ប្រទេសតួកគី។ គួរជម្រាបជូនថា តួកគីតែងតែទទួលការចោទប្រកាន់ពីបស្ចិមលោកពីបទមិនបានចូលរួមឲ្យសកម្មនៅក្នុងយុទ្ធនាការប្រឆំាងនឹងពួកជីហាតដែលឆ្លងកាត់តាមទឹកដីខ្លួន។
គេនៅមិនទាន់ដឹងថា តើនៅក្នុងចំណោមមនុស្សប្រមាណជា ៣ ០០០នាក់ដែលក្រសួងស៊ើបការណ៍សម្ងាត់តួកគីបានលើកឡើងថាកំពុងមានទំនាក់ទំនងជាមួយអង្គការរដ្ឋអ៊ីស្លាមនោះ មានជនជាតិអ្វីខ្លះ មានទំនាក់ទំនងជាមួយអង្គការរដ្ឋអ៊ីស្លាមយ៉ាងម៉េច និងដែលពួកគេម្នាក់កំពុងរៀបចំធ្វើអ្វីខ្លះទេនៅក្នុងប្រទេសតួកគី។ អ្វីដែលគេដឹង ក្រសួងស៊ើបការណ៍សម្ងាត់តួកគីបានទាញសញ្ញាអាសន្នប្រាប់ក្រសួងសន្តិសុខផ្ទៃក្នុងឲ្យប្រុងជើងការ និងព្រមានពីហានិភ័យនៃការវាយប្រហារប្រឆំាងផលប្រយោជន៍របស់បស្ចិមលោកក្នុងប្រទេសតួកគី។ យោងតាមរបាយការណ៍ដដែល ប្រជាជនស្បែក ស និងហេដ្ឋារចនាសម្ព័ន្ធរបស់អង្គការអូតង់ គឺជាផ្ទំាងស៊ីបនៃការវាយប្រហារ។ ទន្ទឹមគ្នានេះ ក្រសួងស៊ើបការណ៍សម្ងាត់តួកគីក៏បានទាញសញ្ញាអាសន្នពីការវាយប្រហារចោលគ្រាប់បែកនៅពេលណាក៏បាន និងនៅទីណាក៏បានក្នុងទឹកដីតួកគី។
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ លោករដ្ឋមន្រ្តីក្រសួងការបរទេសតួកគីបានថ្លែងថា មានប្រជាជនតួកគីរហូតដល់ទៅ ៧០០នាក់បានចេញទៅចូលរួមជាមួយពួកជីហាតនៅក្នុងប្រទេសស៊ីរី និងដែលពួកនេះឯងអាចនឹងបង្កភេរវកម្មក្នុងប្រទេសតួកគីនៅពេលវិលត្រលប់ចូលស្រុកកំណើតវិញ។ រូបលោកប្រមុខការទូតតួកគីក៏បានបញ្ជាក់ថា រដ្ឋាភិបាលធ្លាប់បានហាមឃាត់មនុស្សប្រមាណជា ៧ ២៥០នាក់មិនឲ្យចូលទឹកដីតួកគី ដោយពួកនេះជាប់សង្ស័យពីបទបានទៅចូលរួមជាមួយពួកជីហាតនៅស៊ីរី និងក៏បានបណ្តេញជនសង្ស័យចេញពីតួកគីចំនួន ១ ១៦០នាក់ដែរ។ ដោយឡែកកាលពីថ្ងៃចន្ទដើមសប្តាហ៍ លោកប្រមុខការទូតតួកគីបានអះអាងថា ស្រ្តីឈ្មោះ Hayat Boumeddienne ដែលជាប្រពន្ធរបស់សពអ្នកចាប់មនុស្សធ្វើជាថ្នូរនៅប៉ារីសបានទៅដល់ស៊ីរីកាលពីថ្ងៃទី៨ មករាដោយឆ្លងកាត់ប្រទេសតួកគី។
គួរជម្រាបជូនថា ជានិច្ចកាល ក្រុមប្រទេសលោកខាងលិចតែងតែចោទតួកគីពីបទមិនបានរួមសហការណ៍ឲ្យបានសកម្មនៅក្នុងយុទ្ធនាការប្រឆំាងនឹងពួកជីហាតដែលឆ្លងកាត់តាមទឹកដីខ្លួន៕
Bagikan
តួកគីព្រមានពីការវាយប្រហារផលប្រយោជន៍បស្ចិមលោកនៅតួកគីពីពួកជីហាត
4/
5
Oleh
Unknown