ណងហៃ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសម្របសម្រួលអង្គការអាដហុក។
នៅព្រឹកព្រលឹមថ្ងៃសៅរ៍នេះ ភ្នាក់ងារនៃឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាតិ UNHCR បានជួបជាមួយនឹងជនភៀសខ្លួន ម៉ុងតាញ៉ាចំនួន ៨នាក់ នៅក្នុងខេត្តរតនគិរី។ ជនភៀសខ្លួនទាំងនោះ បានរត់ចេញពីព្រៃមក ដើម្បីសុំឲ្យអង្គការសហប្រជាតិជួយសង្គ្រោះពួកគេ បន្ទាប់ពីបានលាក់ខ្លួននៅក្នុងព្រៃកម្ពុជាជាច្រើនសប្តាហ៍មក។
មន្ត្រីសម្របសម្រួលអង្គការអាដហុក លោកឆាយ ធី បានប្រាប់វិទ្យុបារាំងថា នៅព្រឹកនេះ អង្គការសហប្រជាជាតិកំពុងតែរង់ចាំការសហការជាមួយនឹងអាជ្ញាធរខេត្តរតនគិរី ដើម្បីបញ្ជូនជនភៀសខ្លួនទាំងអស់នោះ មកកាន់ទីក្រុងភ្នំពេញ។ ដោយឡែកក្រុមមួយទៀត ដែលមានគ្នា ៥នាក់ កំពុងតែលាក់ខ្លួននៅក្នុងព្រៃជ្រៅ ក្បែរតំបន់ព្រំដែនកម្ពុជា និងវៀតណាម ហើយអង្គការសហប្រជាជាតិក៏កំពុងតែធ្វើដំណើរស្វែងរកពួកគេជាបន្តទៀតដែរ។
នៅថ្ងៃសុក្រទី១៩ធ្នូ ម្សិលមិញនេះ ឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនអង្គការសហប្រជាជាតិ UNHCRនិងឧតម្តស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ OHCHR បានចេញសេចក្តីប្រកាសព័ត៌មានមួយ ពីទីក្រុងបាងកក ដោយអំពាវនាវឲ្យមានការសហការជួយសង្គ្រោះជនជាតិភាគតិចម៉ុងតាញ៉ាវៀតណាម នៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ផ្ទុយពីការណែនាំរបស់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង ឲ្យមានការសហការគ្នាជាក្រុមនោះ អាជ្ញាធរខេត្តរតនៈគិរី បានបដិសេដ មិនអនុញ្ញាតឲ្យក្រុមការងាររបស់អង្គការសហប្រជាជាតិជួបនឹងក្រុមជនជាតិនោះ និងបញ្ជូនពួកគេមកកាន់ទីក្រុងភ្នំពេញ។ ហើយកាលពីព្រឹកថ្ងៃសុក្រ ក្រុមការងារអង្គការសហប្រជាតិត្រូវបានប្រាប់ថា ប៉ូលីសខេត្តបានកំពុងតែតាមស្វែងរកជនភៀសខ្លួនទាំងនោះ ហើយថាអាចនឹងបញ្ជូនពួកគេទៅកាន់ប្រទេសវៀតណាមវិញ។
UNHCR និង OHCHR ក៏បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជា ចាត់វិធានការជាបន្ទាន់ ដើម្បីធានាថា ជនជាតិម៉ុងតាញ៉ាទាំងអស់នោះ ត្រូវបានបញ្ជូនមកកាន់ទីក្រុងភ្នំពេញ ហើយផ្តល់សិទ្ធិជ្រកកោនដល់ពួកគេ ដោយយោងតាមអនុសញ្ញាស្តីពីជនភៀសខ្លួនឆ្នាំ ១៩៥១ និងអនុក្រឹតកម្ពុជាលើជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោន។
សូមបញ្ជាក់ថា ជនជាតិម៉ុងតាញ៉ាវៀតណាម ចំនួន ១៣នាក់ បានមកលាក់ខ្លួននៅក្នុងព្រៃកម្ពុជា ក្នុងខេត្តរតនគិរីអស់រយៈពេលជាង៧សប្តាហ៍មកហើយ ដោយមិនទទួលបានការជួយសង្គ្រោះ និងការការពារឡើយ៕
Bagikan
ជនភៀសខ្លួនម៉ុងតាញ៉ាវៀតណាមរត់ចេញពីព្រៃមកជួបនឹងUN ដើម្បីសុំការជួយសង្គ្រោះ
4/
5
Oleh
Unknown