ច្រើនបានដាក់ពាក្យបណ្ដឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិថា ត្រូវតែបើកការស៊ើបអង្កេតរកមូលហេតុជាក់លាក់។
អង្គការអន្តរជាតិចំនួន ៤០ បានចុះហត្ថលេខា និងបានផ្ញើទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលហៅកាត់ថា អាយ.ស៊ី.ស៊ី (ICC) កាលពីថ្ងៃសុក្រ ទី១២ ខែធ្នូ លើការស្នើសុំឲ្យតុលាការនេះបើកការស៊ើបអង្កេតលើបណ្ដឹងនានា កាលពីខែតុលា ឆ្នាំ២០១៤ ដែលចោទប្រកាន់អ្នកកាន់អំណាចនៅប្រទេសកម្ពុជា អំពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
បណ្ដឹងរបស់មេធាវីដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស លោក រីឆាដ រ៉ូជើរ (Richard Rogers) កាលពីថ្ងៃទី៧ តុលា បានដាក់ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិនេះ ដោយអះអាងថា រាជរដ្ឋាភិបាលកម្ពុជា និងក្រុមបក្សពួករបស់ខ្លួននៅក្នុងវិស័យឯកជនដែលទទួលបានគម្រោងអភិវឌ្ឍន៍ជាច្រើននៅកម្ពុជា បានវិនិយោគដោយបានបណ្ដេញចេញប្រជាពលរដ្ឋ ប្រមាណជិត ៨សែននាក់ចេញពីផ្ទះសម្បែងនៅក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមកនេះ។
Bagikan
អង្គការ៤០ស្នើឲ្យតុលាការអន្តរជាតិអង្កេតបណ្ដឹងលើអ្នកកាន់អំណាចនៅកម្ពុជា
4/
5
Oleh
Unknown