ថ្លៃបាយ និងថ្លៃកម្លាំងពីពលរដ្ឋ ចន្លោះពី ១ពាន់រៀលទៅ ៥ពាន់រៀលក្នុងម្នាក់ៗ។ ប៉ុន្តែប៉ូលិសបដិសេធថាពុំមានករណីទារកម្រៃក្រៅផ្លូវការឡើយ។
ប្រជាពលរដ្ឋទៅធ្វើអត្តសញ្ញាណប័ណ្ណនៅឃុំផ្សារ មួយចំនួន ខកចិត្តនៅពេលឃើញសកម្មភាពរបស់អាជ្ញាធរប៉ូលិស ដាក់ចានសុំប្រាក់ពីពលរដ្ឋដោយចំហដូចនេះ។ ក្រុមពលរដ្ឋឲ្យដឹងបន្ថែមនៅថ្ងៃទី១៧ ខែធ្នូ ថា នៅមានប្រជាពលរដ្ឋជាច្រើននាក់ទៀតមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណ ដែលបញ្ហានេះបណ្ដាលមកពីការយកប្រាក់ក្រៅផ្លូវការ ហើយពលរដ្ឋក្រីក្រពិបាក និងទើសទាល់មិនហ៊ានទៅធ្វើ។
ពលរដ្ឋម្នាក់រស់នៅភូមិជំទាវបុត្រី ថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបញ្ជាក់ថា គ្រួសារគាត់មានសមាជិកចំនួន ៤នាក់គ្រប់អាយុត្រូវធ្វើអត្តសញ្ញាណប័ណ្ណ ប៉ុន្តែដល់ពេលខ្វះខាតប្រាក់ បានទៅធ្វើតែម្នាក់សិន។ អ្នកស្រីថា ពលរដ្ឋទូទៅបានចំណាយប្រាក់លើសពី ១ម៉ឺនរៀល ដែលជាតម្លៃកំណត់របស់ក្រសួងមហាផ្ទៃ ពីព្រោះមានប៉ូលិសម្នាក់ក្នុងចំណោមនោះ អង្គុយចាំយកលុយតែម្ដង៖ «គេ (ប៉ូលិស) ដាក់ចានដែកមួយ គេថាចាប់មគ្គផលចូលបុណ្យថ្លៃបាយថ្លៃទឹកអ៊ីចឹងទៅណា។ ខ្ញុំឃើញគេដាក់ខ្លះច្រើនពីរពាន់ ឬបួនប្រាំពាន់អ៊ីចឹងទៅ ដល់ពេលខ្ញុំអត់លុយ ខ្ញុំដាក់ឲ្យគេតែ ១ពាន់រៀលទៅ»។
ឆ្លើយតបបញ្ហានេះ ប្រធានការិយាល័យស្ថិតិ និងអត្តសញ្ញាណប័ណ្ណនៃអធិការដ្ឋាននគរបាលស្រុកបរិបូរណ៍ លោក ដាំ គឹមលីម ថ្លែងបដិសេធថា រយៈពេលជិត ២សប្ដាហ៍មកហើយ ដែលក្រុមការងារចុះធ្វើការនៅឃុំផ្សារ មិនដែលមានករណីយកប្រាក់ក្រៅផ្លូវការ ឬថ្លៃបាយអ្វីឡើយ។ លោកបន្ថែមថា បច្ចុប្បន្នខាងលោកបានផ្ដល់សេវាធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋបានចំនួន ៧០០នាក់ ហើយនៅសល់បីភូមិទៀត ស្មើនឹងចំនួនពលរដ្ឋប្រហែល ៣០០នាក់នៅទូទាំងឃុំផ្សារ៖ «អូ! អត់មានទាល់តែសោះ គ្រាន់តែយកភាគរយ ១ម៉ឺនគត់របស់គេ (ក្រសួង) បើមិនជឿទេសួរតែមេឃុំផ្សារ ចុះនៅត្រង់ហ្នឹង»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា យល់ថា ប្រសិនបើមានករណីសុំប្រាក់ក្រៅផ្លូវការដូចការអះអាងរបស់ពលរដ្ឋមែននោះ អាជ្ញាធរប៉ូលិសនឹងត្រូវមានកេរ្តិ៍ឈ្មោះអាក្រក់ ដោយសារប្រាក់បន្តិចបន្តួច។ ក្រុមការងារនៃអាជ្ញាធរប៉ូលិស អាចធ្វើសំណើមួយទៅក្រសួងក្នុងករណីខ្វះខាតបាយទឹក ឬសម្ភារៈផ្សេងៗនៅអំឡុងពេលបេសកកម្មរបស់ខ្លួន៕
Bagikan
ពលរដ្ឋខេត្តកំពង់ឆ្នាំងត្អូញត្អែររឿងប៉ូលិសទារប្រាក់ធ្វើអត្តសញ្ញាណប័ណ្ណលើសកំណត់
4/
5
Oleh
Unknown