ចាប់តាំងពីមានការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៩៣ មកចំនួនអាសនៈក្នុងរដ្ឋសភាជាតិត្រូវបានបង្កើនម្តងកាលពីការបោះឆ្នោតឆ្នាំ ១៩៩៨ គឺកើន៣អាសនៈ ដោយសារមានការបំបែកខេត្ត។ ក៏ប៉ុន្តែចំនួនអាសនៈ១២៣នេះ មិនត្រូវបានបង្កើនបន្ថែមទៀតទេ នៅពេលមានការបោះឆ្នោតអាណត្តិក្រោយ។
សម្រាប់ពេលនេះគណបក្សប្រឆាំងបានលើកឡើងពីការបង្កើនអាសនៈនេះដោយយោងទៅលើកត្តាចាំបាច់មួយចំនួន។ តែគណបក្សប្រជាជននៅមិនទាន់បង្ហាញពីការយល់ព្រមច្បាស់លាស់នៅឡើយទាក់ទងទៅនៅសំណើរនេះ។
ដោយយោងទៅលើស្ថានភាពជាក់ស្តែងមួយចំនួន ទាក់ទងទៅនឹងកំណើនប្រជាជន កត្តាភូមិសាស្ត្រ និងសេដ្ឋកិច្ច តំណាងក្រុមចរចាគណបក្សសង្គ្រោះជាតិ បានលើកឡើងពីការស្នើឲ្យមានការបង្កើនចំនួនអាសនៈតំណាងរាស្ត្រនៅក្នុងរដ្ឋសភា។
លោក គួយ ប៊ុនរឿន តំណាងគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់អ្នកកាសែតបន្ទាប់ពីជំនួបចរចាកាលពីថ្ងៃសុក្រទាក់ទងទៅនឹងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ជាមួយគណបក្សប្រជាជនថា គេគួរតែបង្កើនចំនួនអាសនៈនៅក្នុងរដ្ឋសភា ព្រោះថាចាប់តាំងពីឆ្នាំ២០០៨មកមិនឃើញមានការកើនឡើងនៃអាសនៈឡើយ។
«សម្លេង គួយ ប៊ុន រឿន »
សម្រាប់គណបក្សប្រជាជនកម្ពុជា ការចង់ឲ្យមានការកើនឡើងនៃចំនួនអាសនៈនៅក្នុងរដ្ឋសភាអាណត្តិក្រោយ គឺជាប្រធានបទដែលកំពុងស្ថិតនៅក្នុងការធ្វើច្បាប់នៅឡើយទេ។ តំណាងក្រុមចរចាគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន ថ្លែងប្រាប់កាសែតដែរថា គណបក្សកាន់អំណាចនៅមិនទាន់គិតនិងជជែកគ្នានៅឡើយទេ តែនេះក៏មិនមានន័យថាជាការខ្វែងគំនិតគ្នាលើចំណុចនេះជាមួយ គណបក្សប្រឆាំងដែរ។
«សម្លេង ប៊ិន ឈិន»
សូមបញ្ជាក់ថាក្រុមការងារគណបក្សទាំងពីរកែទម្រង់ច្បាប់បោះឆ្នោតបានឈានចូលទៅឯកភាពគ្នាស្តីពីការរក្សាទុកប្រព័ន្ធបោះឆ្នោតដដែល គឺប្រព័ន្ធសមាមាត្រ។លើសពីនេះក៏មានការលើកឡើងពីការកំណត់អាសនៈនៅក្នុងរដ្ឋសភានីតិកាលថ្មី ដោយគណបក្សសង្គ្រោះជាតិឲ្យដឹងថាតែងមានការកំណត់អាសនៈជារៀងរាល់៣ឆ្នាំ មុនឆ្នាំបោះឆ្នោត។
ជាមួយគ្នានេះតំណាងក្រុមចរចាគណបក្សសង្គ្រោះជាតិ លោក កួយ ប៊ុនរឿន ក៏បានស្នើផងដែរឲ្យមានការផ្ទេរភារកិច្ចកំណត់សមាសភាពគណៈកម្មការកំណត់អសនៈពីគណៈរដ្ឋមន្ត្រីមកគណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភាវិញ ដោយសុំបញ្ចូលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទៅក្នុងនោះផងដែរ។ទោះយ៉ាងនេះក្តីការស្នើសុំនេះស្ថិតនៅក្នុងការពិភាក្សាគ្នានៅឡើយ៕

Bagikan
ស្ថានភាពប្រជាជន សេដ្ឋកិច្ច និងសង្គម ធ្វើឲ្យបក្សប្រឆាំងស្នើបង្កើនចំនួនអាសនៈ
4/
5
Oleh
Unknown