ចូលពាណិជ្ជកម្ម។ ជាក់ស្ដែងថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទើបត្រឡប់មកពីកូរ៉េខាងត្បូង លោកបានស្នើឲ្យប្រទេសនោះបង្កើនការទទួលពលករពីកម្ពុជា ឲ្យបានច្រើនជាងមុន។
តើការស្នើសុំនេះ អាចធ្វើឲ្យកម្ពុជា ចំណេញ ឬក៏កម្ពុជា ខ្វះសមត្ថភាពបង្កើតការងារជូនពួកគាត់?
បញ្ហាការងារ គឺជារឿងរសើបខ្លាំង ដែលបង្ហាញអំពីសមត្ថភាពរបស់អ្នកដឹកនាំប្រទេស។ ការបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ គឺជាភាពជោគជ័យមួយ ប៉ុន្តែបើគ្មានការងារវិញ នឹងបង្កើតជាបញ្ហាអសន្តិសុខ និងបង្កជាហានិភ័យសម្រាប់សង្គមកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសថា ប្រទេសកម្ពុជា មានការងារធ្វើច្រើន ដោយមិនចាំបាច់ធ្វើចំណាកស្រុកទៅរកការងារនៅបរទេសឡើយ ព្រោះរៀងរាល់ឆ្នាំ កម្ពុជា ធានាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់។
ស្របពេលជាមួយគ្នានេះ កំណើនសេដ្ឋកិច្ចកម្ពុជា ១% បានបង្កើតការងារចំនួន ១.៣៦% នៃកម្លាំងពលកម្មកម្ពុជា សរុប។ តួលេខនេះបញ្ជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជា ៧% បានបង្កើតការងារថ្មីចំនួន ៧០ម៉ឺននាក់ក្នុងមួយឆ្នាំ។
ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់មានប្រសាសន៍ផ្ទុយពីនេះ នៅពេលដែលលោកទើបត្រឡប់មកពីប្រទេសកូរ៉េខាងត្បូង ដោយស្នើសុំឲ្យប្រទេសនេះបង្កើនការទទួលពលករពីកម្ពុជា ឲ្យកាន់តែច្រើនជាងមុន។ បញ្ហានេះ អង្គការសង្គមស៊ីវិល និងអ្នកសេដ្ឋកិច្ចយល់ឃើញថា ការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រីនោះ អាចធ្វើឲ្យកម្ពុជា ចំណេញតាមរយៈការផ្ទេរប្រាក់មកកម្ពុជា ច្រើនជាងមុន និងចំណូលរបស់ក្រុមគ្រួសាររបស់ពលករ នឹងមានភាពប្រសើរជាងមុន។
ប្រធានអង្គការខារ៉ាម (CARAM) ដែលស៊ើបអង្កេតអំពីបញ្ហាពលករចំណាកស្រុក លោក យ៉ា ណាវុធ មានប្រសាសន៍ថា ការបង្កើនបរិមាណបញ្ជូនពលករកម្ពុជា ទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង គឺជារឿងមួយល្អបំផុត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ប៉ុន្តែលោកទទូចឲ្យរដ្ឋាភិបាល គួរតែបង្កើតការងារក្នុងស្រុកវិញ ទើបចាត់ទុកថាជាការបង្កើតការងារប្រកបដោយនិរន្តរភាព។ លោកបញ្ជាក់ថា អ្វីដែលរាជរដ្ឋាភិបាលកម្ពុជា អាចធ្វើបាននោះ គឺការបង្កបរិយាកាសការទាក់ទាញការវិនិយោគឲ្យកាន់តែច្រើន។
បន្ថែមលើនេះ លោក យ៉ា ណាវុធ បានបញ្ជាក់ទៀតថា ពលករចំណាកស្រុកកម្ពុជា ជាច្រើន ប្រឈមនឹងការរំលោភសិទ្ធិមនុស្ស ដោយសារខ្វះការការពាររវាងប្រទេសទទួល និងប្រទេសបញ្ជូន។
