ព្រហស្បតិ៍នេះ បានបង្ហាញថា អាយុកាលរបស់មនុស្សរស់នៅបានយូរជាងមុន បើទោះបីជាអត្រាអ្នកស្លាប់ដោយសារជំងឺមហារីកថ្លើម និងជំងឺតំរងនោមរ៉ាំរ៉ៃកើនឡើងក៏ដោយ។
អាយុកាលជាមធ្យមរបស់មនុស្សនៅទូទាំងពិភពលោកកើនឡើងជិត៦ឆ្នាំ ចំពោះបុរស ហើយស្ត្រីកើនឡើងជាង៦ឆ្នាំ ពីចន្លោះឆ្នាំ ១៩៩០ ដល់ ឆ្នាំ ២០១៣។ ការកើនឡើងនេះ បង្ហាញពី ការធ្លាក់ចុះនៃអត្រាអ្នកស្លាប់ដោយសារជំងឺមហារីកចំនួន ១៥% និងជំងឺទាក់ទងរវាងបេះដូងនិងសរសៃឈាម ចំនួន ២២% នៅក្នុងតំបន់ដែលមានប្រាក់ចំណូលខ្ពស់ជាច្រើននៅក្នុងពិភពលោក។
ការសិក្សាស្រាវជ្រាវ ដែលចុះផ្សាយនៅក្នុងសារព័ត៌មានសុខភាពប្រចាំសប្តាហ៍របស់អង់គ្លេស The Lancet បាននិយាយថា នៅក្នុងតំបន់ដែលមិនសូវសំបូរទ្រព្យធនខ្លះ អត្រាស្លាប់ដោយសារជំងឺរាគរុះ ការឆ្លងជំងឺផ្លូវដង្ហើម និងជំងឺទាក់ទងនិងទារកក៏បានថយចុះទ្វេរដងផងដែរ។
ការសិក្សាស្តីពីជំងឺសកលនៅក្នុងឆ្នាំ ២០១៣ (The Global Burden of Disease) ក៏បានរកឃើងផងដែរថា ប្រទេសមានប្រាក់ចំណូលទាបដូចជា នេប៉ាល់ រវ៉ាន់ដា អេត្យូពី នីហ្សេ ម៉ាល់ឌីវ ហើយនិងអ៊ីរ៉ង់ជាដើមនោះ អត្រាអាយុកាលជាមធ្យមកើនឡើងជាងកាលពី២៣ឆ្នាំមុន ដោយទាំងបុរសនិងស្ត្រីគឺអាចរស់បានយូរជាងមុនរហូតដល់១២ឆ្នាំ។
ជាមួយគ្នានេះដែរ ប្រទេសឥណ្ឌាក៏មានអត្រាកើនឡើងដែរ ដោយមនុស្សប្រុសកើនចំនួន ៧ឆ្នាំ ហើយស្ត្រីកើនចំនួន ១០ឆ្នាំពីចន្លោះឆ្នាំ ១៩៩០ រហូតដល់ឆ្នាំ ២០១៣។
ប៉ុន្តែនៅក្នុងការសិក្សាបានបញ្ជាក់ថា ការធ្វើអត្តឃាតខ្លួនឯងមានការកើនឡើង នៅក្នុងបញ្ហសុខភាពសាធារណៈរបស់ឥណ្ឌា។ ចំនួនអ្នកធ្វើអត្តឃាតនៅក្នុងប្រទេសឥណ្ឌា ឬក៏ប្រទេសចិន មានចំនួនរហូតដល់ទៅពាក់កណ្តាលនៃចំនួនអ្នកធ្វើអត្តឃាតសរុបនៅទូទាំងពិភពលោក។
ផ្ទុយពីការធ្លាក់ចុះពីចំនួន ៧លាន៦សែននាក់នៅក្នុងឆ្នាំ ១៩៩០ មកនៅត្រឹម ៣លាន ៧សែននាក់ ក្នុងឆ្នាំ ២០១៣ ការសិក្សាក៏បានបញ្ជាក់ផងដែរថា ការឆ្លងជំងឺផ្លូវដង្ហើម ជំងឺគ្រុនចាញ់ ហើយនិងជំងឺរាគរុះ នៅតែស្ថិតក្នុងបញ្ហាចំបងចំនួន៥ នៅទូទាំងពិភពលោក នៃការស្លាប់របស់កុមារ ដែលបានសម្លាប់កុមារជិត២លាននាក់ក្នុងមួយឆ្នាំៗ ។
Bagikan
ការសិក្សាបង្ហាញថា អាយុកាលជាមធ្បមរបស់មនុស្សនៅលើពិភពលោកកើនឡើង
4/
5
Oleh
Unknown