ក្រោយ ធ្លាក់ចុះយ៉ាងខ្លាំង។ នៅលើផ្លូវវិធានការនេះ ព្រឹកមិញ ក្រសួងហិរញ្ញវត្ថុរុស្ស៊ី បានប្រកាស បញ្ចេញទៅលើទីផ្សារនោះ គឺស្តុករូបិយបណ្ណខ្លួន ដែលនៅសល់ក្នុងទំហំ ៧.០០០លានដុល្លារ។
ក្រោយពីមានប្រកាសដំណឹងនេះ អត្រាប្រាក់រូប្ល ក៏បានស្ទុះឡើងយ៉ាងបង្គួរ គឺថា បើយប់មិញ ១ដុល្លារ ស្មើនឹងប្រមាណ៦៨រូប្ល នោះព្រឹកមិញ វាងើបដល់ ១ដុល្លារស្មើនឹង៦៥រូប្ល ចំណែក១អឺរ៉ូដែលយប់មិញ ស្មើនឹងជាង៨៥រូប្លទៅហើយ គឺចុះមកនៅត្រឹម៨១រូប្ល។
អ្វីដែលគួរឲ្យកត់សម្គាល់ ថ្ងៃ១៦ធ្នូម្សិលមិញ ម្តុំថ្ងៃត្រង់ ទោះបីធនាគារបានប្រកាសដំឡើងការប្រាក់ លើប្រាក់កម្ចីផ្តល់ដោយធនាគារជាតិ ពី១០,៥% រហូតដល់១៧%ក្តីសម្រាប់១ឆ្នាំ ក៏អត្រាប្រាក់រូប្ល ស្រាប់តែដាំដូង ស្រាលទម្ងន់វា អស់ដល់២០% គឺក្នុង១ដុល្លារ វាត់ដល់៨០រូប្ល ហើយ១អឺរ៉ូ វាត់ដល់ ១០០រូប្លឯណោះ បង្កជាភាពជ្រួលច្របល់តែម្តង ដល់កន្លែងដូរប្រាក់។
លុះព្រឹកថ្ងៃពុធនេះ ទើបបរិយាកាសដោះដូរប្រាក់ ចាប់មានស្ថិរភាព ហើយដូចជាស្ងប់ទៅវិញ មកនៅម្តុំ១ដុល្លារស្មើនឹង ៦៧រូប្ល និង ១អឺរ៉ូស្មើនឹង ៨៥រូប្ល ដែលចេះតែបន្ត ចុះតទៅទៀត ជាលទ្ធផលនៃវិធានការមួយចំនួនអនុម័ត ដោយកិច្ចប្រជុំជាបន្ទាន់នៃរដ្ឋាភិបាលល្ងាចមិញ ។
ក្នុងចំណោមវិធានការនោះ គឺមានការគាំទ្រដល់ប្រព័ន្ធធនាគារ ឲ្យមានរូបិយវត្ថុគ្រប់គ្រាន់ ទៅតាមតម្រូវការរបស់គេ។ ក្នុងន័យនេះ ក្រសួងហិរញ្ញវត្ថុ សម្រេចថាបញ្ចេញ រូបិយវត្ថុខ្លួន ដែលនៅសល់ទំហំ ៧.០០០លានដុល្លារ ទៅលើទីផ្សារជួញរូបិយវត្ថុ។
វិបត្តិអត្រាប្រាក់រូប្លលើកនេះ គឺធ្ងន់ធ្ងរពុំធ្លាប់មានដូចទេ បើគិតក្នុង១៥ឆ្នាំចុងក្រោយ គឺរាប់ពី ឆ្នាំ១៩៩៨មក ឆ្នាំដែលប្រទេសរុស្ស៊ី ត្រូវបានគេចាត់ទុកថា លែងមានសមត្ថភាព បង់ប្រាក់។
ដើម្បីទ្រទ្រង់អត្រាប្រាក់រូប្ល ដែលក៏ស្ថិតនៅក្រោមសម្ពាធនៃទណ្ឌកម្មបស្ចិមលោក គ្រាន់តែក្នុង១ថ្ងៃទី១៥ធ្នូ ធនាគារជាតិ បានចូលខ្លួនអន្តរាគមន៍ ដោយជះលុយខ្លូនទៅលើទីផ្សាររូបិយវត្ថុ អស់១.៩៦០លានដុល្លារ ហើយតាំងពីដើមខែធ្នូនេះមក គឺអស់ជាង១០.០០០លានដុល្លារ រួចគិតពីដើមឆ្នាំនេះមក គឺអស់ប្រមាណ៨០.០០០លានដុល្លារទៅហើយ។
តាមសម្តី លោកស្រី អគ្គទេសាភិបាលធនាគារជាតិរុស្ស៊ី ណាប៊ីអ៊ូលីណា ប្រាក់រូប្ល ស្រកទម្ងន់ខ្លួន ក៏បណ្តាលមកពីតម្លៃប្រេងលើទីផ្សារពិភពលោក ចេះតែចុះថ្លៃ ពីព្រោះសឹងពាក់កណ្តាល នៃថវិកាជាតិរុស្ស៊ី គឺជាចំណូលទទួលបានមកពីការលក់ប្រេងនេះឯង៕
Bagikan
អត្រាប្រាក់រូប្លរុស្ស៊ី ងើបឡើងវិញខ្លះៗ នៅលើទីផ្សាររូបិយវត្ថុក្រុងម៉ូស្គូ
4/
5
Oleh
Unknown