អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Serguei Riabkov ទាំងឆ្លៀតកត់សម្គាល់ថា ទណ្ឌកម្មជាឯកតោភាគី ពីខាងអាមេរិក ដាក់ទល់នឹងប្រទេសណាក៏ដោយ គឺគ្មាន មូលដ្ឋាន ស្របច្បាប់ឡើយ។
លោកអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Serguei Riabkov ក្នុងសេចក្តីថ្លែងការណ៍ ទាក់ទង នឹងការស្តារឡើងវិញ ទំនាក់ទំនងការទូត រវាងក្រុង វ៉ាស៊ីនតោន និង ឡាហាវ៉ាន ក៏ចង្អុលឲ្យ ឃើញថា រៀងរាល់តែលើក ពីលើវេទិកាជាន់ថ្នាក់ខ្ពស់ៗ រុស្ស៊ី តែងបានចេញមុខថ្លែង យ៉ាងខ្ជាប់ខ្ជួន ដើម្បីឲ្យ សហរដ្ឋអាមេរិក លុបទៅវិញទៅ ទណ្ឌកម្មប្រឆាំង គុយបា ពីព្រោះនយោបាយទណ្ឌកម្ម គឺវារីងរៃ អស់ខ្លឹមសារទៅហើយ។
តាមមតិអ្នកការទូតរុស្ស៊ី បើការស្តារឡើងវិញ ទំនាក់ទំនងគុយបា-អាមេរិក កើតមានមែន នោះ គឺមុខជានឹងជម្រុញដល់ការសំអាតស្ថានការណ៍ជាទូទៅ ជុំវិញគុយបា។ ខណៈនោះ សម្រាប់ម៉ូស្គូ គឺជាកាលៈទេសៈវិជ្ជមានមែន។
ចំណែក នាយកដ្ឋានព័ត៏មាននៃក្រសួងការបរទេសរុស្ស៊ី ក្នុងសេចក្តីថ្លែងការណ៍ខ្លួន លើកឡើង ជាអាទិ៍ថា អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺថា សូម្បីតែលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ាខ្លួនឯងផ្ទាល់ ក៏បានសារភាពទទួលស្គាល់ដែរថា ការប៉ុនប៉ងអស់ជាច្រើនឆ្នាំ បង្ខាំង គុយបា ឲ្យនៅឯកោ គឺមិនបានហុចជាលទ្ធផលអ្វីណាទេ។ ដូច្នេះ គេអាចសង្ឃឹមថា ទីក្រុងវ៉ាស៊ីនតោន មុខជានឹងយល់ដឹងក្នុងចិត្ត ពុំខាន អំពីអប្រសិទ្ធិភាព នៃសម្ពាធបែបនេះ តាមផ្លូវដាក់ទណ្ឌកម្ម ទល់នឹងប្រទេសឯទៀត។
ពាក់ព័ន្ធនឹង ការស្តារឡើងវិញនូវ ទំនាក់ទំនងការទូតអាមេរិក-គុយបា ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី ទទួលបន្ទុកខាងឧស្សាហកម្មយោធា លោក Dmitri Rogozin ដែលក្នុងពេលជាមួយគ្នា ក៏ជាប្រធាននៃគណៈកម្មការអន្តររដ្ឋាភិបាលរុស្ស៊ី-គុយបា ខាងសហប្រតិបត្តិការ វិទ្យាសាស្ត្រ-បច្ចេកទេស បានថ្លែងដៀមដាមថា ចាប់ពីអំណេះតទៅ សហរដ្ឋអាមេរិក នឹងឱបរឹតគុយបាផង ច្របាច់កគុយបាផង៕
Bagikan
ទីក្រុងម៉ូស្គូសាទរចំពោះការស្តារឡើងវិញទំនាក់ទំនងការទូតអាមេរិក-គុយបា
4/
5
Oleh
Unknown