ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ពុំទាន់បង្ហាញជំហរច្បាស់លាស់នៅឡើយជុំវិញសំណើរបស់អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ សុំឲ្យបិទមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈព្រៃស្ពឺ។
ទន្ទឹមគ្នានេះ មន្ទីរសង្គមកិច្ច និងសាលារាជធានីភ្នំពេញដែលជាអ្នកគ្រប់គ្រងផ្ទាល់ បានបដិសេធសេចក្តីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្ស ដែលរកឃើញថា មជ្ឈមណ្ឌលព្រៃស្ពឺនេះ កំពុងមានភាពមិនប្រក្រតីជាច្រើនទាក់ទងនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។មន្ត្រីក្រសួងសង្គមកិច្ច និងស្ថាប័នរដ្ឋដែលពាក់ព័ន្ធនឹងការគ្រប់គ្រងជនអនាថា ឬជនគ្មានទីពឹងក្នុងប្រទេសកម្ពុជា នៅតែប្រកែកពុំទទួលស្គាល់នូវសេចក្តីរាយការណ៍ពីស្ថានភាពអាក្រក់នៅក្នុងមជ្ឈមណ្ឌលព្រៃស្ពឺ ស្ថិតនៅភាគខាងត្បូងជាយរាជធានីភ្នំពេញ។
អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ និងអ្នកតំណាងរាស្ត្រ កំពុងមានក្តីបារម្ភយ៉ាងខ្លាំង ចំពោះការគ្រប់គ្រងចាត់ចែងមជ្ឈមណ្ឌលមួយនេះមិនបានត្រឹមត្រូវ ហើយករណីនេះ បានក្លាយជាបញ្ហាប្រឈមធ្ងន់ធ្ងរដល់ជនអនាថា ជនវិកលចរិត ដែលអាជ្ញាធរប្រមូលផ្តុំឲ្យទៅនៅទីនោះរួមគ្នា។
Bagikan
រដ្ឋសភាស្នើឲ្យក្រសួងសង្គមកិច្ចកែទម្រង់ការគ្រប់គ្រងមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈព្រៃស្ពឺ
4/
5
Oleh
Unknown