នាយករដ្ឋមន្រ្តីចិន លី ខឺឈាំងកំពុងផ្តើមទស្សនកិច្ចនៅអឺរ៉ុបខាងកើត ដោយចាប់ផ្តើមដំបូង នៅប្រទេសកាហ្សាក់ស្ថាន ជាទីដែលលោកចូលរួមនៅក្នុងជំនួបកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ នៅថ្ងៃចន្ទ។ នៅថ្ងៃអង្គារ ទី ១៦ ធ្នូ លោកនាយករដ្ឋមន្រ្តីចិននឹងធ្វើដំណើរទៅជួបប្រមុខដឹកនាំចំនួន១៦នាក់ មកពីប្រទេសអឺរ៉ុប កណ្តាល និងខាងកើត នៅប៊ែលក្រាដ រដ្ឋធានី ប្រទេសស៊ែប៊ី។
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីចិននៅ អឺរ៉ុបខាងកើត មិនមែនជារឿងថ្មីប្លែកនោះទេ។ ចាប់តាំងពីឆ្នាំ២០១២ នេះជាលើកទីបី ដែលលោកលី ខឺឈាំងជួបប្រជុំជាមួយមេដឹកនាំប្រទេសអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត។ លើកនេះ ជំនួបជាមួយប្រមុខដឹកនាំប្រទេសអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើតត្រូវរៀបចំធ្វើនៅក្នុងប្រទេសស៊ែប៊ី។
តាមលោក វ៉ាង ឆៅ អនុរដ្ឋមន្រ្តីការបរទេសចិន ដែលបាននិយាយប្រាប់អ្នកកាសែត កាលពីចុងសប្តាហ៍នេះ លោកលី ខឺឈាំងនឹងស្នើទៅសមភាគី ឲ្យបង្កើតកិច្ចសហការដ៏រឹងមាំមួយជាមួយប្រទេសចិន។ មានន័យថា គេត្រូវបង្កើតវិធានការដ៏បត់បែនមួយ ជាពិសេសការវិនិយោគ ដើម្បីធានាសុវត្ថិភាពឲ្យគម្រោងផែនការសហការដែលចិនមានជាមួយអឺរ៉ុបខាងកើត។
បន្ទាប់ពីអាហ្រ្វិក ចិនដែលសំឡឹងឃើញសក្តានុពល និងស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសអឺរ៉ុបខាងកើត មានបំណងចង់ពង្រឹងវត្តមានរបស់ខ្លួន នៅក្នុងអឺរ៉ុបខាងកើត ដែលធ្លាប់ជាដែនដីរបស់សហភាពសូវៀត។ ដូចលើកមុនៗ នាយករដ្ឋមន្រ្តីចិនធ្វើដំណើរទៅអឺរ៉ុបកណ្តាល ជាមួយនឹងលុយដុល្លារដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងដៃ។ ទីក្រុងប៉េកាំងចាប់អារម្មណ៍ ចង់វិនិយោគទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ថាមពល កសិកម្ម និងឧស្សាហកម្មនៅប្រទេសអឺរ៉ុបខាងកើត។
ជាក់ស្តែង នៅក្នុងទស្សនកិច្ចផ្លូវរដ្ឋទៅទីក្រុងប៊ែលក្រាដ របស់ប្រទេសស៊ែប៊ី នាយករដ្ឋមន្រ្តីចិន នឹងចូលរួមសម្ពោធស្ពាន មួយដែលសង់ដោយក្រុមហ៊ុនចិន និងដែលត្រូវចំណាយទឹកប្រាក់ប្រមាណ ១៣៦លានអឺរ៉ូ។ កាលពីឆ្នាំទៅ ចិនបានចុះកិច្ចព្រមព្រៀងតម្លៃ ១ពាន់លានអឺរ៉ូ ដើម្បីសាងសង់រោងចក្រអគ្គិសនី ពីរកន្លែង នៅស៊ែប៊ី។

ចិនចង់បោះយុថ្កានៅអឺរ៉ុបខាងកើត ដែលជាដែនដែនថ្មី ចំណែកអឺរ៉ុបកណ្តាល និងខាងកើតក៏ត្រូវការលុយរបស់ចិន សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនដែរ។ សម្រាប់ប្រទេសសមាជិកសហភាពអឺរ៉ុប ដូចជាប៉ូឡូញ ជាដើម តាមរយៈកិច្ចសហប្រតិបត្តិការជាមួយចិន ប៉ូឡូញនឹងអាចទទួលបានហិរញ្ញវត្ថុថ្មី ព្រោះថា ថវិកាអឺរ៉ុបមិនមែនច្រើន សម្រាប់ជួយសេដ្ឋកិច្ចប៉ូឡូញ។ ក្រៅពីទុនវិនិយោគរបស់ចិន ប្រទេសអឺរ៉ុបនៅខាងកើត ដែលកំពុងជួបវិបត្តិនាំចេញ ដោយសាររងទណ្ឌកម្មពីរុស្ស៊ី នៅក្នុងវិបត្តិអ៊ុយក្រែន កំពុងសំឡឹងឃើញទីផ្សារមហាសាលរបស់ចិន សម្រាប់ផលិតផលកសិចំណីអាហាររបស់ខ្លួន៕
Bagikan
ចិនប្រើយុទ្ធសាស្រ្តបុកគ្រឹះរឹងមាំនៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត
4/
5
Oleh
Unknown