បណ្ដាញសហគមន៍ភ្នំគុក និងប្រជាពលរដ្ឋនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ស្នើអាជ្ញាធរ និងមន្ត្រីទេសចរអភិរក្សតំបន់ស្ទឹងខ្សាច់ស ជាតំបន់ទេសចរណ៍ធម្មជាតិ។ ការស្នើនេះ គឺបន្ទាប់ពីមាន
សកម្មភាពកាយដីខ្សាច់នៅតំបន់នោះលក់កាន់តែច្រើនឡើង តែចំនួនអ្នកទៅកម្សាន្តមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ បើទោះបីជាពុំមានសេវាកម្មទេសចរណ៍អ្វីនៅឡើយ។ស្ទឹងខ្សាច់ស គឺជាតំបន់ទេសចរណ៍ធម្មជាតិ ឋិតនៅភាគខាងលិចផ្សារបរិបូរណ៍ មានចម្ងាយប្រមាណ ១២គីឡូម៉ែត្រចេញពីផ្លូវជាតិលេខ៥ ត្រង់ចំណុចសាលាបឋមសិក្សាផ្សារ តាមផ្លូវក្រាលក្រួសក្រហម។ ប្រសិនបើគេធ្វើដំណើរចូលទៅតំបន់នោះក្នុងរដូវច្រូតកាត់ នោះនឹងមានក្លិនប្រហើរស្រូវទុំជាមួយទេសភាពវាលស្រែមើលដាច់កន្ទុយភ្នែក ហើយនៅអមសងខាងផ្លូវនៃកន្លែងខ្លះមានដើមត្នោត និងផ្ទះពលរដ្ឋ។
Bagikan
ពលរដ្ឋខេត្តកំពង់ឆ្នាំងស្នើឲ្យអភិរក្សតំបន់ស្ទឹងខ្សាច់សទៅជាតំបន់ទេសចរណ៍ធម្មជាតិ
4/
5
Oleh
Unknown