នៅក្នុងកម្មវិធីថ្មីរួមរបស់អឺរ៉ុបសម្រាប់ប្រយុទ្ធប្រឆំាងនឹងភេរវនិយមនោះមានអ្វីខ្លះទេ ដោយលោកបញ្ជាក់ថា វាជារឿងមួយថ្មីថ្មោងដែលសមាជិកគ្រប់ប្រទេសត្រូវចូលរួមពិភាក្សាទំាងអស់គ្នា។ នៅក្នុងដំណាក់កាលដំបូង គណៈកម្មការអឺរ៉ុបនឹងធ្វើការប្រមែរប្រមូល និងធ្វើការដោះដូររាល់ព័ត៌មានរវាងសមាជិកនីមួយៗនៅផ្ទៃក្នុងអឺរ៉ុប។ តែគេប្រាដកជាជួបនឹងឧបសគ្គមួយចំនួនដោយចៀសមិនរួច ពិសេសពីការលាក់លៀម ឬក៏ការមិនទុកចិត្តគ្នានៅក្នុងរង្វង់សមាជិក។
យ៉ាងណាក៏ដោយ នេះពិតជាមិនមែនចៃដន្យទេដែលលោកប្រធានគណៈកម្មការអឺរ៉ុប Jean-Claude Juncker មានបំណងដាក់សំណើទៅកាន់ប្រទេសសមាជិកអឺរ៉ុបនូវកម្មវិធីថ្មីមួយសម្រាប់ប្រយុទ្ធប្រឆំាងនឹងភេរវនិយមនោះ ព្រោះថា សហភាពអឺរ៉ុបបាន និងកំពុងប្រឈមមុខនឹងបញ្ហាបង្កឡើងដោយក្រុមយុវជនដែលបានចេញទៅប្រយុទ្ធជាមួយក្រុមអង្គការរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។ គឺក្រុមយុវជនអឺរ៉ុបនេះហើយដែលក្រោយពីបានវិលត្រឡប់មកកាន់ប្រទេសដើមវិញ នឹងអាចដើរអុកឡុកបង្កភេរវកម្មក្នុងដែនដីកំណើតរបស់ខ្លួនដែលគេហៅថា ជាដង្កូវចេញពីសាច់ឯង។ នៅថ្ងៃទី១៩ មករាខាងមុខ អឺរ៉ុបនឹងលើកយកសំណុំរឿងនេះទៅជជែកនៅក្នុងជំនួបថ្នាក់រដ្ឋមន្រ្តីការបរទេស។
ប្រធានបទដដែលនេះនឹងត្រូវលើកយកទៅជជែកនៅថ្ងៃទី២៩ មករាខាងមុខនាឱកាសកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសហភាពអឺរ៉ុបដែរ។ គួររម្លឹកជូនថា អ្វីដែលគណៈកម្មការអឺរ៉ុបចង់បានជាបន្ទាន់នៅចំពោះមុខ គឺសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងមួយពីសភាអឺរ៉ុបស្តីពីការបង្កើតបញ្ជីកាអឺរ៉ុបមួយដែលប្រមូលផ្តុំរាល់ទិន្នន័យទាក់ទងនឹងអ្នកដំណើរចេញ ចូលទ្វីបអឺរ៉ុប។ តែគម្រោងមួយនេះត្រូវបានជាប់គំាងតំាងពីឆ្នំា ២០១១ មកម្ល៉េះ៕
Bagikan
សហភាពអឺរ៉ុបនឹងស្វែងរកវិធានការការពាររួមប្រឆំាងនឹងពួកជីហាត
4/
5
Oleh
Unknown