ផ្ដើមពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥ល្ងាច នៅទីលានប្រជាធិបតេយ្យ និងដែលអនុញ្ញាតឲ្យអ្នកចូលរួម ស្ដាប់ និងបញ្ចេញមតិយោបល់ដោយសេរី ជុំវិញសេចក្ដីព្រាងច្បាប់ដ៏អាថ៌កំបាំងនេះ។
ពេញមួយថ្ងៃអាទិត្យទី២១ធ្នូ ចុងសប្ដាហ៍នេះ ប្រជាពលរដ្ឋប្រមាណ១ពាន់នាក់ ត្រូវគេរំពឹងថា នឹងចូលរួមនៅក្នុងវេទិកាសាធារណៈមួយ នៅទីលានប្រជាធិបតេយ្យ ដើម្បីពិភាក្សា និងចែករំលែក អំពីសេចក្ដីព្រាងច្បាប់ស្ដីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើតាមការឲ្យដឹងពីកញ្ញា អ៊ុំ វណ្ណា មន្ដ្រីនៃបណ្ដាញយុវជនកម្ពុជា។ បណ្ដាញយុវជនកម្ពុជា ដែលរៀបចំកម្មវិធីនេះ រួមជាមួយសង្គមស៊ីវិលដទៃទៀតដូចជា គណៈកម្មាធិការសហប្រតបត្តិការដើម្បីកម្ពុជា និងសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម។
កញ្ញា អ៊ុំ វណ្ណា បញ្ជាក់ប្រាប់វិទ្យុបារាំងអន្ដរជាតិនៅថ្ងៃសុក្រ ទី១៩ធ្នូនេះថា វេទិកាសាធារណៈនេះ ធ្វើឡើងក្នុងបំណងផ្សព្វផ្សាយពីសេចក្ដីព្រាងច្បាប់ស្ដីពីឧក្រិដ្ឋកម្មលើប្រព័ន្ធបច្ចេកវិទ្យា ទៅដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជន។ អ្នកជំនាញ នឹងជម្រាបប្រាប់អ្នកចូលរួមពីចំណុចវិជ្ជមាន និងអវិជ្ជមានរបស់សេចក្ដីព្រាងច្បាប់នោះ ទៅដល់អ្នកចូលរួម។ មន្ដ្រីនៃបណ្ដាញយុវជនកម្ពុជារូបនេះ គូសបញ្ជាក់ទៀតថា ការចែករំលែកនេះ នឹងជួយឲ្យអ្នកប្រើប្រាស់អ៊ីនធឺណែតនៅកម្ពុជា យល់ដឹងកាន់តែច្រើនឡើងពីសេចក្ដីព្រាងច្បាប់នេះ និងបង្កើនការប្រុងប្រយ័ត្នរបស់ខ្លួន នៅក្នុងការប្រើប្រាស់អ៊ីនធឺណែតផងដែរ។
គួរជម្រាបជូនថា សេចក្ដីព្រាងច្បាប់ស្ដីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានរដ្ឋាភិបាលកម្ពុជារៀបចំឡើងស្របពេលដែលចំនួនអ្នកប្រើប្រាស់អ៊ីនធឺណេត បានកើនឡើងយ៉ាងខ្លាំង នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតនៅកម្ពុជា ដែលភាគច្រើនលើសលុប ប្រើប្រាស់បណ្ដាញគ្មានដែនកំណត់នេះ ដើម្បីបញ្ចេញមតិ ឬការរិះគន់របស់ពួកគេដោយសេរី តាមរយៈបណ្ដាញសង្គមនានា។
សង្គមស៊ីវិលជាច្រើនដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិសេរីភាពនៃ ការបញ្ចេញមតិ បានសម្ដែងក្ដីបារម្ភយ៉ាងខ្លាំងចំពោះសេចក្ដីព្រាងច្បាប់នេះ។ បារម្ភព្រោះសេចក្ដីព្រាងច្បាប់នេះ ធ្វើឡើងដោយលាក់កំបាំងជាទីបំផុត។ និងបារម្ភថា វាអាចកម្រិតសិទ្ធិសេរីភាពបញ្ចេញមតិលើប្រព័ន្ធអ៊ីនធឺណែត របស់ប្រជាពលរដ្ឋកម្ពុជា៕
Bagikan
សង្គមស៊ីវិល រៀបចំវេទិកាសាធារណៈ ដើម្បីស្វែងយល់ពីសេចក្ដីព្រាងច្បាប់អ៊ីនធឺណែត
4/
5
Oleh
Unknown