នៅទីបំផុត អ៊ុយក្រែនបានស្គាល់បទឈប់បាញ់ «ពិតប្រាកដ» ជាលើកដំបូង នៅក្នុងរយៈពេលជាង៧ខែកន្លងមក។ នេះបើតាមប្រសាសន៍លោកប្រធានាធិបតីអ៊ុយក្រែន ប៉េត្រូ ប៉ូរ៉ូឆេនកូ ដែលបាន
ថ្លែងនៅថ្ងៃសុក្រនេះ។ ប្រមុខដឹកនាំអ៊ុយក្រែនរូបនេះអះអាងថា ការវិវត្តន៍ថ្មីនេះ មានសារៈសំខាន់ខ្លាំងណាស់ចំពោះរូបលោក។
ស្នូរគ្រាប់កាំភ្លើង និងការប៉ះទង្គិចនានាបានអវត្តមានពីប្រទេសអ៊ុយក្រែនបាន២៤ម៉ោងហើយ គិតត្រឹមព្រឹកថ្ងៃសុក្រ ទី១២ខែធ្នូនេះ។ លោកប្រធានាធិបតីអ៊ុយក្រែន ប៉េត្រូ ប៉ូរ៉ូឆេនកូ បានប្រកាសយ៉ាងដូច្នេះ ខណៈដែលលោកកំពុងតែស្ថិតក្នុងប្រទេសអូស្ត្រាលី នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃរបស់លោក។ បើតាមលោក ប៉ូរ៉ូឆេនកូ ២៤ម៉ោងដោយគ្មានការប៉ះទង្គិចនេះ គឺជា២៤ម៉ោងដំបូង ដែលអ៊ុយក្រែនមិនមានទាហានរងរបួស និងស្លាប់។ និងថា ការវិវត្តន៍ថ្មីនេះ មានសារៈសំខាន់ខ្លាំងណាស់ចំពោះរូបលោក។
ថ្វីត្បិតតែ២៤ម៉ោងចុងក្រោយនេះ គ្មានការប៉ះទង្គិចក៏ពិតមែន ប៉ុន្តែលោក ប៉ូរ៉ូឆេនកូ បានព្រមានថា វាទើបតែមានរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ។ លោកថា អ្វីគ្រប់យ៉ាងនៅមានភាពផុយស្រួយ ប៉ុន្តែប្រសិនបើស្ថានការណ៍ស្ងប់ស្ងាត់ដូច្នេះដំណើរការតទៅមុខទៀត វាគឺជាជំហានដ៏ល្អសម្រាប់សន្តិភាព និងស្ថិរភាពនៅអ៊ុយក្រែន។
គួររំលឹកថា បទឈប់បាញ់ចុងក្រោយ ត្រូវបានដាក់ចេញកាលពីថ្ងៃអង្គារទី៩ខែធ្នូកន្លងទៅ ដោយសង្ឃឹមថា វានឹងអាចបញ្ចប់វិបត្តិរ៉ាំរ៉ៃជិត៨ខែ ជាមួយក្រុមឧទ្ទាមផ្ដាច់ទឹកដីនិយម មានទំនោរទៅខាងរុស្ស៊ី។ ជាវិបត្តិដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៤ពាន់៣រយនាក់ និងធ្វើឲ្យមនុស្សជិតមួយលាននាក់ត្រូវរត់ភៀសខ្លួន។ នេះបើតាមតួលេខរបស់អង្គការសហប្រជាជាតិ៕

Bagikan
អ៊ុយក្រែនស្គាល់បទឈប់បាញ់ «ពិតប្រាកដ» ជាលើកដំបូង នៅក្នុងរយៈពេល៧ខែ
4/
5
Oleh
Unknown