គណបក្សប្រឆាំងទៅក្រៅប្រទេស ក៏ដើម្បីផ្សះផ្សាក្នុងចំណោមអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិនៅប្រទេសបារាំងផងដែរ។ ជាមួយគ្នានេះ លោកសន្យាថា នឹងពិនិត្យមើលឡើងវិញ លើករណីរបស់អ្នកស្រី ឡាក់ សុភាព ដែលត្រូវបានបណ្តេញចេញពីបក្ស។
លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញ កាលពីម៉ោង៩ព្រឹកថ្ងៃទី៨មករា ដោយមានអ្នកគាំទ្រជាច្រើននាក់ បានទៅរង់ចាំទទួលនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញច្រក VIP លោកកឹម សុខា បានធ្វើសន្និសីទកាសែតមួយ ដោយបានបង្ហាញពីជោគជ័យមួយចំនួននៅក្នុងដំណើរបេសកកម្មនៅក្រៅប្រទេសនោះ គឺ លោកកឹម សុខា បានជួបជាមួយសហគមន៍ខ្មែរនៅប្រទេសបារាំង អាឡឺម៉ង់ និងប្រទេសស្វីស ។ ក្រៅពីនោះ លោកក៏បានជួបជាមួយតំណាងក្រសួងការបរទេសបារាំងទទួលបន្ទុកខាងកិច្ចការអាស៊ី ដែលជំនួបនោះបានផ្តោតទៅលើបញ្ហាច្បាប់បោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។ ជំនួបទាំងនេះ ត្រូវបានលោកកឹម សុខា អះអាងថា ជាជោគជ័យមួយនៅក្នុងដំណើរទស្សនកិច្ចរយៈពេលជិត២សប្តាហ៍ពីប្រទេសកម្ពុជានេះ។
ប៉ុន្តែយ៉ាងណាក៏ដោយ ដំណើរទស្សនកិច្ចទៅក្រៅប្រទេសរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិព្រមៗគ្នា ចាប់តាំងពីថ្ងៃទី២៥ធ្នូឆ្នាំ២០១៤ ក្រៅពីការផ្សះផ្សាក្នុងចំណោមអ្នកគាំទ្រដែលកំពុងខ្វែងគំនិតគ្នានៅប្រទេសបារាំងហើយនោះ នៅក្នុងប្រទេសឯណេះវិញក៏មានបញ្ហាផងដែរ នោះគឺករណីបណ្តេញសមាជិកបក្សម្នាក់ គឺអ្នកស្រី ឡាក់ សុភាព។ ទាក់ទងនឹងករណីនៅប្រទេសបារាំង លោកកឹម សុខា បានស្នើសុំឲ្យអ្នកគាំទ្រនៅក្នុងប្រទេសបារាំង ចេះរួបរួមសាមគ្គីគ្នា និងចេះធ្វើការជាមួយគ្នា។ ចំណែកឯករណីរបស់ អ្នកស្រីឡាក់ សុភាព ត្រូវបាន លោកកឹម សុខា បញ្ជាក់ថា នឹងលើកយកករណីនេះ មកពិនិត្យមើលឡើងវិញ។
លោកកឹម សុខា ដែលបានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាននៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានបដិសេធ មិនធ្វើអត្ថាធិប្បាយច្រើននោះទេ ដោយលោកគ្រាន់តែបង្ហើបថា កន្លងមកយើងពិនិត្យឃើញការដកអ្នកស្រីឡាក់ សុភាព នេះត្រឹមត្រូវច្រើនហើយ តែលោកនឹងពិនិត្យមើលម្តងទៀតចំពោះករណីនេះ។
អ្នកស្រីឡាក់ សុភាព សមាជិកគណៈកម្មាធិការនាយក និងជាទីប្រឹក្សា លោកកឹម សុខា ត្រូវបានគណៈកម្មាធិការវិន័យរបស់គណបក្សសង្គោះជាតិ សម្រេចបណ្តេញ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៤ ចំពេលដែលមេដឹកនាំកំពូលគណបក្សសង្គ្រោះជាតិ គឺលោកសម រង្ស៊ី និង លោកកឹម សុខា ស្ថិតនៅក្រៅប្រទេស។ អ្នកស្រីឡាក់ សុភាព ត្រូវបានបណ្តេញចេញ ក្រោមហេតុផលថា អ្នកស្រីបានចោទប្រកាន់លោកកឹម សុខា និងលោកសម រង្ស៊ី ប្រព្រឹត្តអំពើពុករលួយដោយគ្មានភស្តុតាង។ និយាយដល់ការយាងត្រឡប់របស់ព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ មកដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិចឡើងវិញនោះ លោកកឹម សុខា បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិនឹងមិនព្រួយបារម្ភនោះទេ៕
Bagikan
លោកកឹម សុខា ត្រៀមពិនិត្យឡើងវិញករណីបណ្តេញលោកស្រីឡាក់ សុភាព
4/
5
Oleh
Unknown