អ្នកវិភាគសេដ្ឋកិច្ចវិញយល់ឃើញថា ការបង្កើតចំនួនពលករកម្ពុជា ទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង គឺកម្ពុជា អាចចំណេញទាំងផ្នែកសេដ្ឋកិច្ច ប្រាក់ចំណូល និងចំណេះដឹងផ្នែកបច្ចេកទេស ដែលជាចំណុចល្អសម្រាប់ប្រទេសកម្ពុជា ប៉ុន្តែការជំរុញចំនួនពលករឲ្យទៅធ្វើការនៅបរទេសកាន់តែច្រើននោះ កម្ពុជា នឹងខ្វះកម្លាំងពលកម្ម ដែលជាផ្នែកមួយរាំងស្ទះដល់ការទាក់ទាញការវិនិយោគ។
អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ លោក ស្រី ចន្ធី មានប្រសាសន៍ថា ការធ្វើចំណាកស្រុក ឬការជំរុញឲ្យពលករទៅធ្វើការនៅក្រៅប្រទេស គឺជារឿងល្អ ដោយសារតែសេដ្ឋកិច្ចកម្ពុជា អាចបង្កើតការងារដល់ប្រជាពលរដ្ឋបានតិចតួចរៀងរាល់ឆ្នាំ។ ម្យ៉ាងវិញទៀត ការបង្កើតការងារវិញជាប្រភេទការងារដែលបានប្រាក់ខែទាប ជាពិសេសនៅឧស្សាហកម្មធុនស្រាល។ លោកបញ្ជាក់ថា ឧស្សាហកម្មធុនស្រាលនោះ គឺភាគច្រើននៅក្នុងវិស័យកាត់ដេរ ដែលវិស័យនេះមិនអាចស្រូបយកចំនួនពលកម្មនៅកម្ពុជា ទាំងអស់បានទេ។
ស្របពេលជាមួយគ្នានេះ ស្ថាប័នស្រាវជ្រាវមួយចំនួនបានរកឃើញស្រដៀងគ្នានេះដែរថា កំណើនសេដ្ឋកិច្ចមិនឆ្លុះបញ្ចាំងអំពីការអភិវឌ្ឍពិតប្រាកដឡើយ នៅពេលដែលកម្ពុជា មានកំណើនក្រុមអ្នកងាយរងគ្រោះ គម្លាតខុសគ្នាខ្លាំងរវាងអ្នកមាន និងអ្នកក្រ និងការបង្កើតការងារថ្មីបានតិចតួច។
ការរកឃើញរបស់សម្ព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា បានបង្ហាញថា ប្រទេសកម្ពុជា បានបង្កើតការងារថ្មីរៀងរាល់ឆ្នាំមានចំនួនតែ ៦ម៉ឺននាក់ប៉ុណ្ណោះ ដែលតិចជាងចំនួនអ្នកដែលស្វែងរកការងារធ្វើជាក់ស្ដែងប្រមាណ ៣ដង។
ម្យ៉ាងវិញទៀត ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានរកឃើញថា គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា គឺជាគោលនយោបាយអភិវឌ្ឍន៍ដែលធ្វើឲ្យតម្រូវការទីផ្សារការងារ មិនស៊ីចង្វាក់នឹងការផ្គត់ផ្គង់កម្លាំងពលកម្ម។ គោលនយោបាយទាំងនោះ បានផ្ដោតស្ទើរតែស្រុងលើការទាក់ទាញអ្នកវិនិយោគធំៗ ដែលរាជរដ្ឋាភិបាលកម្ពុជា ជឿជាក់ថា អាចបង្កើតការងារជូនប្រជាពលរដ្ឋ។ ប៉ុន្តែតាមការពិត គោលនយោបាយនេះមិនអាចបង្កើតការងារឲ្យបានពេញលេញឡើយសម្រាប់យុវជនកម្ពុជា ដែលកំពុងហូរចូលទីផ្សារយ៉ាងច្រើនសន្ធឹកសន្ធាប់នោះទេ។
រាជរដ្ឋាភិបាលកម្ពុជា វិញ ក៏ទទួលស្គាល់ថា ជារៀងរាល់ឆ្នាំ យុវជនកម្ពុជា ប្រមាណ ៣០ម៉ឺននាក់ បានចូលទៅក្នុងទីផ្សារការងារ។ ម្យ៉ាងវិញទៀត ក្នុងចំណោមនិស្សិតកម្ពុជា ដែលមានបរិញ្ញាបត្រទាំងអស់មានតែ ៣០% ប៉ុណ្ណោះ ដែលទទួលបានការងារ។ ដូច្នេះ ការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបង្កើនចំនួនពលករកម្ពុជា ទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង នោះ ហាក់ជាការទទួលខុសត្រូវមួយ ស្របពេលដែលកម្ពុជា បង្កើតការងារជូនពួកគាត់បានតិចតួច៕
Bagikan
មូលហេតុដែលលោក ហ៊ុន សែន ស្នើឲ្យកូរ៉េបង្កើនទទួលពលករពីកម្ពុជា
4/
5
Oleh
Unknown