ស្ត្រីខ្មែរ ៤នាក់ដែលរងគ្រោះដោយរៀបការជាមួយបុរសចិន ត្រូវអាជ្ញាធរជួយសង្គ្រោះដោយបញ្ជូនមកប្រទេសកម្ពុជា វិញហើយនៅថ្ងៃទី១៣ ធ្នូ។ ពួកគាត់ហាក់សប្បាយចិត្តណាស់ ដោយបានមកដល់មាតុភូមិវិញ ក៏ប៉ុន្តែពួកគាត់ និងក្រុមគ្រួសារ មិនបានផ្តល់ព័ត៌មានអ្វីសោះឡើយ ជុំវិញរឿងចាញ់បោកគេនោះ។
គ្រាន់តែចេញផុតពីបន្ទប់ត្រួតពិនិត្យអ្នកដំណើរអន្តរជាតិ នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញភ្លាម ស្ត្រីបួននាក់ដែលស្លៀកពាក់ជារបៀបជនបរទេសពាក់ម៉ាសបិទមុខជិតនោះ ហាក់សប្បាយចិត្តខ្លាំងណាស់រហូតដល់ស្រក់ទឹកភ្នែកទៀតផង ពេលបានមកជួបបងប្អូន និងសាច់ញាតិរបស់ខ្លួននៅកន្លែងចំណតទទួលអ្នកដំណើរ។ ភាពរីករាយរបស់ពួកគាត់ បានប្រែភ្លាមៗបន្ទាប់ពីក្រុមអ្នកកាសែតចូលទៅជួប ដើម្បីសាកសួរពីស្ថានភាពលំបាកដែលពួកគាត់ជួបប្រទះនៅប្រទេសចិន កន្លងមក។ ស្ត្រីទាំងបួននាក់ រួមនឹងសាច់ញាតិផង មិនបាននិយាយអ្វីសោះឡើយ ដោយព្យាយាមរត់គេចពីអ្នកសារព័ត៌មានចូលទៅក្នុងរថយន្ត ហើយចេញដំណើរយ៉ាងរហ័សពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រីឯសមត្ថកិច្ចដែលនាំស្ត្រីទាំងបួននាក់ចេញមកនោះ ក៏មិនអាចផ្តល់បទសម្ភាសន៍បានយ៉ាងណាដែរ ក្រោមហេតុផលថាមិនទាន់អាចនិយាយអ្វីបាន។
យ៉ាងណា លិខិតជូនដំណឹងរបស់ក្រសួងការបទេស កាលពីថ្ងៃទី១២ ធ្នូ ឱ្យដឹងថា អគ្គកុងស៊ុលប្រទេសកម្ពុជា ប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានជួយសង្គ្រោះស្ត្រី ៦នាក់ ដែលបានចាញ់បោកមេខ្យល់បោកបញ្ឆោតទៅរៀបការជាមួយបុរសជនជាតិចិន។ ស្ត្រី ៤នាក់ ដែលមកដល់នៅថ្ងៃទី១៣ ធ្នូ នៅម៉ោងប្រមាណ ១១ព្រឹក គឺមានបីនាក់មកពីខេត្តកំពង់ចាម និងម្នាក់មកពីខេត្តកំពង់ស្ពឺ។ ដោយឡែកស្ត្រីពីរនាក់ផ្សេងទៀត នឹងត្រូវបញ្ជូនមកប្រទេសកម្ពុជា បន្ទាប់ពីពួកគាត់លែងលះជាមួយបុរសចិន រួច។
ទាក់ទងបញ្ហានេះ មន្ត្រីស៊ើបអង្កេតផ្នែកស្ត្រីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) អ្នកស្រី លឹម មុនី មានប្រសាសន៍ថា កត្តាសំខាន់ដែលនាំឱ្យស្ត្រីខ្មែរនៅតែចាញ់បោកមេខ្យល់ទៅធ្វើការ ឬយកប្ដីជនជាតិចិន នោះ គឺដោយសារតែកត្តាជីវភាព កត្តាចំណេះដឹងពួកគាត់នៅមានកម្រិត កត្តាទទួលយកព័ត៌មានមិនគ្រប់គ្រាន់ និងមួយផ្នែកទៀត គឺការស្រមើស្រមៃរបស់ស្ត្រីទាំងនោះថានឹងបានប្ដីសមប្រកប ជាដើម។ អ្នកស្រីបន្តថា ដើម្បីដោះស្រាយបញ្ហានេះ គឺទាល់តែពលរដ្ឋមានជីវភាពធូរធារ និងមានចំណេះដឹងគ្រប់គ្រាន់៖ «ខ្ញុំគិតថា ការលុបបំបាត់នឹងកាត់បន្ថយនោះ គឺស្ថិតនៅលើកត្តាជីវភាពរបស់ប្រជាពលរដ្ឋ ស្ថិតនៅលើការងារប្រាក់កម្រៃនៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើប្រាក់ខែកម្មករកម្មការិនីនៅតែតិចរបៀបនេះ ប្រហែលជាពិបាកណាស់»។
អ្នកស្រីបន្តថា ការបោកបញ្ឆោតនេះ គឺជាករណីជួញដូរមនុស្សយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែពេលស្ត្រីខ្មែរយ៉ាងច្រើនត្រូវគេយកទៅលក់ដូរនៅប្រទេសចិន នោះ គឺមិនដែលឃើញរដ្ឋាភិបាលកម្ពុជា ប្ដឹងទាមទារយុត្តិធម៌ពីរដ្ឋាភិបាលចិន នោះឡើយ។ អ្នកស្រីបញ្ជាក់ថា ប្រសិនបើបញ្ហានេះនៅតែកើតមានឡើងនោះ នឹងអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសជាតិទាំងពីរជាក់ជាមិនខាន។
របាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក នៅឆមាសទី១ ឆ្នាំ២០១៤ ឱ្យដឹងថា មានស្ត្រីខ្មែរប្រមាណ ៤០នាក់ហើយដែលត្រូវមេខ្យល់បោកបញ្ឆោតទៅលក់ដូរនៅប្រទេសចិន ក្នុងនោះភាគច្រើន គឺស្ត្រីមកពីខេត្តកំពង់ចាម។ ដោយឡែកក៏មានមួយចំនួនទៀត ត្រូវអង្គការក្រៅរដ្ឋាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ជួយអន្តរាគមន៍បញ្ជូនពួកគាត់មកកាន់ប្រទេសកម្ពុជា ហើយដែរ៕

Bagikan
ស្ត្រីខ្មែរ៤នាក់ដែលចាញ់បោកមេខ្យល់ទៅរៀបការជាមួយជនជាតិចិនបញ្ជូនមកដល់កម្ពុជា
4/
5
Oleh
Unknown