ដីថៃ ដោយខុសច្បាប់។មន្ត្រីរដ្ឋាភិបាលខ្មែរថានៅពុំទាន់បានទទួលព័ត៌មាននេះនៅឡើយ ប៉ុន្តែសង្ឃឹមថា អាជ្ញាធរថៃ នឹងចូលរួមស៊ើបអង្កេតករណីនេះ ដើម្បីរកការពិត និងរកយុត្តិធម៌អោយជនរងគ្រោះ។
មន្ត្រីជាន់ខ្ពស់ការទូតរបស់រដ្ឋាភិបាលកម្ពុជា ពុំបានឆ្លើយតបថាយ៉ាងណា ចំពោះសេចក្ដីរាយការណ៍ដែលថា នាយករដ្ឋមន្ត្រីថៃ បដិសេធរបាយការណ៍ពីករណីទាហានថៃ បាញ់សម្លាប់ពលរដ្ឋខ្មែរឡើយ ដោយគ្រាន់តែបញ្ជាក់ថា បានទទួលការអះអាងពីអាជ្ញាធរក្នុងខេត្តថៃ ជាប់ព្រំដែនខ្មែរនោះថា ពួកគេនឹងសហការស៊ើបអង្កេត។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង មានប្រសាសន៍នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែធ្នូ ថា លោកមិនបានទទួលព័ត៌មានជាផ្លូវការពីការបដិសេធរបស់ លោក ប្រយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រីថៃ នៅឡើយ។ លោក កុយ គួង បន្តថា លោកសង្ឃឹមថាអាជ្ញាធរនៅតាមមូលដ្ឋានរបស់ថៃ នឹងធ្វើតាមការឆ្លើយផ្លូវការរបស់ខ្លួនទៅអគ្គកុងស៊ុលខ្មែរ ចំពោះសំណើសុំរកយុត្តិធម៌អោយអ្នករងគ្រោះ។ លោកថា អាជ្ញាធរខេត្តសុរិន្ទ ដែលឈមគ្នានឹងខេត្តឧត្តរមានជ័យ បានឆ្លើយហើយថា គេនឹងស្រាវជ្រាវរកជនដៃដល់ទៅផ្ដន្ទាទោស។
បណ្ដាញព័ត៌មានថៃ ឌឹ បាងកក ប៉ុស្តិ៍ (The Bangkok Post) បានផ្សព្វផ្សាយកាលពីថ្ងៃទី១៩ ខែធ្នូ ថា នាយករដ្ឋមន្ត្រីថៃ អះអាងថា កម្លាំងប្រដាប់អាវុធថៃ មិនប្រើប្រាស់អាវុធចំពោះពលរដ្ឋដែលមិនមានកម្លាំងតតាំង ឬពុំមានអាវុធនៅក្នុងដៃឡើយ។ លោក ប្រាយុទ្ធ បញ្ជាក់ទៀតថា លោកជំទាស់ចំពោះគម្រោងការបើកការស៊ើបអង្កេតណាមួយ។
ប្រតិកម្មរបស់ លោក ប្រាយុទ្ធ នេះ គឺបន្ទាប់ពីក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែធ្នូ បានដាក់កំណត់ទូតមួយទៅរដ្ឋាភិបាលថៃ ដោយទាមទារអោយមានការស៊ើបអង្កេត ដើម្បីចាប់អ្នកប្រព្រឹត្តិល្មើសមកផ្ដន្ទាទោសតាមច្បាប់។ ក្នុងកំណត់ទូតនោះបញ្ជាក់ថា មានស្ត្រីខ្មែរ ៥នាក់ ត្រូវទាហានថៃ បាញ់នៅពេលពួកគេចូលទៅថៃ ដើម្បីដកផ្សិត និងដំឡូង កាលពីថ្ងៃទី៩ ខែធ្នូ ក្នុងនោះស្ត្រីម្នាក់ត្រូវបាញ់សម្លាប់។ រដ្ឋាភិបាលកម្ពុជា ក៏ទទូចឲ្យអាជ្ញាធរថៃ បញ្ឈប់សកម្មភាពព្រៃផ្សៃប្រឆាំងនឹងពលរដ្ឋខ្មែរស្លូតត្រង់ ហើយគោរពនូវកិច្ចព្រមព្រៀងនៃមេដឹកនាំប្រទេសទាំងពីរ បញ្ឈប់បាញ់សម្លាប់ពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់។
ប្រតិកម្មនេះ ស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងឋិតនៅប្រទេសថៃ ចូលរួមកិច្ចប្រជុំមហាអនុតំបន់ទន្លេមេគង្គ នៅទីក្រុងបាងកក (Bangkok) នៅថ្ងៃទី២០ ធ្នូ នេះ។
ប្រធានផ្នែកអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី ចរិយា មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែបញ្ជូនសំណុំរឿងនេះទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។ លោក នី ចរិយា បន្តថា យន្តការក្នុងតំបន់ដូចជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅថាអាស៊ាន ពុំអាចដោះស្រាយបញ្ហានេះបានទេ ដ្បិតធម្មនុញ្ញសមាគមនេះបានចែងពីការមិនជ្រៀតជ្រែកនៃរដ្ឋមួយទៅលើរដ្ឋមួយទៀត។
លោក នី ចរិយា បញ្ជាក់ថា ពលរដ្ឋម្នាក់ៗ រួមទាំងអង្គការមិនមែនរដ្ឋាភិបាល ក៏អាចដាក់ពាក្យបណ្ដឹងដែរ ប៉ុន្តែមានតែរដ្ឋាភិបាលទេដែលមានឥទ្ធិពលជាង ដ្បិតរដ្ឋាភិបាលជាភាគីហត្ថលេខី។
ស្ត្រីដែលត្រូវទាហានថៃ បាញ់ស្លាប់កាលពីថ្ងៃទី៩ ធ្នូ មានឈ្មោះ ផន ចែម អាយុ ៥៥ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ លុះដល់ថ្ងៃទី១២ ខែធ្នូ ទើបទាហានឈុតខ្មៅថៃ ដឹកសពស្ត្រីរូបនេះមកប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
Bagikan
កាសែតថៃ៖ នាយករដ្ឋមន្រ្តីថៃបដិសេធរបាយការណ៍ទាហានថៃបាញ់ស្ត្រីខ្មែរ
4/
5
Oleh
Unknown