូវបានធ្វើឡើង២ថ្ងៃមុននឹងភាគីខាងសាលាក្រុង និងសហគមន៍ជួបពិភាក្សាគ្នាពីបញ្ហានេះ នៅថ្ងៃច័ន្ទដើមសប្តាហ៍ក្រោយ។
នៅថ្ងៃច័ន្ទដើមសប្តាហ៍ក្រោយនេះ សាលារាជធានីភ្នំពេញ និងជួបពិភាក្សាជាមួយនិងតំណាងសមាគន៍ និងសហគមន៍ទាំង៤ ពីសេចក្តីជូនដំណឹងធ្វើបាតុកម្មរយៈពេល១ខែ នៅលើទីលានប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី ២០ មករារហូតដល់ថ្ងៃទី ២០ កុម្ភៈ។
លោកឡុង ឌីម៉ង់អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបញ្ជាក់ប្រាប់វិទ្យុបារាំងថា សាលារាជធានីភ្នំពេញនៅមិនទាន់សម្រេចយ៉ាងណានោះទេ ដោយរង់ចាំការពិភាក្សាជាមួយនិងតំណាងសហគមន៍នៅថ្ងៃច័ន្ទខាងមុខសិន និងសួរពីមូលហេតុដែលពួកគាត់ចង់ធ្វើបាតុកម្មដែរ។ ប៉ុន្តែលោកបន្តថា ដូចជាមិនមានច្បាប់ណាអនុញ្ញាតិឲ្យមានបាតុកម្មរយៈពេល១ខែនោះទេ ហើយទីលានប្រជាធិបតេយ្យក៏មិនមែនជាកម្មសិទ្ធិរបស់បុគ្គលឬ ក៏ក្រុមណាមួយនោះដែរ។
តំណាងសហគមន៍បុរីកីឡាសហគមន៍ព្រលានយន្តហោះអន្តរជាតិសមាគមស្ត្រីបឹងកក់និងបណ្តាញអតីតស្ត្រីបឹងកក់ អ្នកស្រីយ៉ោម បុប្ផាបានបញ្ជាក់ថា នៅថ្ងៃច័ន្ទខាងមុខនេះ តំណាងសហគមន៍នឹងទៅពិភាក្សាជាមួយនិងសាលាក្រុងពីបញ្ហានេះ។ ប៉ុន្តែអ្នកស្រីអះអាងថា សហគមន៍នឹងនៅតែបន្តគំរោងធ្វើបាតុកម្មរយៈពេល១ខែនេះ ដដែលបើទោះបីជាសាលាក្រុងមិនអនុញ្ញាតិក៏ដោយ។
អ្នកស្រីបន្តថា ការធ្វើបាតុកម្មនេះគឺត្រឹមត្រូវតាមច្បាប់ ព្រោះទីលានប្រជាធិបតេយ្យមិនមែនជាកម្មសិទ្ធិរបស់អ្នកណាម្នាក់ឡើយ ហើយបើសាលារាជធានីមិនអនុញ្ញាតិនោះគឺត្រូវតែដោះស្រាយបញ្ហាទាំងអស់ជូនដល់ប្រជាពលរដ្ឋ។
បញ្ហាចំនួនបីដែលធ្វើឲ្យសហគមន៍សម្រេចធ្វើបាតុកម្មរយៈពេលមួយខែមានដូចជា៖ ទី១ពួកគេធ្វើបាតុកម្មរាល់ថ្ងៃគឺដើម្បីអំពាវនាវអោយរដ្ឋាភិបាលផ្តល់ដំណោះស្រាយបញ្ហាដីធ្លីជូនអ្នកភូមិព្រលានយន្តហោះអន្តរជាតិភ្នំពេញបុរីកីឡានិងបឹងកក់។ ទី២ ក្រុមអ្នកភូមិទាំងឡាយទាមទារអោយដោះលែងសកម្មជនដីធ្លីនិងសកម្មជនផ្សេងទៀតពីពន្ធធានាគារព្រៃសជាបន្ទាន់។ និងទី៣ ទាមទារអោយបញ្ចប់ជម្លោះនយោបាយនិងភាពច្របូកច្របល់នៅក្នុងសង្គមកម្ពុជា។ក្រុមអ្នកភូមិមានជម្លោះដីធ្លីតាមរយៈសេចក្តីជូនដំណឹងដដែលនេះបានបញ្ជាក់ថាពួកគេធ្លាប់ជឿថានៅពេលគណបក្សសង្គ្រោះជាតិចូលក្នុងរដ្ឋសភានោះអំពើហិង្សានិងការចាប់សកម្មជននយោបាយនឹងត្រូវបញ្ចប់ហើយគណបក្សទាំងពីរនឹងរួបរួមគ្នាដោះស្រាយបញ្ហាជូនប្រជាជន។
សូមបញ្ជាក់ថា កាលថ្ងៃទី ១២មករាកន្លងទៅនេះ សមាគមន៍ និងសហគមន៍ទាំង៤ខាងលើបានទៅកាន់សាលារាជធានីភ្នំពេញដើម្បីដាក់សេចក្តីជូនដំណឹងស្តីពីការធ្វើបាតុកម្មជារៀងរាល់ថ្ងៃ រយៈពេល១ខែនៅលើទីលានប្រជាធិបតេយ្យដោយចាប់ផ្តើមពីថ្ងៃទី 20មករាតទៅ។ការជូនដំណឹងដែលធ្វើឡើងបន្ទាប់ពីការស្ងប់ស្ងាត់មួយរយៈរបស់ក្រុមអ្នកតវ៉ាដែលអះអាងថាផ្អាកដើម្បីស្វែងរកយុទ្ធសាស្ត្រថ្មី៕
Bagikan
តំណាងសហគមន៍បឹងកក់អះអាងថា នឹងនៅតែធ្វើបាតុកម្មរយៈពេល១ខែលើទីលានប្រជាធិបតេយ្យ
4/
5
Oleh
Unknown