បង្គោលព្រំដែនលេខ២៨ ក្នុងស្រុកអូរយ៉ាដាវ។ នេះបើយោងតាមអ្នកសម្របសម្រួលអង្គការអាដហុកប្រចាំខេត្តរតនគិរី ដែលបានបញ្ជាក់បន្ថែមថា វាជារឿងកម្របំផុតដែលតុលាការអនុវត្តច្បាប់ប្រឆាំងមន្ត្រីការពារព្រំដែនកម្ពុជាទាក់ទងនឹងបទល្មើសព្រៃឈើ។
លោក ចំ អែម មេប៉ុស្តិ៍ការពារព្រំដែនខេត្តរតនគិរី ត្រង់បង្គោលលេខ២៨ និងលោក ពួយ ច្រូច មេប៉ុស្តិ៍នគរបាលឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រូវបានតំណាងអយ្យការខេត្តនេះ ឃាត់ខ្លួនដើម្បីសាកសួរអំពីបទល្មើសព្រៃឈើនៅតាមព្រំដែនជាប់ប្រទេសវៀតណាម។ នេះបើយោងតាមលោក ឆាយ ធី អ្នកសម្របសម្រួលនៃសមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា។
ស្នងការនគរបាលខេត្តរតនគិរីបានបញ្ជាក់ថា ពិតជាមានការកោះហៅមេប៉ុស្តិ៍ទាំងពីររូបទៅសាកសួរប្រាកដមែន ប៉ុន្តែលោក ងួន គឿន «មិនទាន់អាចនិយាយបាន»ទេថា ពួកគេទាំងពីនាក់ត្រូវបានតុលាការសម្រេចឃុំខ្លួន ព្រោះលោកមិនទាន់បានជួបព្រះរាជអាជ្ញានៅឡើយ។ លោកស្នងការអះអាងថា ចាំពិនិត្យមើល«រឿងផ្ទៃក្នុង»សិន។
ចំពោះអ្នកសម្របសម្រួលរបស់អង្គការអាដហុកប្រចាំខេត្តរតនគិរីវិញ មេប៉ុស្តិ៍ទាំងពីរនាក់ជាប់សង្ស័យថាពាក់ព័ន្ធនឹងជនជាតិវៀតណាម៦នាក់ ដែលតុលាការខេត្តកំពុងឃុំខ្លួនក្នុងពន្ធនាគារ ក្នុងករណីចូលមកកាប់ឈើដោយខុសច្បាប់លើទឹកដីកម្ពុជា កាលពីខែវិច្ឆិកា។ ដោយអះអាងថា នេះជារឿងកម្រមានសម្រាប់ខេត្តក្នុងភូមិភាគឦសាននេះ លោក ឆាយ ធី ថ្លែងទទួលស្វាគមន៍ចំណាត់ការតាមផ្លូវច្បាប់ដោយតុលាការខេត្តរតនគិរីនៅពេលនេះ ហើយសង្ឃឹមថា បទល្មើសព្រៃឈើនឹងត្រូវកាត់បន្ថយ។
ជាញឹកញាប់ បទល្មើសព្រៃឈើនៅកម្ពុជាត្រូវបានអង្គការមិនមែនរដ្ឋភិបាលជាតិ និងអន្តរជាតិ សង្ស័យថាជាប់ពាក់ព័ន្ធនឹងឈ្មួញ ដែលមានមន្ត្រីសាធារណៈធ្វើជាខ្នង ហើយការណ៍នេះបានធ្វើឱ្យប្រជាជនកម្ពុជាព្រួយបារម្ភថា ធនធានព្រៃឈើកម្ពុជាដែលនៅសេសសល់នឹងវិនាសឆាប់ៗ ថ្វីបើរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ធ្លាប់បានអះអាងកាលពីពេលថ្មីៗនេះថា«នៅសល់៦០%»នៃផ្ទៃដីប្រទេសកម្ពុជាក៏ដោយ៕
Bagikan
តុលាការរតនគិរី«សម្រេចឃាត់ខ្លួន»មេប៉ុសិ៍្តប៉ូលីសម្នាក់និងមេប៉ុស្តិ៍យោធាម្នាក់
4/
5
Oleh
Unknown