សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៥ មករា ឲ្យដឹងថា កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ នឹងពិភាក្សាលើបញ្ហាជាច្រើនទាក់ទងនឹងរបៀបវារៈថ្នាក់តំបន់ និងសកលលោក ក្នុងបរិបទភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចដែលកំពុងវិវឌ្ឍជាសកល។
សេចក្តីជូនព័ត៌មានឲ្យដឹងដែរថា គណៈប្រតិភូអមដំណើរ លោក ហ៊ុន សែន រួមមាន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ព្រមទាំងសមាជិករដ្ឋាភិបាលមួយចំនួនទៀត។
វេទិកាសេដ្ឋកិច្ចពិភពលោក ត្រូវបានគេបង្កើតឡើងនៅឆ្នាំ១៩៧១ ដោយសាស្ត្រាចារ្យ ក្លោស ស្វាប់ (Klaus Schwab)។ សព្វថ្ងៃ លោកជានាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក។ វេទិកានេះ ពីដំបូងឡើយមានឈ្មោះថា វេទិកាគ្រប់គ្រងអឺរ៉ុប។ នៅឆ្នាំ១៩៨៧ វាត្រូវបានគេប្ដូរឈ្មោះទៅជាវេទិកាសេដ្ឋកិច្ចពិភពលោកវិញរហូតមកទល់សព្វថ្ងៃ។ គោលបំណងនៃវេទិកានេះ គឺចូលរួមចំណែកធ្វើឲ្យប្រសើរឡើងនូវស្ថានភាពទូទៅនៅលើសកលលោក ក្នុងនោះមានដូចជា បញ្ហាពាណិជ្ជកម្ម សេដ្ឋកិច្ច និងនយោបាយ ជាដើម៕
Bagikan
លោក ហ៊ុន សែន នឹងទៅចូលរួមប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅស្វីសសប្ដាហ៍ក្រោយ
4/
5
Oleh
Unknown