យុវជនគណបក្សសង្គ្រោះជាតិ ដែលជាប់ចោទប្រើអំពើហិង្សានៅស្ពាននាគក្បែរទីលានប្រជាធិបតេយ្យទាំងអស់ គ្រោងនឹងចូលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ធ្នូ ខាងមុខនេះ។លោកមេធាវី ជូង ជូងី មានប្រសាសន៍នៅថ្ងៃទី១៥ ធ្នូ ថា កូនក្តីលោកជាយុវជនដែលកំពុងនៅក្រៅឃុំ ត្រូវតុលាការចេញដីកាកោះហៅកាលពីថ្ងៃទី១២ ធ្នូ ប៉ុន្តែអ្នកខ្លះទើបទទួលបាននៅថ្ងៃទី១៤ និង ១៥ ហើយអ្នកខ្លះមិនទាន់បានទទួលនៅឡើយ។ កូនក្តីលោកដែលនៅខាងក្រៅឃុំ មានលោក អាន បឋម សាន សីហៈ និងលោក សាន គឹមហេង និងអ្នកកំពុងជាប់ក្នុងពន្ធនាគារព្រៃសផ្សេងទៀត មានលោក ទេព ណារិន លោក អ៊ុក ពេជ្រសំណាង និងលោក មាជ សុវណ្ណារ៉ា ជាបេក្ខជនតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ នឹងត្រូវចូលរួមសវនាការក្នុងថ្ងៃតែមួយ។
លោក សាន គឹមហេង ថ្លែងនៅថ្ងៃទី១៥ ធ្នូ ក្រោយទទួលបានដីកាភ្លាមៗថា លោកមិនរុញរាក្នុងចូលរួមសវនាការនៅថ្ងៃទី២៥ ធ្នូ ខាងមុខនេះឡើយ៖ «ព្រោះអីរូបខ្ញុំបាទគិតថា គ្មានអីខុសឆ្គងដែលត្រូវគេចខ្លួនទេ ព្រោះអីកាលពីវេលាដំបូងនៃការធ្វើបាតុកម្មនោះមានការប៉ះទង្គិច ប៉ុន្តែខ្ញុំគ្រាន់តែការពារខ្លួនទេ បន្ទាប់មកក៏ទទួលរងគ្រោះ ហើយត្រូវបញ្ជូនទៅពេទ្យលីកាដូ»។
យុវជនគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការចោទប្រកាន់ដូចគ្នាពាក់ព័ន្ធនឹងការបង្កឲ្យមានអំពើហិង្សា និងប្រឆាំងតួនាទីរបស់មន្ត្រីសាធារណៈនៅស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៤៕

Bagikan
តុលាការកោះហៅយុវជនបក្សសង្គ្រោះជាតិឲ្យចូលសវនាការនៅថ្ងៃ២៥ ធ្នូ
4/
5
Oleh
Unknown