ទាន់បានលទ្ធផលនៅឡើយនោះ។
លោក ហេង រ៉ាវី ដែលជនមិនស្គាល់មុខមួយក្រុម បានបើកម៉ូតូកៀរកៀបប្លន់ និងវាយរូបលោកឲ្យរបួសជាទម្ងន់ កាលពីជិតពីរសប្ដាហ៍កន្លងទៅ កំពុងតែគិតចង់ផ្លាស់ប្ដូរទីលំនៅ និងបោះបង់ការងារ ដើម្បីស្វែងរកទីសុវត្ថិភាពសម្រាប់រូបលោក ព្រមទាំងក្រុមគ្រួសារ។
លោកថ្លែងថា លោកមានការភ័យខ្លាច ព្រោះធ្លាប់មានករណីដូចគ្នានេះកើតចំពោះអ្នកជិតខាងរបស់លោកដែរ៖ «គិតតែពីសួរពីខ្ញុំ ថតរូបតែខ្ញុំ ចង្អុលជនល្មើសណាមកអ៊ីចឹងណា៎ ហើយចេះតែឲ្យខ្ញុំចង្អុលអីអ៊ីចឹង។ អ្នកនៅជិតបន្ទប់ជួលខ្ញុំដែរ គាត់ជួបរឿងអ៊ីចឹងដែរ។ ប៉ូលិសឲ្យចង្អុលជនល្មើសដូចគ្នា។ គេកៀបស៊ីម៉ូតូគាត់។ ដល់រំលងបានប៉ុន្មានថ្ងៃ គេបាញ់គាត់បាក់ស្មាទៀត។ ម៉ូតូក៏អត់បាន ហើយបាក់ទាំងស្មាហ្នឹងទៀត»។
ពាក់ព័ន្ធនឹងក្ដីកង្វល់របស់ លោក ហេង រ៉ាវី នាយករងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក តី វិសាល មានប្រសាសន៍ថា ក្រុមការងាររបស់លោក កំពុងតែធ្វើកិច្ចការនេះយ៉ាងយកចិត្តទុកដាក់បំផុត និងបានកំណត់មុខសញ្ញាជនដៃដល់រួចហើយ ថាជាជនក្លែងបន្លំ ដែលធ្វើឲ្យប៉ះពាល់កិត្តិយសមន្ត្រីសមត្ថកិច្ចភាគច្រើនដែលស្មោះសរបរិសុទ្ធ និងបង្កអសន្តិសុខក្នុងសង្គម។
លោក តី វិសាល អះអាងថា លោកមានសង្ឃឹមពី ៨០ ទៅ ៩០ភាគរយ ថានឹងអាចវែកមុខជនល្មើសបាន៖ «បាទ! ខ្ញុំដឹងថាគាត់ភ័យខ្លាចបាត់បង់ ទី១ បាត់បង់ ហើយទី២ គាត់ចង់ឲ្យយើងហ្នឹងស្វែងរកចាប់ជនដៃដល់ដែលបានធ្វើសកម្មភាពហ្នឹង។ អ៊ីចឹងខ្ញុំបានប្រាប់ទៅគាត់ហើយថា កុំឲ្យមានការព្រួយបារម្ភអី។ ខាងសមត្ថកិច្ចយើងកំពុងតែដុតដៃដុតជើងហើយ។ អ៊ីចឹងយើងសង្ឃឹមថា យើងនឹងបង្ក្រាបបាន ដើម្បីឲ្យជាទំនុកចិត្តដល់ប្រជាពលរដ្ឋ»។
លោក ហេង រ៉ាវី បានរងគ្រោះដោយអំពើប្លន់នៅក្បែរអង់តែនទូរទស្សន៍ទួលគោក នៅយប់ថ្ងៃទី៥ ឈានចូលថ្ងៃទី៦ ខែធ្នូ បន្ទាប់ពីលោកបានឌុបប្អូនថ្លៃប្រុសរបស់លោកចេញពីកន្លែងកម្សាន្តមួយជាមួយក្រុមគ្រួសារនៅម្ដុំស្ពានជ្រោយចង្វារ។
លោកថា ជនល្មើសមានគ្មា ៥-៦នាក់ ខ្លះស្លៀកពាក់ជាប៉ូលិស ខ្លះជាស៊ីវិល បានស្ទាក់ប្លន់រូបលោក និងប្អូនថ្លៃ ហើយនាំយកទៅវាយនៅផ្លូវងងឹតស្ងាត់ មិនឆ្ងាយប៉ុន្មានពីអង់តែន។ ជនល្មើសបានប្លន់យកខ្សែកមួយខ្សែទម្ងន់ ៧ជី និងផ្លាកដៃមួយខ្សែទម្ងន់ ១តម្លឹងពី លោក ហេង រ៉ាវី។ រួចហើយ ក្រុមល្មើសបានបង្ខំប្អូនថ្លៃរបស់លោកយកម៉ូតូទៅបញ្ចាំនៅម្ដុំផ្សារឃ្លាំងរំសេវ បានប្រាក់ ៣៥០ដុល្លារឲ្យពួកគេទៀត។ ពេលនេះដែរ លោកចង់បានម៉ូតូមកវិញ ដើម្បីលក់យកប្រាក់ឲ្យប្រពន្ធសម្រាលកូន៕
Bagikan
ជនរងគ្រោះដោយអំពើប្លន់ប្រដាប់អាវុធឯកសណ្ឋានបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន
4/
5
Oleh
Unknown