ប្រធានគណៈកម្មការអឺរ៉ុបថ្មី លោកJean Claude Juncker កាលពីថ្ងៃសៅរ៍ បានទាមទារឲ្យអង់គ្លេសឈប់ចាត់វិធានការរើសអើងចំពោះជនអន្តោប្រវេសន៍ដែលធ្វើការនៅអង់គ្លេស។នៅពេលដែលថ្ងៃបោះឆ្នោតជាតិកាន់តែខិតចូលមកដល់ នាយករដ្ឋមន្រ្តី អង់គ្លេស ដែលស្ថិតនៅក្រោមសម្ពាធរបស់ក្រុមស្អប់អឺរ៉ុប បានលើកនិយាយកាលពីខែវិច្ឆិកាពីគម្រោងវិធានការរបស់រដ្ឋាភិបាល ដើម្បីរឹតបន្តឹងការហូរចូលជនបរទេសមកពី អឺរ៉ុប ខាងកើត ចូលក្នុងទឹកដីអង់គ្លេស។
នាយករដ្ឋមន្រ្តីអង់គ្លេសជៀសមិនផុតពីត្រូវប្រឈមមុខ និងទទួលការរិះគន់ពីប្រធានគណៈកម្មការអឺរ៉ុបថ្មី។ នាយករដ្ឋមន្រ្តីអង់គ្លេសដែលធ្លាប់ប្រឆាំងមិនចង់ឲ្យលោក Jean Claude Junckerត្រូវគេជ្រើសរើស ជាប្រធានគណៈកម្មការអឺរ៉ុប ត្រូវបានលោក Jean Claude Juncker បកមករិះគន់ខ្លាំងៗ កាលពីថ្ងៃសៅរ៍ ពីឥរិយាបទរើសអើងរបស់អង់គ្លេស ចំពោះអ្នកធ្វើការមកពីអឺរ៉ុបខាងកើត។
សម្រាប់ប្រធានគណៈកម្មការអឺរ៉ុបថ្មី គេមិនអាចសើរើសិទ្ធិជាមូលដ្ឋានរបស់ជនអន្តោប្រវេសន៍ ដែលធ្វើការស្របច្បាប់ក្នុងប្រទេសណាមួយទេ។ អង់គ្លេសនឹងប្រឈម បាត់បង់លំហូរហិរញ្ញវត្ថុ ប្រសិនបើរដ្ឋាភិបាលអង់គ្លេសចង់កំណត់ សិទ្ធិធ្វើការរបស់ជនអន្តោប្រវេសន៍។
ជំហររិះគន់របស់ប្រធានគណៈកម្មការអឺរ៉ុបថ្មី ទៅលើនយោបាយអន្តោប្រវេសន៍អង់គ្លេស ត្រូវកាសែតអង់គ្លេសThe Gardian ចុះផ្សាយ កាលពីថ្ងៃសៅរ៍។ លោកJean Claude Juncker ដែលព្រមាននយោបាយរើសអើង របស់អង់គ្លេស នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ អូទ្រីស កាលពីថ្ងៃសៅរ៍ បានបញ្ជាក់យ៉ាងដាច់ណាត់ថា លោកប្រឆាំងរាល់គំនិត និងឥរិយាបទដែលវាយតម្លៃថា រាល់ជនជាតិមកពីប្រទេសប៉ូឡូញ រូម៉ានី ឬប៉ុលហ្ការី គឺជាជនខិលខូច។ តាមពិត អ្នកទាំងនោះ ជាអ្នកខិតខំធ្វើការ ដើម្បីចិញ្ចឹមជីវិតតែប៉ុណ្ណោះ។
ស្ថិតនៅក្រោមសម្ពាធរបស់មតិមហាជនអង់គ្លេស និងក្រុមស្អប់អឺរ៉ុប កាលពីខែវិច្ឆិកា លោក នាយករដ្ឋមន្រ្តីអង់គ្លេសបានស្នើសេចក្តីព្រាងមួយ ដែលចង់កាត់បន្ថយសិទ្ធិរបស់ជនបរទេស មិនឲ្យទទួលសេវា ធានាសន្តិសុខសង្គម ដូចអ្នកធ្វើការ ជាតិអង់គ្លេស។ នៅពេលនោះ លោកដាវីដ កាមឺរឺន ថែមទាំងថ្លែងទាមទារឲ្យគេធ្វើកំណែទម្រង់សន្ធិសញ្ញាអឺរ៉ុបផង។ លោកនាយក រដ្ឋមន្រ្តីអង់គ្លេស ធ្លាប់បានសន្យាហើយថា លោកនឹងរៀបចំឲ្យមានការបោះឆ្នោតប្រជាមតិមួយ នៅឆ្នាំ ២០១៧ ប្រសិនបើគណបក្សអភិរក្សនិយមរបស់លោកឈ្នះឆ្នោតជាតិ នៅខែឧសភា ២០១៥។ ប្រជាមតិដែលនៅក្នុងនោះប្រជាជនអង់គ្លេសនឹងសម្រេចថា តើអង់គ្លេសគួរនៅបន្ត ឬដើរចេញពីសហភាពអឺរ៉ុប ដែលប្រជាជនអង់គ្លេសគិតថា ចាំតែចាំជញ្ជក់យកប្រយោជន៍ពីអង់គ្លេសនោះ៕

Bagikan
ប្រធានគណៈកម្មការអឺរ៉ុបដំឡើងសំលេងដាក់អង់គ្លេសដែលចង់រឹតបន្តឹងសិទ្ធិជនបរទេស ធ្វើការនៅអង់គ្លេស
4/
5
Oleh
Unknown