ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) និងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (UNOHCHR) កាលពីថ្ងៃច័ន្ទ ទី១៥
មិនទាន់អាចស្វែងរក និងជួយសង្គ្រោះជនភៀសខ្លួនម៉ុងតាញ៉ា ១៣នាក់ ដែលកំពុងពួនលាក់ខ្លួននៅក្នុងព្រៃខេត្តរតនគិរី បាននៅឡើយទេ។ មន្ត្រីសិទ្ធិមនុស្សអះអាងថា អាជ្ញាធរខេត្តព្យាយាមពន្យារពេលសហការនឹងក្រុមអង្គការសហប្រជាជាតិ ចុះទៅស្វែងរកក្រុមជនភៀសខ្លួនទាំងនោះ គឺក្នុងបំណងដើម្បីទុកឱកាសឲ្យប៉ូលិសខេត្តស្វែងរកចាប់ខ្លួនក្រុមម៉ុងតាញ៉ា។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តរតនគិរី លោក ឆាយ ធី សំដែងក្តីបារម្ភពីសុវត្ថិភាពក្រុមម៉ុងតាញ៉ា ចំនួន ១៣នាក់ ដោយសារតែប៉ូលិសខេត្តកំពុងស្វែងរកពួកគេ និងគំរាមកំហែងអ្នកភូមិមួយចំនួនដែលបានជួយក្រុមជនភៀសខ្លួនទាំងនោះនៅក្នុងព្រៃ។
លោក ឆាយ ធី បន្តថា តាមគម្រោងក្រុមអង្គការសហប្រជាជាតិ និងក្រុមអាជ្ញាធរខេត្តបានកំណត់ទៅស្វែងរកនិងយកក្រុមម៉ុងតាញ៉ា ទាំងនោះចេញពីព្រៃកាលពីថ្ងៃច័ន្ទ ម្សិលមិញ ប៉ុន្តែអភិបាលខេត្តលោក ថង សាវុន បន្តអវត្តមាននៅទីរួមខេត្ត។ សមត្ថកិច្ចនៅទាន់អនុញ្ញាតឲ្យក្រុមការងារអង្គការសហប្រជាជាតិទៅស្វែងរក និងជួបក្រុមម៉ុងតាញ៉ាឡើយ លុះត្រាតែលោក ថង សាវុន ជួបក្រុមការងារជាមុនសិន។
លោក ឆាយ ធី បញ្ជាក់ថា ការពន្យារពេលនេះអាចជាល្បិចដើម្បីទុកឱកាសឲ្យសមត្ថកិច្ចខេត្តចុះទៅស្វែងរក និងចាប់ខ្លួនក្រុមម៉ុងតាញ៉ា ទាំងនោះ៖ «យើងឃើញការព្រួយបារម្ភប្រឈមខ្លាំងៗទៅ។ តាមប្រភពប្រជាពលរដ្ឋបញ្ជាក់ថា ឥឡូវនេះមានកងកម្លាំងប៉ូលិសដើរល្បាតពេញព្រៃ ហើយដើរសួរនាំផ្ទះអ្នកភូមិពីម្នាក់ទៅម្នាក់ ហើយក៏មានការសង្ស័យទៅលើអ្នកភូមិមួយចំនួនទៀត អ៊ីចឹងហើយទាំងអ្នកភូមិក៏ភ័យខ្លាចដែរ ហើយជនភៀសខ្លួនក៏ព្រួយបារម្ភពីសុវត្ថិភាពដែរ»។
Bagikan
ក្រុមសិទ្ធិមនុស្សព្រួយបារម្ភពីសុវត្ថិភាពក្រុមម៉ុងតាញ៉ា
4/
5
Oleh
Unknown