Dec 22, 2014

ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា​ទាំង​១៣​នាក់​មក​ដល់​ភ្នំពេញ

ម៉ុងតាញ៉ា ៦២០
ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា​វៀតណាម​ទាំង ១៣​នាក់ ក្នុង​នោះ​មាន​ស្រ្តី​ម្នាក់​ផង ត្រូវ​បាន​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​សហប្រជាជាតិ​នៅ​កម្ពុជា និង​នគរបាល​ក្រសួង​មហាផ្ទៃ ដឹក​ពី​ខេត្ត​រតនគិរី មក​ដល់​រាជធានី​
ភ្នំពេញ កាល​ពី​ម៉ោង ៦ ល្ងាច​ថ្ងៃ​ទី​២១ ធ្នូ តាម​ការ​គ្រោង​ទុក។ជន​ភៀស​ខ្លួន​ទាំង​នោះ ដែល​ទើប​សង្គ្រោះ​ចេញ​ពី​ទី​លាក់​ខ្លួន​ក្នុង​ព្រៃ​កាល​ពី​ថ្ងៃ​សៅរ៍ ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត ហ្វត (FORD) ដែល​នាំ​មុខ​ដោយ​រថយន្ត​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​មួយ​គ្រឿង និង​អម​ពី​ក្រោយ​ដោយ​រថយន្ត​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​កម្ពុជា ដឹក​ចូល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍។

មន្ត្រី​សម្របសម្រួល​អង្គការ​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី ឱ្យ​ដឹង​ថា ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា​ទាំង​នោះ ចេញ​ពី​ខេត្ត​រតនគិរី គឺ​សហការ​គ្នា​រវាង​អង្គការ​សិទ្ធិមនុស្ស​សហប្រជាជាតិ និង​នគរបាល​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​អាទិត្យ ម្សិលមិញ​នេះ៖ «ជនភៀសខ្លួន​ជួបជុំ​ជាមួយ​អង្គការ​សិទ្ធិមនុស្ស​សហប្រជាជាតិ​នៅ​កម្ពុជា និង​ខាង​មន្ត្រី​ក្រសួង​មហាផ្ទៃ និង​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ខេត្ត​រតនគិរី តាំង​ពី​ម៉ោង ៨ ព្រឹក​មិញ ហើយ​ក្នុង​នោះ​ក៏​មាន​ឡាន​ស៊ីរ៉ែន​នាំមុខ​របស់​ក្រសួង​មហាផ្ទៃ ឆ្ពោះ​ទៅ​កាន់​ភ្នំពេញ​តែម្ដង។ គម្រោង​របស់​យូ.អិន ទៅ​ពី​នេះ​ទៅ​ការិយាល័យ​របស់​ប៉ូលិស​សិន ក៏​ប៉ុន្តែ​ការ​ទទួល​ជន​ភៀសខ្លួន ការ​គ្រប់គ្រង និង​ការ​ទទួល​ខុសត្រូវ គឺ​ខាង​អង្គការ​សហប្រជាជាតិ»។

ប្រភព​ព័ត៌មាន​ដែល​សុំ​លាក់​អត្តសញ្ញាណ​ឱ្យ​ដឹង​ថា ជន​ភៀស​ខ្លួន​ទាំង ១៣​នាក់ ឥឡូវ​នេះ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ឧត្ដម​ស្នងការ​អង្គការ​សិទ្ធិមនុស្ស​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន និង​នគរបាល​នាយកដ្ឋាន​ជន​ភៀស​ខ្លួន នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​រាជ​ធានី​ភ្នំពេញ។ អ្នក​កាសែត​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ឃើញ​ផ្ទាល់​ទេ គឺ​បាន​ត្រឹម​​តែ​ថត​​ក្បួន​រថយន្ត​ដែល​ចូល និង​ចេញ​ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​២១ ធ្នូ៕

Bagikan

Jangan lewatkan

ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា​ទាំង​១៣​នាក់​មក​ដល់​ភ្នំពេញ
4/ 5
Oleh

Subscribe via email

Suka dengan artikel di atas? Tambahkan email Anda untuk berlangganan.