ប្រជាពលរដ្ឋម្នាក់រស់នៅឃុំក្បាលទឹក លោក ហោន ភ្លី ថ្លែងបញ្ជាក់ថា បន្ទាប់ពីឮអ្នកភូមិនិយាយតៗគ្នាអំពីក្រុមទាហានវៀតណាម ឈរជើងក្នុងមូលដ្ឋាន លោកបានជិះម៉ូតូទៅមើលដោយផ្ទាល់ភ្នែកនៅល្ងាចថ្ងៃទី២២ ខែធ្នូ។ ពេលនោះលោកឃើញទាហានខ្មែរចំនួន ៥នាក់ និងទាហានវៀតណាម មួយចំនួនទៀត កំពុងសម្រាកចុះងូតទឹកក្បែរតង់ស្នាក់នៅរបស់ខ្លួន។ លោកថា ក្រុមដែលកំពុងឈរជើងនៅទីតាំងនោះពិតជាទាហានមែន ដោយលោកសម្គាល់លើសំលៀកបំពាក់ កាំភ្លើង និងឧបករណ៍រាវរកអដ្ឋិធាតុ ឬវត្ថុអ្វីមួយកប់ក្នុងដី ប៉ុន្តែបំណងគេធ្វើអ្វីទៀតនោះលោកមិនប្រាកដឡើយ។
ផ្ទុយពីការអះអាងរបស់ពលរដ្ឋ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង លោក ប៊ូ សារ៉ែម ថ្លែងបញ្ជាក់ថា ទាហានដែលបោះតង់ស្នាក់នៅនោះ គឺក្រុមទាហានយុទ្ធភូមិភាគពិសេសត្រៀមខ្លួនហ្វឹកហាត់បាញ់កាំភ្លើងធំគ្រាប់ពិតប្រភេទត្បាល់ ៦០មិល្លីម៉ែត្រ និងត្បាល់ ១២០មិល្លីម៉ែត្រ ហើយកម្លាំងហ្វឹកហាត់ទាំងអស់មានតែទាហានខ្មែរសុទ្ធសរុបជាង ១០០នាក់។ លោកថា ក្រុមទាហានហ្វឹកហាត់ចាប់ផ្ដើមចូលគោលដៅនៅថ្ងៃ២៣ និង ២៤ ខែធ្នូ ហើយដំណើរការបាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤។
ទាក់ទងនឹងការហ្វឹកហាត់នេះខាងជំនាញបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋរួចរាល់ហើយ៕
Bagikan
ពលរដ្ឋអះអាងថាមានទាហានវៀតណាមបោះតង់ស្នាក់នៅខេត្តកំពង់ឆ្នាំង
4/
5
Oleh
Unknown