ភូមិនៃឃុំខ្នារឆ្មារ នាំគ្នាផ្ដិតមេដៃជំទាស់អ្នកភូមិត្រដក់ពង ជាង ៣០០គ្រួសារ ដែលព្រមលក់ដីព្រៃទំហំជាង ៧០ហិកតារដោយទទួលប្រាក់ចំនួន ២០០ដុល្លារក្នុង១គ្រួសារ។
ជំទប់ទី១ ឃុំខ្នារឆ្មារ និងជាសកម្មជនគណបក្សសង្គ្រោះជាតិ លោក គង់ សុន ឲ្យដឹងនៅថ្ងៃទី២១ ខែធ្នូ ថា រូបលោកនិងសមាជិកក្រុមប្រឹក្សាឃុំ លោក សោម សារ៉ាន់ ព្រមទាំងពលរដ្ឋម្នាក់ឈ្មោះ តូច ប៊ុនធឿន នឹងទៅបំភ្លឺនៅចំពោះមុខចៅក្រម ឬតំណាងអយ្យការទាក់ទងរឿងលក់ដូរដីព្រៃសហគមន៍នេះប្រសិនបើមានដីកាកោះហៅ ប៉ុន្តែពួកគេបារម្ភខ្លាចតុលាការមិនឯករាជ្យ ឬទទួលសំណូកពីឈ្មួញ។
លោក គង់ សុន ថ្លែងបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ លោកដឹងថា ឈ្មួញកួកជេដីឈ្មោះ កុល សារឿន បានដាក់ពាក្យបណ្ដឹងចូលតុលាការខេត្តកំពង់ឆ្នាំង ប្រឆាំងអ្នកដែលចេញមុខការពារមិនឲ្យលក់ដីព្រៃសហគមន៍។ លោកថា កន្លងទៅរូបលោកធ្លាប់ពន្យល់ពីបញ្ហាដីព្រៃនេះដល់ពលរដ្ឋ ប៉ុន្តែមិនបានញុះញង់អ្វីឡើយ ហើយក៏មានពលរដ្ឋចំនួន ៤ភូមិ នាំគ្នាផ្ដិតមេដៃបានចំនួន ៥៧៤ស្នាមមេដៃដាក់ជូនក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង សមាគមអាដហុក (Adhoc) និងគណបក្សសង្គ្រោះជាតិ ដើម្បីសុំអន្តរាគមន៍ទុកដីព្រៃសហគមន៍គីឡូសម្រាប់ពលរដ្ឋចំនួន ៧ភូមិអាស្រ័យផល៖ «បើច្បាប់ (តុលាការ) ត្រឹមត្រូវ ខ្ញុំមិនខ្លាចទេ រឿងដីព្រៃមិនមែនជាអ្នកអុកឡុកទេ ក្នុងនោះវាមានប្រជាពលរដ្ឋច្រើន។ អាហ្នឹងខ្ញុំនៅនិយាយលាក់ការ ចាំដល់ឡើងតុលាការបានខ្ញុំបង្ហាញពីហេតុផល»។
វិទ្យុអាស៊ីសេរី មិនទាន់អាចស្វែងរកប្រភពទាក់ទងឈ្មួញកួកជេដីឈ្មោះ កុល សារឿន ដើម្បីពន្យល់ចំពោះការលើកឡើងរបស់សកម្មជនគណបក្សប្រឆាំងនេះបានទេ រហូតមកដល់ថ្ងៃទី២១ ខែធ្នូ។ ប៉ុន្តែអភិបាលស្រុកសាមគ្គីមានជ័យ លោក វន ស៊ីផា ថ្លែងថា ការពិតដីទំហំជាង ៧០ហិកតារ គឺស្ថិតនៅក្រោមការការពាររបស់អាជ្ញាធរ ហើយគ្មានជំនាញណាទទួលស្គាល់ថា ជាដីព្រៃសហគមន៍នោះទេ។
លោកបន្ដថា រឿងនេះគឺជាសមត្ថកិច្ចរបស់តុលាការ តែលោកយល់ថា បើតំណាងក្រុមហ៊ុន ឬអ្នកកួកជេដីប្ដឹង គឺប្ដឹងទាំងអ្នកបំផុសបំផុល ទាំងពលរដ្ឋដែលបានទទួលប្រាក់ពីឈ្មួញ៖ «ឥឡូវឧទាហរណ៍គាត់ (ប្រជាពលរដ្ឋ) ទៅយកលុយគេ (ឈ្មួញ) ហើយគាត់ថា មិនលក់យ៉ាងម៉េច? យើងនិយាយតាមច្បាប់ យើងកុំគិតបែបនយោបាយ ខ្ញុំគ្រាន់តែនិយាយប៉ុណ្ណឹងទេ»។
អ្នកភូមិត្រដក់ពង នៃឃុំខ្នារឆ្មារ បានទទួលប្រាក់ជាថ្នូរនឹងការប្រគល់ដីព្រៃសហគមន៍គីឡូទៅឲ្យឈ្មួញ កាលពីចុងឆ្នាំ២០១៣ ពីព្រោះដីព្រៃសហគមន៍នោះឋិតនៅក្នុងទឹកដីរដ្ឋបាល ឬគ្រប់គ្រងដោយភូមិត្រដក់ពង។ ក្រោយសកម្មភាពនេះ មានប្រតិកម្មជាបន្តបន្ទាប់ពីសកម្មជនគណបក្សប្រឆាំង និងពលរដ្ឋក្នុងឃុំខ្នារឆ្មារ។ ចំណែកអាជ្ញាធរភូមិ រហូតដល់ស្រុកអះអាងស្រដៀងគ្នាថា ការលក់ ឬមិនលក់ដូរនោះគឺអាស្រ័យលើពលរដ្ឋ៕
Bagikan
ឈ្មួញរកស៊ីដីនៅកំពង់ឆ្នាំងប្ដឹងមន្ត្រីបក្សប្រឆាំងពីបទរារាំងមិនឲ្យលក់ដីព្រៃសហគមន៍
4/
5
Oleh
Unknown