ចាក់ជូនអ្នកជំងឺ។យោងតាមប្រភពព៌តមានពីស្នងការដ្ឋាននគររបាលខេត្តបាត់ដំបង បានឲ្យដឹងនៅថ្ងៃទី២១ ធ្នូកន្លងមកថា ជនសង្ស័យជាគ្រូពេទ្យ ដែលចម្លង មេរោគអេដស៍ នៅខេត្តបាត់ដំបង ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការខេត្ត បាត់ដំបងហើយ នៅរសៀលម៉ោង២ ថ្ងៃអាទិត្យទី២១ ខែធ្នូ ឆ្នាំ២០១៤នេះ។
លោកវរៈសេនីយ៍ឯក កុយ ហ៊ាង ប្រធានការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា គ្រូពេទ្យភូមិឈ្មោះ យ៉ែម ជ្រិន ត្រូវបានសមត្ថកិច្ចនគរបាល ដឹកនាំដោយលោកព្រះរាជអាជ្ញា នួន សាន បញ្ជូនទៅកាន់តុលាការសាលាដំបូង ខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធីច្បាប់។
លោកបន្តទៀតថា “ការបញ្ជូនបានធ្វើឡើងបន្ទាប់ពីជនសង្ស័យ បានសារភាពចំពោះទង្វើរបស់ខ្លួនថា ជាការធ្វេសប្រហែស ព្រោះមិនបានប្តូរម្ជុល និងសឺរ៉ាំង នៅពេលចាក់ថ្នាំដល់អ្នកជំងឺ”។
សមត្ថកិច្ចដែលចូលរួមនៅក្នុងការងារស៊ើបអង្កេត ដឹកនាំដោយព្រះរាជអាជ្ញានោះ មានលោកជេត វណ្ណី ស្នងការរង លោកកុយ ហ៊ាង និងលោកវរៈសេនីយ៍ទោ អូន ហ្វៃ នាយការិយាល័យព្រហ្មទណ្ឌ និងកម្រិតធ្ងន់។
តាមការបញ្ជាក់ពីប្រធានវិទ្យាស្ថានប៉ាស្ទ័រប្រចាំកម្ពុជា បានឲ្យដឹងកាលពីល្ងាចថ្ងៃទី២០ ធ្នូកន្លងមកថា គិតត្រឹមល្ងាចថ្ងៃសៅរ៏កន្លងមកនេះ មានប្រជាពលរដ្ឋមកពីភូមិរកាចំនួន១៤០នាក់បានឆ្លងមេរោគអេដស៍ ជំងឺអេដស៍ បន្ទាប់ពីការធ្វើតេស្តលើសំណាកឈាម ដែលបានបញ្ជូនមកពីមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង។ ដើម្បីបញ្ជាក់ពីភាពច្បាស់លាស់នៃតេស្តនេះ វិទ្យាស្ថានប៉ាស្ទ័របានធ្វើតេស្តឈាមរហូតដល់បីដង ដើម្បីបញ្ជាក់ឲ្យច្បាស់ពីលទ្ឋផលនោះ។
Bagikan
គ្រូពេទ្យនៅភូមិរកា សារភាពពីការប្រើប្រាស់សារ៉ាងចាក់ថ្នាំដដែល
4/
5
Oleh
Unknown