ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមដំណឹងពីក្រសួងមហាផ្ទៃ ដែលបានឱ្យដឹងផងដែរថា ម្សិលមិញ រដ្ឋមន្ត្រីទាំងពីររូប បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការរវាងក្រសួងទាំងពីរសម្រាប់ឆ្នាំ២០១៥។
ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជា លោក ត្រឹង ដាយ ក្វាង រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានពិភាក្សាការងារជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា កាលពីថ្ងៃសុក្រ មុននឹងចូលរួមសម្ពោធសាលាមិត្តភាពនគរបាលកម្ពុជាវៀតណាម ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃសៅរ៍។
យោងតាមដំណឹងនៅលើវ៉េបសាយត៍របស់ក្រសួងមហាផ្ទៃកម្ពុជា ការពិភាក្សាក្នុងជំនួបរវាងរដ្ឋមន្ត្រីទាំងពីររូប ម្សិលមិញ បានផ្តោតលើទំនាក់ទំនងរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម។ ប្រធានបទសំខាន់ៗនៃការប្រជុំនោះទាក់ទងជាអាទិ៍ទៅនឹង«ប្រតិបត្តិការសន្តិសុខ ការកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព ស្ថេរភាព និងការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ ការបណ្ដុះបណ្ដាលធនធានមនុស្ស និងការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន»។
វ៉េបសាយត៍ក្រសួងមហាផ្ទៃកម្ពុជាបញ្ជាក់ថា «ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អនិងមានប្រសិទ្ធភាពរវាងក្រសួងទាំងពីរ»។ សម្រាប់ឆ្នាំ២០១៥នេះ តាមរយៈការចុះហត្ថលេខាលើផែនការសហប្រតិបត្តិការ ថ្ងៃម្សិលមិញ ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាមនឹងបន្តធ្វើការជាមួយគ្នាទៀត។ ក្នុងចំណោមសកម្មភាពនានានៅឆ្នាំ២០១៥ ភាគីទាំងពីរនឹងផ្លាស់ប្តូរប្រតិភូរវាងប្រទេសទាំងពីរដើម្បីធ្វើទស្សនកិច្ចសិក្សា ហើយភាគីវៀតណាមនឹងជួយបណ្ដុះបណ្តាលធនធានមនុស្សក្នុងជួរនគរបាលកម្ពុជាឱ្យបាន៦០០នាក់បន្ថែមទៀត។
នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមករា ដែលជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រី ត្រឹង ដាយ ក្វាង ដែលបានជួបលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីម្សិលមិញដែរ សាលាមិត្តភាពនគរបាលកម្ពុជា វៀតណាម ត្រូវបានសម្ពោធក្រោមអធិបតីភាពរបស់លោកសរ ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា។ ក្នុងឆ្នាំ២០១៥ ភាគីវៀតណាមនឹងបន្តជួយកសាងសាលា ដែលស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺនោះ៕
Bagikan
រដ្ឋមន្ត្រីមហាផ្ទៃខ្មែរ និងរដ្ឋមន្ត្រីនគរបាលវៀតណាម សម្ពោធសាលាមិត្តភាពនគរបាល
4/
5
Oleh
Unknown