ថ្ងៃសុក្រទី២៦ធ្នូកន្លងទៅ ត្រូវអ្នកស្រុកគ្រីមេ ២លាន៣សែននាក់ នាំគ្នាហៅថាជា
“ថ្ងៃ សុក្រខ្មៅ “កាលដែល គេស្រាប់តែស្រឡាំងកាំងធ្លាក់ខ្លួនដាច់ភ្លើងអគ្គិសនីជាលើកទី២ តែក្នុងមួយសប្តាហ៏សោះ ហើយមិនតែប៉ុណ្ណោះ ត្រូវក្រុងគៀវ ផ្អាកសិនរាល់ចរាចរណ៍ តាមផ្លូវដែកនិងតាមរថយន្តBus ជាមួយទៀបកោះនេះ។
ដូច្នេះ អ្នកស្រុកអ៊ុយក្រែនឬរុស្ស៊ីណា ដែលបានធ្វើដំណើរទៅលេងសាច់ញាតិខ្លួន នៅ ទៀប កោះនេះ ដែលស្ថិតនៅមាត់សមុទ្រខ្មៅ អាចត្រឡប់មកអ៊ុយក្រែនវិញគឺតែតាមរថយន្ត ផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយមករុស្ស៊ីវិញ គឺតែតាមស្រឡាងភ្ជាប់ទៀបកោះនេះ ទៅកាន់ត្រើយម្ខាងទៀតនៅខាងដែនដីរុស្ស៊ី ពីព្រោះ ក្រុងម៉ូស្គូ តាំងពីយូរមកហើយ បានបិទឲ្យឈប់ដើរ រថភ្លើងទៅអ៊ុយក្រែនមកពីមិនសូវមានមនុស្សជិះ។
រីឯទំនាក់ទំនងផ្លូវអាកាសភ្ជាប់ខេត្តនានានៃប្រទេសរុស្ស៊ី ទៅនឹងក្រុង Simferopol ជាធានី ទៀបកោះគ្រីមេត្រូវបានក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី បញ្ឈប់ទៅដែរ ក្រោមសម្ពាធនៃទណ្ឌកម្មសហភាពអឺរ៉ុប។
ហើយចាប់ពីថ្ងៃសៅរ៍២៧ធ្នូមក អ្នកស្រុកគ្រីមេណាដែលប្រើ កាតVisa និង Mastercard ក៏ លែងអាចទាញយកលុយ នៅលើដែនដីទៀបកោះនេះ ដ្បិតលែងមានសេវាទៀតឡើយ ពីខាងក្រុមហ៊ុនអាមេរិកាំងទាំងពីរនេះដែលប្រតិបត្តិតាមទណ្ឌកម្ម ពីខាងស.រ.អា.ទល់នឹង ទៀបកោះ គ្រីមេនេះ ភ្ជាប់ខ្លួនមកនឹងសហព័ន្ធរុស្ស៊ី។
បើនិយាយពីចរាចរណ៍ផ្លូវដែក កាលមុន ក្នុង១ថ្ងៃៗ មានរថភ្លើងប្រមាណ១០ក្បួន តែងភ្ជាប់ អ៊ុយក្រែនទៅនឹងទៀបកោះគ្រីមេ។ ចំណែកអគ្គិសនីវិញនោះអុយក្រែនតែងបានផ្គត់ផ្គង់ដល់គ្រីមេ គឺតែ៤០០ Megawatt ប៉ុណ្ណោះពីក្នុងចំណោម ១.០០០ Megawatt ដែលគ្រីមេត្រូវការ។
នៅពីមុខសភាពការណ៍នេះ រុស្ស៊ី បានប្រកាសអំពីភាពត្រៀមខ្លួនលក់ទៅឲ្យអ៊ុយក្រែន នូវ ថាមពលអគ្គិសនី ក្នុងបរិមាណ ៩.០០០ លាន Kilowattតាមតម្លៃថោកដូចតម្លៃក្នុងស្រុករុស្ស៊ី អញ្ចឹងគឺតែ ៤០ដុល្លារប៉ុណ្ណោះ ក្នុង១.០០០ Kilowatt ឬ១ Megawatt ។ ក្រុងគៀវបានសំដែង នូវចេតនារស់រវើកចុះកិច្ចសន្យាដើម្បីទិញអគ្គិសនីពីរុស្ស៊ីតាមតម្លៃបែបនេះ៕
Bagikan
ក្រុងគៀវផ្តាច់ភ្លើងនិងផ្អាកសិនចរាចរណ៍ផ្លូវដែក និងតាមរថយន្ត Bus ជាមួយគ្រីមេ
4/
5
Oleh
Unknown