ក្រុមការងារជួយសង្គ្រោះបានផ្តោតការយកចិត្តទុកដាក់ក្នុងស្វែងរកនៅក្នុងទឹកនៅតំបន់កោះ បង់កា និងកោះបែលលីតុង នៃសមុទ្រជ្វា ហើយរុករកនៅកាលីម៉ាន់តាន់ នៅកោះប័រណេអូផងដែរ។ ជាមួយគ្នានោះ មន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ី លោក Hadi Mustofa ក៏បានអំពាវនាវឲ្យយោធាជួយស្វែងរកនៅតំបន់ផ្សេងក្បែរៗនោះទៀត រួមទាំងតំបន់ភ្នំផង។
ទោះយ៉ាងណាលោក Hadi Mustofa ថ្លែងថា រហូតដល់ថ្ងៃចន្ទនេះ នៅមិនទាន់ទទួលសញ្ញាណាមួយពីយន្តហោះដែលបាត់នោះនៅឡើយទេ ។ ក្រសួងដឹកជញ្ជូនរបស់ឥណ្ឌូនេស៊ី ក៏បានអំពាវនាវឲ្យប្រទេសជាមិត្តទាំងអស់ជួយក្នុងការស្វែងរកយន្តហោះដែលបានបាត់នេះ។
យន្តហោះក្រុមហ៊ុន Air Asia របស់ម៉ាឡេស៊ីជើងហោះហើរ QZ8501 ចេញពីទីក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូនេស៊ីនៅម៉ោង៥ និង៣៥នាទីព្រឹក គ្រោងទៅដល់ប្រទេសសិង្ហបុរីនៅម៉ោង៨និង៣០ព្រឹក តែបានបាត់ការទាក់ទងជាមួយប្រព័ន្ធត្រួតពិនិត្យការផ្ដល់សញ្ញាផ្លូវអាកាសនៅម៉ោង៧និង២៤នាទី ព្រឹកថ្ងៃអាទិត្យ ទី២៨ខែធ្នូ ។
យន្តហោះដែលបាត់នេះមានផ្ទុកអ្នកដំណើរ១៥៥នាក់ដែលក្នុងនោះមាន ជនជាតិឥណ្ឌូនេស៊ី១៤៩នាក់ ជនជាតិកូរ៉េ៣នាក់ ជនជាតិសិង្ហបុរីម្នាក់ ជនជាតិម៉ាឡេស៊ីម្នាក់ និងជនជាតិបារាំងម្នាក់ រួមនឹងបុគ្គលិកលើយន្តហោះ៧នាក់ ។ ក្នុងចំណោមអ្នកដំណើរទាំងអស់ មានក្មេង១៦នាក់ និងទារកម្នាក់ ។
ការបាត់យន្តហោះជើងហោះហើរ QZ8501 គឺជាករណីទីបីហើយ ក្នុងឧបទ្ទវហេតុដែលកើតមានចំពោះក្រុមហ៊ុនជើងហោះហើរបស់ម៉ាឡេស៊ី ។
យន្តហោះម៉ាឡេស៊ីជើងហោះហើរ MH370 ហោះពីកូឡាឡាំពួទៅទីក្រុងប៉េកាំងផ្ទុកមនុស្ស២៣៩កាលពីខែមីនា បាត់រកមិនឃើញរហូតដល់ពេលបច្ចុប្បន្ន ហើយយន្តហោះMH17 ផ្ទុកមនុស្ស២៩៨នាក់ ត្រូវក្រុមបះបោរផ្តាច់ខ្លួននៅអ៊ុយក្រែនបាញ់ធ្លាក់កាលពីខែកក្កដា ៕
Bagikan
យន្តហោះចំនួន៧ និងនាវា១០កំពុងតាមរកយន្តហោះម៉ាឡេស៊ីទី៣ដែលបាត់
4/
5
Oleh
Unknown