លោកបន្តថា មូលហេតុដែលផ្ដួចផ្ដើមនាំឲ្យមានកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសដោយផ្ទាល់ពីប្រទេសកម្ពុជា ទៅប្រទេសជប៉ុន និងពីប្រទេសជប៉ុន មកប្រទេសកម្ពុជា នេះ គឺដើម្បីបង្កើនចំណងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។ លោកបន្តថា «ខ្ញុំក៏សូមឱកាសនេះដើម្បីលើកតម្កើងជំរុញបន្ថែមទៀត នូវចំណងមិត្តភាពរវាងកម្ពុជា-ជប៉ុន ដែលបានលើកកម្រិតទៅជាដៃគូយុត្តិសាស្ត្ររួចស្រេចទៅហើយ។ ជំរុញឲ្យទំនាក់ទំនងកម្ពុជា-ជប៉ុន មានទំនាក់ទំនងកាន់តែជិតគ្នា តាមរយៈការហោះហើរត្រង់រវាងកម្ពុជា-ជប៉ុន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា តាមរយៈគម្រោងហោះហើរដោយផ្ទាល់ទៅវិញទៅមកនេះ នឹងត្រូវអនុវត្តក្នុងពេលដ៏ខ្លីខាងមុខនេះ។ បើទោះជាបែបណា រហូតមកដល់ពេលនេះ គណៈកម្មការជំនាញរបស់ប្រទេសទាំងពីរ នៅមិនទាន់អាចបញ្ជាក់ពីពេលវេលាជាក់លាក់ ក្នុងការអនុវត្តគម្រោងនេះបាននៅឡើយទេ៕
Bagikan
កម្ពុជា-ជប៉ុននឹងមានជើងហោះហើរផ្ទាល់ក្នុងពេលឆាប់ៗនេះ
4/
5
Oleh
Unknown