នាយករដ្ឋមន្ត្រី។ គណបក្សសង្គ្រោះជាតិដែលមានសំឡេងភាគតិចនៅសភា មិនទាន់រើសតំណាងរបស់ខ្លួននោះទេ។សេចក្តីស្នើច្បាប់បង្កើតឱ្យមានប្រធានក្រុមតំណាងរាស្ត្រភាគតិចនៅសភា មានឋានៈនាយករដ្ឋមន្ត្រីត្រូវបានអនុម័តជាឯកច្ឆន្ទហើយព្រឹកថ្ងៃសុក្រទី១៩ធ្នូនេះ។ សមាជិកសភាទាំងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិចំនួន១០២រូបលើ១០២បានបោះឆ្នោតលើកដៃរួមគ្នាជាឯកច្ឆន្ទ។ ជាការសម្រេចឱ្យមានវិសោធនកម្មមាត្រា៤៨ថ្មីពីរក្នុងជំពូកទី១២ នៃបទបញ្ជាផ្ទៃក្នុងរបស់សភា។
ការបោះឆ្នោតគាំទ្រវិសោធនកម្មនេះ មានវត្តមានលោកសម រង្ស៊ី ប្រធានគណបក្សប្រឆាំង ប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែនមិនមានវត្តមានចូលមកបោះឆ្នោតគាំទ្រនោះទេ។ ខណៈដែលការព្រមព្រៀងវិសោធនកម្មបង្កើតឲ្យមានដៃគូរពិភាក្សាពីបក្សប្រឆាំងនោះ គឺកើតចេញពីកិច្ចប្រជុំកំពូលផ្ទាល់រវាងលោកនាយករដ្ឋមន្ត្រី អនុប្រធានគណបក្សប្រជាជន និងលោកសម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃ៨វិច្ឆិកាកន្លងទៅ។
ថ្លែងក្រោយកិច្ចប្រជុំសភាលោកសម រង្ស៊ី បានបញ្ជាក់ថា ការសម្រេចអនុម័តនេះ គឺជារបត់នយោបាយថ្មីមួយក្នុងសង្គមកម្ពុជា ពីព្រោះថាបក្សកាន់អំណាចចាប់ផ្តើមទទួលស្គាល់តួនាទីបក្សប្រឆាំងក្នុងរដ្ឋសភា។ ហើយនេះនឹងបញ្ចៀសនូវវប្បធម៌កំចាត់គ្នា ផ្ទុយទៅវិញអ្នកនយោបាយគ្រប់ភាគីនឹងរួមគ្នាពិភាក្សាដោះស្រាយបញ្ហាប្រឈមរបស់ជាតិ។ ប្រធានគណបក្សប្រឆាំង៤អាណត្តិរូបនេះ បានការពារថា “ការវិសោធនកម្មច្បាប់នេះ គឺមិនមែនជាការគិតប្រយោជន៍ផ្ទាល់ខ្លួន ឬគណបក្សណាមួយ ឬក៏ដើម្បីដោះស្រាយបញ្ហាតានតឹងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនោះឡើយ"។
សូមបញ្ជាក់ថា ក្រោយវិសោធនកម្មរួច ប្រការ៤៨ថ្មីពីរ នឹង ប្តូរទៅជាប្រកា៤៨ថ្មី។ សំណើវិសោធនកម្មដែលអានដោយលោកប៉ែន បញ្ញា ប្រធានគណៈកម្មកានីតិកម្ម និងយុត្តិធម៌បានឱ្យដឹងថា ប្រធាន ក្រុមតំណាងរាស្ត្រនៃគណបក្សនយោបាយក្រៅរដ្ឋាភិបាល ដែលមានអាសនៈចាប់ពី ២៥ភាគរយឡើងទៅ មានឈ្មោះហៅថា ប្រធានក្រុមមតិភាគតិច នៅរដ្ឋសភា។ ប្រធានក្រុមមតិភាគតិចជាគូសន្ទនាជាមួយនឹងប្រមុខរាជរដ្ឋាភិបាល ទាក់ទងទៅនឹងបញ្ហាប្រទេសជាតិ។ ប្រធានក្រុមមតិភាគតិច មានឋានៈស្មើនាយករដ្ឋមន្ត្រី។ ដោយឡែកតំណាងរាស្ត្រនៃគណបក្សនយោបាយដែលមានអាសនៈចាប់ពី៥ភាគរយ ឬ៣កៅអីឡើងទៅនឹងត្រូវរៀបចំថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សនយោបាយ តាមគណបក្សនិមួយ។ ហើយមានប្រធានមួយរូប។
យ៉ាងណាក៏ដោយបេក្ខភាពប្រធានក្រុមតំណាងរាស្ត្រភាគតិចនៅរដ្ឋសភា ត្រូវបានគេមើលឃើញថាអាចជាលោក សមរង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិ ដែលនឹងក្លាយជាដៃគូរសន្ទនា និងមានឋានៈស្មើនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ ប៉ុន្តែលោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានបដិសេធថាគណបក្សមិនទាន់សម្រេចបេក្ខភាពប្រធានរបស់ខ្លួននៅឡើយនោះទេ៕
Bagikan
សភាបើកផ្លូវឲ្យប្រធានក្រុមភាគតិចមានឋានៈស្មើនាយករដ្ឋមន្ត្រី
4/
5
Oleh
Unknown