អ្នកភូមិដែលផ្ទុកមេរោគអេដស៍នៅស្រុកសង្កែ ឲ្យដឹងថា រហូតមកទល់ពេលនេះមានស្ថាប័នរដ្ឋសភា និងមន្ត្រីពាក់ព័ន្ធផ្ដល់ជំនួយខ្លះដែរដល់ពួកគាត់ រួមមានថវិកាប្រមាណ ១០ម៉ឺនរៀល អង្ករ ៥០គីឡូក្រាម និងរបស់របរមួយចំនួនទៀត ដែលគិតជាទឹកប្រាក់សរុបប្រមាណ ៧០ដុល្លារអាមេរិក ក្នុងម្នាក់។
ក្រុមប្រជាពលរដ្ឋដែលផ្ទុកមេរោគអេដស៍នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ថ្លែងនៅថ្ងៃទី៣០ ធ្នូ ថា បន្ទាប់ពីធ្វើតេស្តឈាមដឹងថា មានមេរោគអេដស៍មក គឺពួកគាត់ដែលជាកសិករក្រីក្រផងនោះ ម្នាក់ៗខ្វល់ខ្វាយពីជំងឺនេះមិនឈប់ឈរ ហើយពុំបានចេញទៅស្វែងរកការងារធ្វើឆ្ងាយពីផ្ទះសម្បែងរបស់ ខ្លួននោះទេ។ អ្នកភូមិបញ្ជាក់ថា ជំនួយដែលស្ថាប័នពាក់ព័ន្ធឧបត្ថម្ភកដល់ពួកគាត់នោះដោះស្រាយបានតែ ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ចំពោះរយៈពេលវែងខាងមុខទៀតមិនដឹងទៅជាយ៉ាងនោះទេ៖ «សំឡេង»។
ទាក់ទងនឹងបញ្ហានេះ ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា អ្នកស្រី កែ សុវណ្ណរតន៍ ធ្លាប់មានប្រសាសន៍ ខណៈចុះចែកអំណោយនិងផ្ដល់កម្លាំងចិត្តដល់ប្រជាពលរដ្ឋដែលផ្ទុក មេរោគអេដស៍នៅភូមិការ កាលពីថ្ងៃ២៧ ធ្នូ ថា អ្នកស្រីនឹងជំរុញឲ្យរដ្ឋាភិបាលស្វែងរកកញ្ចប់ថវិកាផ្គត់ផ្គង់ដល់ អ្នកផ្ទុកមេរោគអេដស៍ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃបន្តទៀត៖ «សំឡេង»។
រហូតមកដល់ពេលនេះ យើងសង្កេតឃើញមានអង្គការព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ ចុះអប់រំផ្នែកផ្លូវចិត្តដល់ប្រជាពលរដ្ឋដែលមានមេរោគអេដស៍នៅតាម ផ្ទះជាបន្តបន្ទាប់ដែរ។
មន្ត្រីស្ម័គ្រចិត្តអង្គការព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ លោក ពេក ញ៉ាញ មានប្រសាសន៍ខណៈចុះអប់រំតាមផ្ទះអ្នកភូមិថា ការចុះអប់រំផ្លូវចិត្តប្រជាពលរដ្ឋនេះ ដើម្បីផ្ដល់កម្លាំងចិត្តដល់អ្នកដែលផ្ទុកមេរោគអេដស៍កុំឲ្យ ពួកគាត់គិតរវើរវាយពីជំងឺដែលជួបប្រទះ៖ «សំឡេង»។
ជំទប់ទី២ឃុំរកា លោក សឿម ឆម ឲ្យដឹងថា លទ្ធផលប្រជាពលរដ្ឋនៅភូមិរកា ឃុំរកា ដែលទៅធ្វើតេស្តឈាម ហើយមានមេរោគអេដស៍កើនឡើងដល់ចំនួន ២០៣នាក់ហើយ គិតត្រឹមថ្ងៃទី២៩ ធ្នូ នោះ។ យ៉ាងណាក៏ដោយលោកគិតថា ចំនួននេះអាចនឹងកើនឡើងទៀត ដោយសារប្រជាពលរដ្ឋនៅតែនាំគ្នាទៅធ្វើតេស្តឈាមជាបន្តបន្ទាប់នៅ ឡើយ៕
Bagikan
ពលរដ្ឋផ្ទុកមេរោគអេដស៍នៅបាត់ដំបងកើនដល់២០៣នាក់
4/
5
Oleh
Unknown