ដីធ្លីជាមួយក្រុមហ៊ុនវៀតណាម ប៊ិន ភឿក ១ (Bin Phoeuk 1) អំពាវនាវរកជំនួយអន្តរាគមន៍ពីរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ។
ក្រុមជនជាតិដើមភាគតិចព្នង បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែធ្នូ នៅការិយាល័យអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO forum)។
ជនជាតិព្នង លោក យ៉ាន ម៉ៅ ថ្លែងថា ក្រុមរបស់លោកបានរត់គេចខ្លួនពីភូមិ បន្ទាប់ពីមានក្រុមមនុស្សមិនស្គាល់អត្តសញ្ញាណចុះទៅស្វែងរកសកម្មជនជនជាតិព្នង ១០នាក់ ដែលចេញមុខការពារព្រៃឈើ និងរារាំងការឈូសឆាយរបស់ក្រុមហ៊ុន កាលពីយប់ថ្ងៃទី៦ ធ្នូ។ ស្របគ្នានេះ លោកក៏ស្នើឲ្យភាគីពាក់ព័ន្ធ ជួយដោះស្រាយបញ្ហាដីធ្លីដែលក្រុមហ៊ុនឈូសឆាយរំលោភយក៖ «ពួកខ្ញុំ ៥នាក់ បានរត់គេចខ្លួនមកភ្នំពេញ ចំណែក ៥នាក់ទៀត គាត់បានរត់ចូលព្រៃអស់ហើយ។ ចឹងខ្ញុំសូមសំណូមពររដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធ មានកសិកម្ម បរិស្ថាន និងស្ថាប័នពាក់ព័ន្ធបញ្ហាដីធ្លី សូមឲ្យលោកជួយដោះស្រាយដល់សកម្មជនរបស់ខ្ញុំចំនួន ១០រូប ដែលពួកគាត់តវ៉ាបញ្ហាដីធ្លីហ្នឹង ក៏ដូចជាការឈូសឆាយដីធ្លីជាអនាធិបតេយ្យ ដែលសម្ដេចចក្រី ហេង សំរិន ប្រធានព្រឹទ្ធសភាគាត់បានអនុម័ត (អន្តរាគមន៍) កាលពីថ្ងៃទី១៩ ខែកុម្ភៈ ហ្នឹង ថាឲ្យបញ្ឈប់ការឈូសឆាយរបស់ក្រុមហ៊ុន តែក្រុមហ៊ុននៅតែមានការឈូសឆាយ»។
ក្រុមជនជាតិដើមភាគតិចព្នង អះអាងថា ដីដែលក្រុមហ៊ុនរុករានកាប់ព្រៃ និងឈូសឆាយរំលោភយកនោះ ប៉ះពាល់ដីចម្ការវិលជុំ ព្រៃដើមច្បោះ និងទំនៀមទម្លាប់ពួកគាត់ក្នុងភូមិចក់ចារ ចំនួន ២១១គ្រួសារ។ ក្រុមជនជាតិដើមភាគតិចព្នង នឹងវិលទៅភូមិឋានរបស់គេវិញ បន្ទាប់ពីផ្ដល់ដំណឹងនេះ ហើយពួកគេអះអាងថានឹងបន្តការពារដីការពារព្រៃ៕
Bagikan
ជនជាតិព្នងនៅមណ្ឌលគិរីមានជម្លោះដីជាមួយក្រុមហ៊ុនវៀតណាមរត់មកភ្នំពេញរកអន្តរាគមន៍
4/
5
Oleh
Unknown