លាក់ខ្លួននៅក្នុងព្រៃជិតព្រំដែនកម្ពុជា។ គិតត្រឹមម៉ោងប្រមាណជា១២រសៀលថ្ងៃសុក្រទី៩មករានេះ កំលាំងប៉ូលីសទាំងនោះ នៅមិនទាន់ដកចេញនៅឡើយទេ។
កំលាំងប៉ូលីសខេត្តរតនគីរី ត្រូវបានដាក់អោយប្រចាំការនៅក្នុងភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី តាំងពីយប់ថ្ងៃទី៨មករាមក ដើម្បីស្វែងរកជនជាតិភាគតិចចារ៉ាយ-វៀតណាម៥នាក់ រឺគេហៅថា ជនជាតិភាគតិចភ្នំម៉ង់តាញ៉ា ដែលកំពុងលាក់ខ្លួននៅក្នុងព្រៃ ក្បែរភូមិនេះ។ សាក្សីនៅក្នុងភូមិបានអោយវិទ្យុបារាំងអន្តរជាតិ RFI ដឹងថា កងកំលាំងប៉ូលិសចំនួន៦ឡាន មានគ្នាប្រមាណជិត២០នាក់ ប្រដាប់ដោយកាំភ្លើងអាកាស្វាយបត់ចំនួន៤ដើម ក្នុងនោះមានប៉ូលិសប៉ុស្តិ៍ភូមិឡំ វិរៈព្រំដែន និងស្រុកផង បានសម្រុកចូលទៅក្នុងភូមិនៅប្រមាណជាម៉ោង៩យប់ ហើយបានដើរល្បាត រហូតមកដល់ព្រឹកថ្ងៃទី៩មករា។
បើតាមលោក ឆាយ ធី មន្ត្រីស៊ើបអង្កេតរបស់អង្គការ ADHOC ប្រចាំនៅខេត្តរតនគីរី ការដាក់កំលាំងនៅក្នុងភូមិឡុំនេះ ក្រោយពីមានសេចក្តីរាយការណ៍ថា មានជនជាតិភាគតិចភ្នំម៉ង់តាញ៉ា៥នាក់ថ្មីទៀត កំពុងលាក់ខ្លួននៅក្នុងព្រៃក្បែភូមិ ដើម្បីស្វែងរកជំនួយសង្គ្រោះពីមន្ត្រីឧត្ដមស្នងការអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនៅកម្ពុជា។ លោកបានកត់សំគាល់ថា នេះគឺជាលើកទី២ហើយ ដែលប៉ូលីសខេត្តភាគឥសានមួយនេះ បានបញ្ជូនកំលាំងរបស់ខ្លួន ចុះស្វែងរកទីលាក់ខ្លួនរបស់ជនជាតិម៉ង់តាញ៉ាទាំងនេះ។ ប៉ុន្តែស្នងការប៉ូលីសខេត្តរតនគីរី លោក ងន គឿន បានបដិសេធ។
បើតាមរូបថតដែលបង្ហាញដោយមន្ត្រីសិទ្ធិមនុស្សរបស់អង្គការអាកហុក ជនភៀសខ្លួនម៉ុងតាញ៉ា៥នាក់ ដែលកំពុងលាក់ខ្លួននៅក្នុងព្រៃនេះ គឺជាបុរសទាំងអស់។ ពួកគេមកពីភូមិចំនួនបី គឺភូមិសូល ភូមិម៉ក់ដែង និងភូមិប៉ល ក្នុងស្រុកដាក់កឺ ខេត្តយ៉ាឡាយ ប្រទេសវៀតណាម។ ពួកគេបានភៀសខ្លួនចូលមកក្នុងព្រៃ ខេត្តរតនគិរី តាំងពីថ្ងៃទី៣ ខែមករា ក្រោមហេតុផលរងការគាបសង្កត់ ធ្វើទុក្ខបុកម្នេញផ្នែកជំនឿសាសនា និងបញ្ហានយោបាយពីអាជ្ញាធរមូលដ្ឋានក្នុងប្រទេសវៀតណាម។
កាលពីថ្ងៃទី២០ខែធ្នូឆ្នាំ២០១៤កន្លងទៅ ជនភៀសខ្លួនម៉ង់តាញ៉ា១៣នាក់ ក៍ត្រូវបានជួយសង្គ្រោះដោយមន្ត្រីឧត្ដមស្នងការអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនៅកម្ពុជា រួចបានបញ្ជូនខ្លួនពួកគេមកកាន់ទីក្រុងភ្នំពេញ ដើម្បីទទួលសិទ្ធិជ្រកកោណជាជនភៀសខ្លួន។ ដោយឡែក សំរាប់ជនភៀសខ្លួនម៉ុងតាញ៉ា៥នាក់ថ្មីនេះ ក៍កំពុងត្រូវបានមន្ត្រីឧត្ដមស្នងការអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនៅកម្ពុជា កំពុងតែស្វះស្វែងរកអន្តរាគមន៍ជួយដល់ពួកគេផងដែរ៕
Bagikan
ប៉ូលីសខេត្តរតនៈគីរីដើរល្បាតក្នុងភូមិទាំងយប់ ដើម្បីស្វែងរកជនជាតិភាគតិចម៉ុងតាញ៉ា៥នាក់
4/
5
Oleh
Unknown