ធនាគារអភិវឌ្ឍន៍អាស៊ីចាត់ទុកថា គម្រោងទាំងបីនឹងជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការសាងសង់វិស័យហិរញ្ញវត្ថុ ដែលមានមូលដ្ឋានធំទូលាយ និងកាន់តែរឹងមាំជាងមុន ហើយពង្រីកសេវាផ្គត់ផ្គង់ទឹកតាមទីរួមខេត្តនានា និងកែលំអហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ក៏ដូចជាបើកចំហឱកាសសេដ្ឋកិច្ចថ្មីៗ។
ទឹកប្រាក់កម្ចីប្រមាណ ៣៤លានដុល្លារ សម្រាប់គម្រោងផ្គត់ផ្គង់ និងពង្រីកបណ្ដាញសេវាទឹកស្អាតឲ្យ១០០ភាគរយ ត្រឹមឆ្នាំ ២០២៥ នៅតាមទីរួមខេត្ត និងស្រុកទាំង៩ មានខេត្តកំពង់ចាម កំពង់ធំ កំពត ពោធិ៍សាត់ ព្រះសីហនុ សៀមរាប ស្ទោង ស្ទឹងត្រែង និងស្វាយរៀង។ គម្រោងនេះ នឹងផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋជាងកន្លះលាននាក់ រាប់ទាំងគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ដែលរស់នៅក្រោមបន្ទាត់ក្រីក្រ។
គម្រោងទីពីរ ក្នុងកម្ចីទឹកប្រាក់ ១៨លានដុល្លារ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ជំរុញសក្ដានុពល និងសេវាផ្នែកបរិស្ថាន នៅប្រជុំជនតូចៗមួយចំនួន ដូចជាខេត្តកំពត កែប និងខេត្តកោះកុង។
គម្រោងនេះនឹងផ្ដល់លទ្ធភាពឲ្យស្ត្រី និងក្រុមអ្នកចំណូលទាបមានលទ្ធភាពទទួលបានទីផ្សារ និងសេវាសង្គម ការងារដោយមានប្រាក់ឈ្នួល និងសេវាគាំទ្រសហគ្រាស។ លើសពីនេះទៅទៀត គម្រោង នឹងបង្កើនចំនួនភ្ញៀវទេសចរប្រចាំឆ្នាំ និងចូលរួមចំណែកបង្កើនការងារជិត ២ម៉ឺនកន្លែងទៀត។
គម្រោងទី៣ នឹងប្រើប្រាស់ទឹកប្រាក់កម្ចី ១៥លានដុល្លារ សម្រាប់អនុកម្មវិធីទី៣ ផ្នែកហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ឆ្នាំ២០១១-២០២០៕
Bagikan
ធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់ប្រាក់កម្ចី៦៧លានដុល្លារ គាំទ្រវិស័យបីនៅកម្ពុជា
4/
5
Oleh
Unknown