ពីរឆ្នាំខាងមុខ ពោលគឺចាប់ពីខែវិច្ឆិកា ២០១៦ទៅ ដើម្បីឱ្យប៉ាឡេស្ទីនអាចចាប់ផ្តើមបង្កបង្កើតរដ្ឋឯករាជ្យមួយបាន។ គម្រោងសេចក្តីសម្រេចដែលក្រុមប្រឹក្សាសន្តិសុខត្រូវបោះឆ្នោតអនុម័ត នៅរវាងពីរបីទៀតខាងមុខ អាចនឹងត្រូវសហរដ្ឋអាមេរិកប្រើសិទ្ធិវ៉េតូប្រឆាំង។ នៅខាងអឺរ៉ុបវិញ ការផ្តួចផ្តើមថ្មីមួយទៀតកំពុងដំណើរការ។ សមាជិកសភាអឺរុបត្រូវបោះឆ្នោតនៅថ្ងៃនេះ លើសេចក្តីសម្រេចចិត្តគាំទ្រគោលការណ៍ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។
ជាមួយនឹងការបញ្ជូនគម្រោងសេចក្តីសម្រេចចិត្តទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អ្នកទទួលខុសត្រូវប៉ាឡេស្ទីន ប្រចាំអង្គការសហប្រជាជាតិបានប្រកាសជួបពិភាក្សាជាមួយបណ្តាប្រទេសអារ៉ាបជាសមាជិកអង្គការសហប្រជាជាតិដើម្បីបានទទួលការគាំទ្រ។ ព្រោះក្រោយពីបានទទួលបានសំណើរបស់ប៉ាឡេស្ទីនហើយ ក្រុមប្រឹក្សាសន្តិសុខ ត្រូវការពេលវេលាពីរបីថ្ងៃមុននឹងឈាននឹងដល់ការបោះឆ្នោតអនុម័ត។
ក្នុងពេលរង់ចាំ ប៉ាឡេស្ទីនបានដាក់សម្ពាធកាន់តែខ្លាំងឡើងៗ។ បើតាមអ្នកវិភាគអឺរ៉ុប
គេមិនបានដឹងទេថាគម្រោងសេចក្តីសម្រេចចិត្តរបស់ប៉ាឡេស្ទីន មានចែងអំពីកាលបរិច្ឆេទកំណត់ ពេលពីរឆ្នាំ ឱ្យអ៊ីស្រាអែលបញ្ឈប់ការធ្វើអាណានិគមកិច្ច លើដែនដីប៉ាឡេស្ទីន ខុសពីអត្ថបទដែលស្នើឡើងដោយប្រទេសហ្ស័កដានីកាលពីខែវិច្ឆិកា ឬយ៉ាងណានោះទេ។
ប៉ុន្តែភាគរយនៃការប្រើសិទ្ធិប្រឆាំងវ៉េតូរបស់អាមេរិកមានច្រើន ! បើដូច្នេះមែន នោះប៉ាឡេស្ទីននឹងស្នើសុំភ្លាមចូលជាសមាជិកអង្គការ ឬភ្ជាប់ខ្លួនភ្លាមទៅនឹងសន្ធិសញ្ញាអន្តរជាតិ មានជាអាទិ៍ការចូលជាសមាជិកតុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលសហរដ្ឋអាមេរិកមិនអាចទទួលយកបានឡើយ ព្រោះវាក៏អាចនាំអ៊ីស្រាអែលឱ្យជាប់ពាក់ព័ន្ធឬជាប់ចោទពីបទប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសង្គ្រាម។ ក្នុងពេលនេះ និងតាំងពីដើមសប្តាហ៍មក លោករដ្ឋមន្ត្រីការបរទេសអាមេរិក ចន ឃែរី បាន និងកំពុងបំពេញបេសកកម្មនៅអឺរ៉ុប ដោយបានបង្កើនជំនួបជាមួយសមភាគីអង់គ្លេស រុស្ស៊ី អ៊ីស្រាអែល …ដើម្បីសាកល្បងបញ្ចុះកំដៅបណ្តាលមកពីគម្រោងសេចក្តីសម្រេចចិត្តរបស់ប៉ាឡេស្ទីន និងបញ្ចុះបញ្ចូលប៉ាឡេស្ទីន ឱ្យបោះបង់គំនិតនាំគម្រោងច្បាប់ទៅដាក់នៅក្រុមប្រឹក្សាសន្តិសុខ។
ប៉ុន្តែប៉ាឡេស្ទីនទំនងជាអស់អំណត់ មិនអាចរង់ចាំអ្វីបានទៀតទេ ក្រៅអំពីផ្តល់ទំនួលខុសត្រូវដល់សហគមន៍អន្តរជាតិ ចំពោះការធ្វើអាណានិគមកិច្ចអ៊ីស្រាអែលលើដែនដីប៉ាឡេស្ទីន។ ស្ថានភាពកំពុងស្មុគស្មាញខ្លាំង ព្រោះបោះឆ្នោតប្រឆាំង មានន័យស្មើនឹងអនុញ្ញាតឱ្យបន្តមានការធ្វើអាណានិគមកិច្ច ហេតុដូច្នេះហើយបានជាគេត្រូវរកច្រកថ្មី។ បារាំងបានចូលធ្វើអន្តរាគមន៍ជាថ្មី កំពុងពិភាក្សាជាមួយតំណាងប៉ាឡេស្ទីននៅអង្គការសហប្រជាជាតិ។ ចំណែកអឺរ៉ុបវិញ ត្រូវបោះឆ្នោតនៅថ្ងៃនេះ លើគោលការណ៍ទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋមួយ៕
Bagikan
ប៉ាឡេស្ទីនត្រៀមបញ្ជូនគម្រោងសេចក្តីសម្រេចចិត្តទីក្រុមប្រឹក្សាសន្តិសុខ ដើម្បីទម្លាក់ទទួលខុសត្រូវលើសហគមន៍អន្តរជាតិ
4/
5
Oleh
Unknown