នៅចំពោះមុខនាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានាធិបតីកូរ៉េខាងត្បូង។
លោក ហ៊ុន សែន និងអ្នកស្រី ប៉ាក់ គឿនហេ ដែលយល់ស្របគ្នាបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតដៃគូយុទ្ធសាស្ត្រ បានជជែកគ្នាអំពីបញ្ហាជាច្រើនទៀត។
កិច្ចព្រមព្រៀងទាំង៥ឯកសារនោះរួមមាន៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីលើកទឹកចិត្តធុរជនវ័យក្មេងកម្ពុជាសាធារណរដ្ឋកូរ៉េ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការថែទាំសុខភាព និងវិទ្យាសាស្ត្រវេជ្ជសាស្ត្រ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការរៀបចំប្រព័ន្ធទូទាត់សងប្រាក់តម្លៃរាយក្នុងប្រទេសកម្ពុជា។ នាយករដ្ឋមន្ត្រីខ្មែរ និងធានាធិបតីកូរ៉េ បានធ្វើជាសក្សីរួមគ្នា ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនេះ កាលពីថ្ងៃសៅរ៍។ នេះបើយោងតាមអ្នករាយការណ៍ពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជា។
ជំនួបកំពូលរបស់លោក ហ៊ុន សែន និងអ្នកស្រី ប៉ាក់ គឿនហេ នៅរដ្ឋធានីសេអ៊ូល ទីដែលគណៈប្រតិភូកម្ពុជាកំពុងបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ ផ្តោតលើបញ្ហាមួយចំនួនទៀត។ នេះបើយោងតាមប្រភពដដែល ដែលបញ្ជាក់ថា ក្នុងក្របខណ្ឌនៃទំនាក់ទំនងទ្វេរភាគី នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានាធិបតីកូរ៉េ បានយល់ស្របគ្នាបង្កើនចំណងការទូតរវាងប្រទេសទាំងពីរ ដែលផ្តួចផ្តើមឡើងដោយ លោក ហ៊ុន សែន នៅឆ្នាំ១៩៩៧ ឱ្យដល់កម្រិតទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្ត្រតែម្តង។ទន្ទឹមនឹងនេះដែរ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាបង្កើតអនុព័ន្ធយោធានៅប្រទេសនីមួយៗ និងចងសម្ព័ន្ធមេត្រីភាពរវាងខេត្ត និងខេត្ត ក្រុងនិងក្រុងនៃប្រទេសទាំងពីរផងដែរ។ បើតាមអ្នករាយការណ៍ពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជា ភាគីទាំងពីរបានជម្រុញឱ្យពាណិជ្ជកម្មកម្ពុជាកូរ៉េ ឈានដល់ចំណុចកំពូលថ្មី ត្បិតទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានតម្លៃត្រឹមតែ៧៥០លានដុល្លារប៉ុណ្ណោះនៅឆ្នាំ២០១៣។
ក្នុងក្របខណ្ឌនៃកិច្ចពិភាក្សាកំពូលអំពីបញ្ហាតំបន់ និងបញ្ហាអន្តរជាតិ កម្ពុជានឹងធ្វើជាប្រទេសសម្របសម្រួលរវាងអាស៊ាននិងសាធារណរដ្ឋកូរ៉េ ពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៧។ នេះបើតាមការឱ្យដឹងរបស់អ្នករាយការណ៍ពិសេសនៃទូរទស្សន៍ជាតិកម្ពុជា ដែលបញ្ជាក់បន្ថែមថា កម្ពុជានឹងធ្វើឱ្យចេញជារូបរាងនូវវេទិកាធុរកិច្ចមេគង្គសាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០១៥។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលដឹកនាំគណៈប្រតិភូកម្ពុជា ទៅកាន់សាធារណៈរដ្ឋកូរ៉េ តាំងពីថ្ងៃទី១០ ខែធ្នូ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍២៥ឆ្នាំនៃទំនាក់ទំនងដៃគូអាស៊ាន សាធារណៈរដ្ឋកូរ៉េនៅទីក្រុងប៊ូសានផងនោះ គ្រោងត្រឡប់មកកម្ពុជាវិញនៅថ្ងៃចន្ទ៕
Bagikan
កម្ពុជា និងកូរ៉េ ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើការងារ៥វិស័យផ្សេងគ្នា
4/
5
Oleh
Unknown