អង់គ្លេសឈ្មោះ Financial Times ក្រុមជីហាតបានប្រហារជីវិតក្រុមប្រដាប់អាវុធរបស់ខ្លួន សញ្ជាតិបរទេស ចំនួន ១០០នាក់ បន្ទាប់ពីពួកគេបានប៉ុនប៉ងរត់គេចពីទីក្រុងរ៉ាក់កា ដែលជាទីស្នាក់ការកណ្តាលរបស់ក្រុមជីហាតនៅភាគខាងជើងប្រទេសស៊ីរី។
បុរសដែលផ្តល់ព័ត៌មានស្តីពីការកាប់សម្លាប់របស់ក្រុមជីហាតទៅលើសមាជិករបស់ខ្លួននេះ គឺជាសកម្មជនម្នាក់ដែលប្រឆាំងនឹងរបបប្រធានាធិបតីស៊ីរីផង និងប្រឆាំងនឹងចលនាជីហាតនៃអង្គការរដ្ឋអ៊ីស្លាមផង។ បុរសខាងលើដែលបានសុំលាក់អត្តសញ្ញាណរបស់ខ្លួន ត្រូវបានកាសែតអង់គ្លេសស្គាល់មុខយ៉ាងច្បាស់ និងអាចបញ្ជាក់សុក្រិតភាពនៃប្រភពព័ត៌មានរបស់ខ្លួន។
យោងតាមសកម្មជន ដែលផ្តល់សក្ខីកម្មដល់កាសែតFinancial Times គេបានរាប់ឃើញចំនួនសមាជិកជីហាតបរទេស១០០នាក់ ដែលត្រូវក្រុមជីហាតប្រហារជីវិត ក្នុងបទចោទប្រកាន់ចង់រត់ចោលសមរភូមិ។ យោងតាមសមាជិករបស់ក្រុមជីហាតនៃអង្គការរដ្ឋអ៊ីស្លាម នៅទីក្រុងរ៉ាក់ការ ប៉ូលិសយោធាត្រូវបានបង្កើតឡើង ដើម្បីគ្រប់គ្រង ត្រួតពិនិត្យតាមដានក្រុមជីហាតបរទេស ដែលមានគម្រោងចង់រត់ចោលសមរភូមិប្រយុទ្ធ។ ផ្ទះសម្បែង កន្លែងស្នាក់នៅរបស់ក្រុមជីហាតបរទេស ត្រូវបានឆែកឆេរជាញឹកញយ និងបាននាំទៅដល់ការចាប់ខ្លួនជាច្រើនករណី។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ មានជនបរទេសប្រមាណ ជាង ១ម៉ឺន ៥ពាន់ នាក់ មកពីប្រទេស ជាង ៨០ កំពុងចូលរួមប្រយុទ្ធកៀកស្មាជាមួយក្រុមជីហាត នៅស៊ីរី និងនៅអ៊ីរ៉ាក់។ យោងតាមកាសែតអង់គ្លេស កាលពីពាក់កណ្តាលខែតុលា សកម្មជនជីហាត ដើមកំណើតអង់គ្លេស ៥នាក់ និង យុវជនជីហាត៧នាក់ទៀត ដែលមកពីបារាំង អាល្លឺម៉ង់ និងប៊ែលហ្សិក បានស្វែងយល់ថា នៅលើទីតាំងជាក់ស្តែង ពួកគេមិនបានប្រយុទ្ធប្រឆាំងនឹងរបបលោកអាសាដទេ ប៉ុន្តែ កំពុងរួមជាមួយពួកជីហាតដើម្បីសម្លាប់មនុស្សយ៉ាងព្រៃផ្សៃ។ ពួកគេបានប៉ុនប៉ងដកខ្លួនថយ ដើម្បីត្រលប់មកប្រទេសកំណើតវិញ ប៉ុន្តែ ត្រូវបានចលនាជីហាតចាប់ដាក់គុក នៅទីក្រុងរ៉ាក់ការ។
ចាប់តាំងពីប្រតិបត្តិការរបស់សម្ព័ន្ធអន្តរជាតិដឹកនាំដោយអាមេរិក ទៅលើក្រុមជីហាតនៅប្រទេសស៊ីរី និងអ៊ីរ៉ាក់ ក្រុមជីហាតបានបាត់បង់ ទាំងក្រុមប្រដាប់អាវុធ និងដែនដីឈ្លានពានរបស់ខ្លួន។ នៅសប្តាហ៍នេះ មន្ទីរបញ្ចកោណអាមេរិកបានបញ្ជាក់ព័ត៌មានដែលថា មេដឹកនាំជាច្រើននាក់របស់ក្រុមជីហាតនៃអង្គការរដ្ឋអ៊ីស្លាមបានស្លាប់នៅក្នុងការវាយប្រហាររបស់យន្តហោះចម្បាំងរបស់សម្ព័ន្ធអន្តរជាតិ។ យោងតាមអង្គការស៊ីរី ដើម្បីតាមដានសិទ្ធិមនុស្ស ដែលមានបណ្តាញជាសកម្មជន និងគ្រូពេទ្យនៅលើទីតាំងជាក់ស្តែង ក្នុងប្រទេសស៊ីរី ក្នុងរយៈពេល ៤០ថ្ងៃ (ពីខែតុលា ដល់ខែវិច្ឆិកា) ប្រតិបត្តិការវាយប្រហារតាមជើងអាកាសចំនួន ២០០០ បានសម្លាប់មនុស្ស៥០០នាក់ នៅស៊ីរី៕
Bagikan
ក្រុមជីហាតនៃអង្គការរដ្ឋអ៊ីស្លាមប្រហារជីវិតសមាជិកខ្លួនដែលជាជនបរទេស
4/
5
Oleh
Unknown