លោក ហ៊ុន សែន គំរាមបែបនេះ ដោយលោកចាត់ទុកថា បក្សប្រឆាំងមិនគោរពកិច្ចព្រមព្រៀងនយោបាយ ២២ កក្កដា។ លោក ហ៊ុន សែន បញ្ជាក់ថា តំណាងរាស្ត្រទាំង ៧នាក់នោះ អាចប្រឈមមុខនឹងតុលាការ ទោះបីជាមានអភ័យឯកសិទ្ធិក៏ដោយ ព្រោះតំណាងរាស្ត្រមិនអាចផ្អាកបណ្ដឹងអាជ្ញារបស់តុលាការបានទេ លុះត្រាតែមានសំឡេង ៣ ភាគ ៤ ក្នុងរដ្ឋសភា ដើម្បីផ្អាកបណ្ដឹងអាជ្ញាតុលាការ។
លោក ហ៊ុន សែន អះអាងបន្តថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងអស់ ចូលស្បថក្នុងសភាក្រោយពេលប្រកាសសាលក្រមរបស់តុលាការទេ ដូច្នេះតាមច្បាប់តំណាងរាស្ត្រទាំង ៧រូបនោះ ត្រូវទទួលទោសពីតុលាការជាកំហិត។
ការលើកឡើងរបស់លោក ហ៊ុន សែន នេះ ធ្វើឡើងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសកលវិទ្យាល័យស្វាយរៀង នៅព្រឹកថ្ងៃទី១៩ មករា ដោយលោកសង្កត់ធ្ងន់ៗថា បក្សប្រឆាំងមិនបានគោរពកិច្ចព្រមព្រៀងរបស់ខ្លួន នៅក្នុងរដ្ឋសភា ដោយបានវាយប្រហារពាក្យសំដីធ្ងន់ៗ មកលើគណបក្សប្រជាជនកម្ពុជា នៅតាមទីសាធារណៈនៅដើមខែនេះ។
ចំណែកអ្នកស្រី មូរ សុខហួរ តំណាងរាស្ត្រនៃគណបក្សសង្រ្គោះជាតិ និងជាជនមួយរូប ក្នុងចំណោម ៧រូបនោះ មានប្រសាសន៍តបភ្លាមៗ ប្រាប់វិទ្យុអាស៊ីសេរីថា លោក ហ៊ុន សែន គំរាមបែបនេះ មកពីលោកមិនយល់ច្បាប់រដ្ឋធម្មនុញ្ញ។ អ្នកស្រីបន្តថា លោក ហ៊ុន សែន ក៏ត្រូវការសំឡេងពីរភាគបីនៅក្នុងសភាដែរ ដើម្បីសម្រេចការងារនេះបាន។
Bagikan
លោក ហ៊ុន សែន ព្រមានដកតំណាងរាស្ត្របក្សប្រឆាំង៧រូប
4/
5
Oleh
Unknown