ជាអ្នករងគ្រោះមុនគេ ដោយសារក្រុមជ្រុលនិយម។
អ៊ីស្លាមដើរស្របទន្ទឹមគ្នានឹងលទ្ធិប្រជាធិបតេយ្យ។ នេះជាការថ្លែងរបស់លោកប្រធានាធិបតីបារំាង ហ្វ្រង់ស័រ ហូឡង់ នៅចំពោះមុខអ្នកចូលរួមដែលភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាម នៅក្នុងវេទិកាមួយរៀបចំដោយវិទ្យាស្ថានពិភពលោកអារ៉ាប់ ក្នុងក្រុងប៉ារីស។ ប្រធានាធិបតីបារាំងព្រមានផងដែរ កុំឲ្យមានគំនិតយល់ច្រលំ និងការដាក់បញ្ចូល ច្របូកច្របល់គ្នា រវាងក្រុមអ្នកកាន់សាសនា អ៊ីស្លាម និងភេរវកម្មរបស់ក្រុមអ៊ីស្លាមជ្រុលនិយម។
តាមលោកហ្វ្រង់ស័រ ហូឡង់ គឺជនជាតិអ៊ីស្លាមដែលប្រឈម រងគ្រោះថ្នាក់មុនគេ ដោយសារមនោគមវិជ្ជា ជ្រុលនិយម មិនចេះសណ្តោសប្រណី។ ជនជាតិអ៊ីស្លាមក៏ជាមិត្តរបស់បារាំង។ នៅក្នុងទឹកដីបារំាង ប្រជាជនអ៊ីស្លាម នឹងទទួលការគោរព មានសិទ្ធិទទួលបានការការពារតាមច្បាប់ ប៉ុន្តែ លោកប្រធានាធិបតីបារាំងអំពាវនាវឲ្យសុំឲ្យប្រជាជនអ៊ីស្លាមនៅ បារាំងគោរពសាធារណរដ្ឋបារំាង។ លោកហ្វ្រង់ស័រ ហូឡង់ បានទាមទារផងដែរ ឲ្យមានការបង្រៀន និងពន្យល់ឲ្យបានច្បាស់ ពីប្រវត្តិសាស្រ្តសាសនា នៅតាមសាលារៀន។
នៅទីក្រុងប៊ែឡាំងវិញ លោកស្រីនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ ដែលបានថ្លែងចូលរួមរំលែកទុក្ខជាមួយប្រជាជនបារាំង ដែលរងគ្រោះដោយអំពើភេរវកម្ម កាលពីថ្ងៃពុធ សប្តាហ៍មុន។ ថ្លែងនៅមុខសភាអាល្លឺម៉ង់ ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ សន្យាប្រយុទ្ធប្រឆាំងនឹងសំដីច្រណែននិន្ទា និងមនោគមវិជ្ជាភេរវនិយម។
សម្រាប់លោកស្រី អង់ហ្គែឡា មែរគែល រដ្ឋាភិបាលអាល្លឺម៉ង់នឹងប្រើរាល់ច្បាប់ ដើម្បីផ្តន្ទាទោសយ៉ាងចាស់ដៃ ប្រឆាំងនឹងអ្នកដែលធ្វើសកម្មភាពហិង្សា ក្នុងនាមសាសនាអ៊ីស្លាម ឬមេមនោគមវិជ្ជាភេរវនិយម អន្តរជាតិ។ នាយករដ្ឋមន្រ្តីអាល្លឺម៉ង់សន្យាដែរថា នឹងប្រើគ្រប់មធ្យោបាយរបស់និតិរដ្ឋអាល្លឺម៉ង់ ដើម្បីទប់ស្កាត់សកម្មភាពប្រឆាំងសហគមន៍ជ្វីហ្វ ហើយនឹងសន្យាការពារសុវត្ថិភាព សន្តិសុខឲ្យវិហារអ៊ីស្លាមនៅអាល្លឺម៉ង់។
លោកស្រី នាយករដ្ឋមន្រ្តី អាល្លឺម៉ង់ដែលបានថ្លែងអបអរចំណងមិត្តភាពបារាំងអាល្លឺម៉ង់បានបញ្ជាក់ដែរថា “យើងដឹងច្បាស់ថា នឹងគ្មានទេ សន្តិសុខនៅអាល្លឺម៉ង់ បើសិនបារាំងគ្មានសន្តិសុខនោះ។ បារាំង និងអាល្លឺម៉ង់ ជាប្រទេសមិនអាចខ្វះគ្នាបាន នៅក្នុងសម័យសកលភាវូនីយកម្ម”។
កាលពីថ្ងៃពុធទី ១៤មករា រដ្ឋាភិបាលអាល្លឺម៉ង់បានប្រកាសពង្រឹងការត្រួតពិនិត្យលើអ្នកដំណើរ ក្នុងគោលដៅទប់ស្កាត់កុំឲ្យជនជីហាតនិយមអាចចាកចេញទៅប្រយុទ្ធកៀកស្មាជាមួយអង្គការរដ្ឋអ៊ីស្លាមក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី៕
Bagikan
មេដឹកនាំបារាំង និងអាល្លឺម៉ង់មានជំហរដូចគ្នា គឺការពារអ៊ីស្លាម និងប្រឆាំងមនោគមវិជ្ជាភេរវនិយម
4/
5
Oleh
Unknown