ជាតិ នៅតែនាំសំណាងសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដដែល។
ការថ្លែងសារនយោបាយដូចនេះរបស់លោក សម រង្ស៊ី បន្ទាប់ពីលោកវិលត្រឡប់ពីបំពេញទស្សនកិច្ចឯកជននៅទ្វីបអឺរ៉ុបវិញ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះ។
លោក សម រង្ស៊ី អះអាងកាលពីព្រឹកថ្ងៃទី១១ មករា នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថា លោកមិនភិតភ័យចំពោះការវិលចូលឆាកនយោបាយឡើងវិញរបស់សម្ដេចព្រះ នរោត្តម រណឫទ្ធិ នៅពេលនេះឡើយ។ លោកចាត់ទុកថា នោះគឺជាសិទ្ធិរបស់ព្រះអង្គ។ ម្យ៉ាងទៀតនេះគឺជាចរន្តនយោបាយដែលតែងមានការឡើង និងចុះជាធម្មតា។
ឆ្លើយនឹងសំណួររបស់អ្នកកាសែតដែលលើកឡើងថា មានការបែកបាក់ផ្ទៃបាក់បក្ស លោក សម រង្ស៊ី និយាយថា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ទាំងនៅកម្ពុជា និងនៅខាងក្រៅប្រទេសពុំមានការប្រែប្រួលឡើយ។ ផ្ទុយទៅវិញ លោកមានសុឆន្ទៈថា គណបក្សសង្គ្រោះជាតិ គឺជាក្ដីសង្ឃឹមតែមួយគត់នៅកម្ពុជា ដែលនាំមកនូវការផ្លាស់ប្ដូរ៖ «សំឡេង»។
លោក សម រង្ស៊ី ពុំបាននិយាយអ្វីច្រើនឡើយជុំវិញវិវាទអ្នកស្រី ឡាក់ សុភាព និងកិច្ចអន្តរាគមន៍សកម្មជនដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារសម្រាប់ការវិលត្រឡប់មកវិញ លើកនេះ។
ដោយឡែកសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ដែលពេលនេះព្រះអង្គយាងមកដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច ឡើងវិញ ព្រះអង្គមានបន្ទូលកាលពីថ្ងៃទី៥ មករា ថា វត្តមានរបស់ព្រះអង្គនៅពេលនេះ គឺពុំមែនចូលមកដើម្បីជ្រៀតជ្រែក ឬបំបែកសំឡេងបក្សនយោបាយណាមួយឡើយ។
ព្រះអង្គមានបន្តថា អ្វីដែលធ្វើឲ្យព្រះអង្គវិលចូលឆាកនយោបាយវិញនេះ គឺចង់ស្ដារមុខមាត់សំឡេងរាជានិយមឡើងវិញតែប៉ុណ្ណោះ បន្ទាប់ពីបាក់ស្រុតងើបមុខលែងរួចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៖ «សំឡេង»។
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក រស់ រ៉ាវុធ យល់ឃើញថា គណបក្សសង្គ្រោះជាតិ គឺនៅតែដើរជួរមុខនៃការគាំទ្រ និងជាចរន្តនៃក្នុងការផ្លាស់ប្ដូរសម្រាប់អាណត្តិបន្ទាប់នេះទៀតនៅឡើយ។ លោកថ្លែងបន្តថា មូលហេតុដែលសំឡេងគាំទ្រដែលមិនស្រកស្រុតនេះ គឺដោយសារសម្ពន្ធភាពផ្ទៃក្នុងបក្សនៅរឹងមាំ។ ហេតុនេះ បើទោះជាមានរលកនយោបាយថ្មីៗផុសឡើង ឬភាពរកាំរកូសផ្ទៃក្នុងបក្សក៏គណបក្សប្រឆាំងនេះនៅតែអាចការពារ ឬគ្រប់គ្រងខ្សែក្រវាត់បានដូចមុន៖ «សំឡេង»។
បើទោះជាបែបនេះក៏ដោយចុះ ក៏សង្កេតឃើញថា វត្តមានរបស់លោក សម រង្ស៊ី កាលពីព្រឹកថ្ងៃទី១១ មករា នៅព្រលានយន្តហោះ គឺពុំមានអ្នកហែហមអមដំណើរច្រើនដូចលើកមុនៗទៀតឡើយ គឺគេឃើញមានតែសមាជិកក្នុងបក្សមួយចំនួនប៉ុណ្ណោះ មកចាំទទួលការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី៕
Bagikan
លោក សម រង្ស៊ី៖ វត្តមានសម្ដេចក្រុមព្រះមិនប៉ះពាល់ប្រជាប្រិយភាពបក្សសង្គ្រោះជាតិ
4/
5
Oleh
Unknown