បោះឆ្នោត។ តាមពង្រាង គណបក្សប្រជាជនកម្ពុជា បានកំណត់រយៈពេលយុទ្ធនាការឃោសនា ដោយបន្ថយពី ៣០ ថ្ងៃ ត្រឹមតែ ១៤ ថ្ងៃ ហើយការហែក្បួនឃោសនាបោះឆ្នោតតាមផ្លូវ មានតែពីរថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃបើកយុទ្ធនាការ និងនៅថ្ងៃបិទយុទ្ធនាការឃោសនា។ ការកំណត់ដូច្នេះ មិនត្រូវបានគណបក្សសង្គ្រោះជាតិ ឯកភាពនោះទេ។ ក្រុមការងារគណបក្សទាំងពីរ នឹងជួបគ្នាម្តងទៀត នៅរសៀលថ្ងៃចន្ទ ទី១២មករា។
ក្រុមការងារចរចារបស់គណបក្សប្រជាជនកម្ពុជា សំអាងហេតុផលថា កុំឲ្យកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទើបគណបក្សកាន់អំណាចជាង ៣៦ ឆ្នាំនេះ បានសរសេរក្នុងសេចក្តីព្រាងកែប្រែមាត្រា ក្នុងជំពូកទី៧ នៃច្បាប់បោះឆ្នោតតំណាងរាស្ត្រ ដើម្បីបន្ថយសកម្មភាពឃោសនាបោះឆ្នោត។
សេចក្តីព្រាង ដែលប្រគល់ឲ្យគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃសុក្រ បានបន្ថយរយៈពេលឃោសនាបោះឆ្នោត មកត្រឹមតែ ១៤ ថ្ងៃ ដែលច្បាប់ចាស់ កំណត់រយៈពេល ៣០ ថ្ងៃ។ ចំណុចសំខាន់មួយទៀត ការហែក្បួនឃោសនាបោះឆ្នោត ត្រូវធ្វើឡើងតែនៅថ្ងៃបើកយុទ្ធនាការ និងហែក្បួនមួយថ្ងៃទៀត នៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតប៉ុណ្ណោះ។ ការហែក្បួនឃោសនាបោះឆ្នោត ក្នុងច្បាប់ចាស់ កំណត់ឲ្យធ្វើរយៈពេលពេញមួយរដូវយុទ្ធនាការឃោសនាបោះឆ្នោត ទាំង ៣០ ថ្ងៃ។
ក្រោយពីពិនិត្យ និងប្រជុំលើសេចក្តីព្រាងរបស់គណបក្សប្រជាជនកម្ពុជារួចមក លោក គួយ ប៊ុនរឿន សហប្រធានក្រុមការងារចរចា មកពីគណបក្សសង្គ្រោះជាតិ បានលើកឡើងថា ការសម្រេចកាត់បន្ថយសកម្មភាពឃោសនាបោះឆ្នោត ទាំងពេលវេលា និងទាំងការកម្រិតមិនឲ្យហែក្បួននោះ អាចប៉ះពាល់ដល់គណបក្សនយោបាយ។ គណបក្សសង្គ្រោះជាតិ ចង់ធ្វើឲ្យការកំណត់ពីការឃោសនាបោះឆ្នោត ទូលំទូលាយ ជៀសវាងការកាត់បន្ថយនូវសេរីភាពរបស់គណបក្សនយោបាយនិមួយ។ ក្នុងនោះ បើមិនបានពេលឃោសនាច្រើនដូចនៅអាល្លឺម៉ង់ ដែលមានរយៈពេល ១ខែកន្លះ ក៏ត្រូវទុកដូចច្បាប់ចាស់ ដែលមានពេល ៣០ ថ្ងៃ ហើយការជួបជុំ ហែក្បួនឃោសនាបោះឆ្នោត ទុកឲ្យគណបក្សនិមួយៗ ជាអ្នកសម្រេច ចង់ហែថ្ងៃណា ក៏បាន។
លោក គួយ ប៊ុនរឿន បានស្នើឲ្យគណបក្សប្រជាជនកម្ពុជា ពិនិត្យឡើងវិញ ខណៈដែលក្រុមការងារទាំងពីរ នឹងជួបនិយាយគ្នាម្តងទៀត អំពីការឃោសនាបោះឆ្នោត នៅរសៀលថ្ងៃចន្ទ ទី១២មករា។ បើមិនឯកភាពគ្នា នឹងត្រូវទុកជូនថ្នាក់ដឹកនាំកំពូល សម្រេចដូចលើកមុន។
ជាការកត់សម្គាល់ រាល់អ្វីដែលគណបក្សប្រជាជនកម្ពុជា កំណត់ ទោះបីជាមិនមានការឯកភាពពីគណបក្សសង្គ្រោះជាតិ ប៉ុន្តែទីបំផុត ត្រូវថ្នាក់ដឹកនាំកំពូល សម្រេចតាមការចង់បានរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងនោះ មានការចរចាបង្កើតច្បាប់គជប ជាឧទាហរណ៍៕
Bagikan
គណបក្សសង្គ្រោះជាតិ មិនឯកភាពតាមគណបក្សប្រជាជនកម្ពុជា ដែលចង់កាត់បន្ថយរយៈពេល និងការហែក្បួនឃោសនាបោះឆ្នោត
4/
5
Oleh
Unknown