យោបល់ និងការអភិវឌ្ឍរបស់មនុស្សជាតិ» និងជា«អំពើឃោឃៅមិនអាចទទួលយកបាន»។
Je suis Charlie! ខ្ញុំគឺសាកលី (Charlie)! នេះគឺជាសម្រែកលើទំព័រហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ដែលចែកចាយបន្តនូវដំណឹងស្តីពីការវាយប្រហារទៅលើអ្នកសារព័ត៌មាននៃទស្សនាវដ្ដី សាកលី អិបដូ (Charlie Hebdo) នៅទីក្រុងបារីស ប្រទេសបារាំង។ លោកខៀវ កាញារីទ្ធ ឧទានថា៖ «ភេវរកម្មស្រុកបារាំងចាប់ផ្តើមពីការសំលាប់ អ្នកកាសែតតែម្តង!»
កម្ពុជាថ្កោលទោសការបាញ់ប្រហារអ្នកសារព័ត៌មាន និងអង្គការសារព័ត៌មានបារាំងនៅថ្ងៃពុធនោះ។ លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងអ្នកនាំពាក្យឱ្យទីស្តីការគណៈរដ្ឋមន្ត្រី៖ «[វា]ជាការប្រឆាំងនឹងមនុស្សជាតិក្នុងការទទួលបានព័ត៌មាន ប្រឆាំងនឹងសេរីភាពក្នុងការធ្វើកិច្ចការព័ត៌មាន ឬការបញ្ចេញយោបល់។ [វា]មិនមែនសម្លាប់តែមនុស្ស [ឬ]សម្លាប់បុគ្គលទេ វាជាឃាតកម្មទៅលើសេរីភាពក្នុងការបញ្ចេញយោបល់ ក្នុងការនាំព័ត៌មានទៅកាន់សាធារណៈជន និងជាការខាតបង់ធំមួយដ៏មានសារសំខាន់សម្រាប់មនុស្សជាតិទាំងអស់គ្នា។ ដូច្នេះ [វា]ជាការបំបាត់នូវសេរីភាព ការបំបាត់នូវព័ត៌មានគឺការបំបាត់នូវភាពអភិវឌ្ឍរបស់មនុស្សជាតិ»។
លោក ឈាន វុន តំណាងរាស្ត្រ និងប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន៖ «រឿងនេះជារឿងធ្ងន់ធ្ងរ [សម្រាប់]ប្រទេសបារាំង ក៏ដូចជាប្រទេសទាំងអស់លើសាកលលោក ដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការគោរពអ្នកសារព័ត៌មាន ព្រោះទាំងអស់គ្នាយល់ថា អ្នកសារព័ត៌មានគឺជាវិស័យមួយ ដែលយើងទាំងអស់គ្នាត្រូវគាំទ្រ ព្រោះវិស័យនេះជាវិស័យអាចទ្រទ្រង់ លើកតម្កើងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបាន។ ខ្ញុំ ក្នុងនាមជាអ្នកទទួលខុសត្រូវក្នុងវិស័យសារព័ត៌មាននៃអង្គការនីតិប្បញ្ញត្តិនៅប្រទេសកម្ពុជា ខ្ញុំសូមចូលរួមសម្ដែងនូវការកាន់ទុក្ខសោកជាមួយនឹងគ្រួសារជនរងគ្រោះដែរ ហើយសង្ឃឹមថាមិនគួរឱ្យមានអំពើឃោឃៅនេះតទៅទៀតបានទេ។ អំពើបំពានទៅលើសារព័ត៌មាន អ្នកសារព័ត៌មាននេះ គឺជាអំពើឃោឃៅ ដែលយើងមិនអាចទទួលយកបានទេ»។
ដីកាស្វែងរកបុរសបីនាក់ត្រូវបានផ្សព្វផ្សាយ កាលពីល្ងាចថ្ងៃពុធ បន្ទាប់ពីភេរវកម្មសម្លាប់មនុស្ស១២នាក់ និងបង្ករបួស៤នាក់ នៅស្នាក់ការទស្សនាវដ្ដីបារាំង សាកលី អិបដូ (Charlie Hebdo)។ បុរសជាជនសង្ស័យម្នាក់ អាយុ១៨ឆ្នាំ បានចូលខ្លួនទៅស្នងការដ្ឋាន ហើយត្រូវបានសួរចម្លើយដោយនគរបាល ដែលអំពាវនាវរកសាក្សី៕
Bagikan
កម្ពុជាថ្កោលទោសភេរវកម្មប្រឆាំងអ្នកសារព័ត៌មាននៅបារាំង
4/
5
Oleh
Unknown