រដ្ឋាភិបាលស៊ុយអែត និងដាណឺម៉ាកបានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី នៅថ្ងៃចន្ទ ដើម្បីធ្វើការតវ៉ាជាផ្លូវការ ចំពោះហេតុការណ៍ ដែលយន្តហោះយោធារុស្ស៊ីហោះក្បែរយន្តហោះដឹកអ្នកដំណើរ ខុសពីបទដ្ឋានអាកាសចរណ៍អន្តរជាតិ។ ការចោទប្រកាន់ ដែលរុស្ស៊ីបានច្រានចោល។យោងតាមការអះអាងរបស់ស៊ុយអែត ហេតុការណ៍បានកើតឡើង កាលពីថ្ងៃសុក្រ។ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Scandinavian Airlines (SAS) ដែលជាក្រុមហ៊ុនរួមគ្នារបស់ស៊ុយអែត ដាណឺម៉ាក និងន័រវែស បានហោះចេញពីប្រទេសដាណឺម៉ាក សំដៅទៅកាន់ប្រទេសប៉ូឡូញ។ នៅពេលហោះទៅដល់ខាងត្បូងប្រទេសស៊ុយអែត ក្នុងដែនអាកាសពីលើសមុទ្របាល់ទិក ដែលជាដែនអាកាសអន្តរជាតិ យន្តហោះស៊ើបការណ៍របស់រុស្ស៊ីបានហោះមកក្បែរ ចម្ងាយប្រមាណត្រឹមតែ ៩គីឡូម៉ែត្រប៉ុណ្ណោះ ពីយន្តហោះដឹកអ្នកដំណើរនេះ។
រដ្ឋមន្រ្តីក្រសួងការបរទេសដាណឺម៉ាកបានហៅទង្វើរបស់យន្តហោះយោធារុស្ស៊ីនេះថា ជាទង្វើដែលគ្មានហេតុផល ដែលធ្វើឲ្យអាយុជីវិតអ្នកដំណើរស៊ីវិលត្រូវប្រឈមមុខនឹងគ្រោះថ្នាក់។ ចំណែករដ្ឋមន្រ្តីក្រសួងការបរទេសស៊ុយអែតវិញបានលើកឡើងថា ស៊ុយអែត និងដាណឺម៉ាកប្រកាន់ជំហររួមគ្នាតែមួយ ដើម្បីតវ៉ាជំទាស់ចំពោះសកម្មភាពរបស់រុស្ស៊ី។ ការតវ៉ាជំទាស់ជាផ្លូវការ ដែលត្រូវធ្វើតាមរយៈការកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី នៅថ្ងៃចន្ទ។
ពីខាងរុស្ស៊ីវិញ អ្នកនាំពាក្យកងទ័ពរុស្ស៊ីធ្លាប់បានធ្វើការបដិសេធរួចទៅហើយ កាលពីថ្ងៃអាទិត្យថា មិនមានហេតុការណ៍ ដូចការចោទប្រកាន់របស់ស៊ុយអែត និងដាណឺម៉ាកនោះទេ។ អ្នកនាំពាក្យរូបនេះបានអះអាងថា យន្តហោះស៊ើបការណ៍របស់រុស្ស៊ីហោះនៅចម្ងាយរហូតដល់ទៅ ៧០គីឡូម៉ែត្រឯណោះ ពីយន្តហោះដឹកអ្នកដំណើរ ហើយថា យន្តហោះស៊ើបការណ៍របស់អង្គការអូតង់ក៏ស្ថិតនៅក្នុងតំបន់នោះដែរ នៅពេលនោះ។
គួរបញ្ជាក់ថា ចាប់តាំងពីផ្ទុះវិបត្តិអ៊ុយក្រែនមក ការប្រឈមមុខដាក់គ្នា រវាងយន្តហោះយោធារុស្ស៊ី និងប្រទេសសមាជិកអូតង់ ជាពិសេស ប្រទេសនៅជុំវិញសមុទ្របាល់ទិក តែងតែបានកើតមានឡើងជាញឹកញាប់ ដែលជាការរំឭកទៅដល់ការប្រឈមមុខដាក់គ្នា កាលពីសម័យសង្រ្គាមត្រជាក់៕

Bagikan
ស៊ុយអែតនិងដាណឺម៉ាកកោះហៅទូតរុស្ស៊ីតវ៉ារឿងយន្តហោះហៀបទង្គិចគ្នា
4/
5
Oleh
Unknown