ទំាងមូល និងថា អាវុធដ៏ប្រសិទ្ធិភាពក្នុងការប្រឈមទប់នឹងភេរវនិយម គឺការរួបរួមគ្នាជាធ្លុងមួយ។
« ថ្ងៃនេះ គឺសាធារណរដ្ឋទំាងមូលដែលបានទទួលការវាយប្រហារ សាធារណរដ្ឋ គឺសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សាធារណរដ្ឋ គឺជាវប្បធម៌ ពហុនិយមនិងលទ្ធិប្រជាធិបតេយ្យ គឺតម្លៃទំាងអស់ហ្នឹងហើយដែលត្រូវបានវាយប្រហារដោយពួកឃាតករនៅពេលនេះ។ បារំាងជាប្រទេសដែលបាននំាយុត្តិធម៌ និងសន្តិភាពទៅកាន់ពិភពលោកទំាងមូល។ សារសន្តិភាពនេះត្រូវបានសម្តែងឡើងតាមរយៈបេសកកម្មរបស់ទាហានបារំាងនៅក្រៅប្រទេសដើម្បីប្រឆំាងនឹងពួកភេរវនិយម និងពួកជ្រុលនិយម។
ប្រទេសបារំាងបានទទួលសារភាតរភាព និងសាមគ្គីភាពពីគ្រប់ជ្រុងជ្រោយនៅទូទំាងពិភពលោក ហើយយើងត្រូវតែចាត់វិធានការគ្រប់បែបយ៉ាងទំាងអស់។ យើងត្រូវតែឆ្លើយតបវិញឲ្យសក្តិសមនឹងទង្វើឧក្រិដ្ឋកម្មដែលយើងបានទទួល។ បារំាងត្រូវតែដឹងខ្លួនឯងថា អាវុធដ៏ប្រសិទ្ធិភាពរបស់យើង គឺការរួបរួមគ្នាជាធ្លុងមួយ។ ការរួបរួមគ្នាជាធ្លុងមួយរវាងប្រជាពលរដ្ឋបារំាងគ្រប់ជាន់ថ្នាក់ ដោយគ្មានការប្រកាន់និន្នាការនយោបាយដើម្បីប្រឈមនឹងទង្វើដ៏សាហាវនេះ។
គ្មានអ្វីអាចចូលមកបំផ្លាញសាមគ្គីភាពរបស់យើងបានឡើយ គ្មានអ្វីអាចចូលមករារំាងដំណើរទៅមុខរបស់យើងបានទេ និងក៏គ្មានអ្វីអាចចូលមកបំបែកបំបាក់យើងបានដែរ »។
Bagikan
លោកហ្រ្វង់ស័រ ហូឡង់៖« អាវុធដ៏ប្រសិទ្ធិភាពរបស់យើងក្នុងការប្រឆំាងនឹងភេរវនិយម គឺការរួបរួមគ្នាជាធ្លុងមួយ
4/
5
Oleh
Unknown