ប្រកាន់លោកគ្រូពេទ្យភូមិ ដែលត្រូវបានគេសង្ស័យថា ជាអ្នកធ្វើឱ្យមានការឆ្លងមេរោគអេដស៍រាប់រយនាក់ពីបទអ្វីនោះទេ ព្រោះតែតុលាការកំពុងពិនិត្យភស្តុតាង។
តុលាការសាលាដំបូងខេត្តបាត់ដំបង កំពុងពិនិត្យភស្ដុតាង ដាក់បន្ទុកទៅលើលោកគ្រូពេទ្យភូមិ យ៉ែម ជ្រិន ទាក់ទងករណីរាលដាលមេរោគអេដស៍មនុស្សរាប់រយនាក់ នៅក្នុងភូមិរកា ខេត្តបាត់ដំបង។ នេះបើតាមការបញ្ជាក់ពីលោក នួន សាន ព្រះរាជអាជ្ញាខេត្តបាត់ដំបង នៅថ្ងៃចន្ទ ទី២២ធ្នូនេះ។
លោកយ៉ែម ជ្រិន ដែលជាគ្រូពេទ្យមានប្រជាប្រិយភាពក្នុងភូមិរកា ខេត្តបាត់ដំបង ត្រូវអាជ្ញាធរខេត្តបាត់ដំបង បានបញ្ជូនទៅកាន់តុលាការខេត្តកាលពីរសៀលថ្ងៃអាទិត្យម្សិលមិញ ដោយសំអាងភស្តុតាងដាក់បន្ទុកចំនួន៣។ នោះគឺគ្រូពេទ្យ យ៉ែម ជ្រិន គ្មានវិជ្ជាជីវៈពិតប្រាកដ ព្យាបាលជំងឺខុសបច្ចេកទេស និងទី៣ ការប្រើប្រាស់សារ៉ាងចាក់ថ្នាំគ្មានអនាម័យ។ នេះបើតាមការបញ្ជាក់ពីលោកជេត វន្នី ស្នងការរងនគរបាលខេត្តបាត់ដំបង។
លោកស្នងការរងបានបន្តថា ភស្តុតាងទាំងបី ពាក់ព័ន្ធនឹងការរីករាលដាលមេរោគអេដស៍នេះ គឺជាការរកឃើញរបស់ក្រុមការងារស៊ើបអង្កេតចម្រុះរបស់រដ្ឋាភិបាលលើករណីផ្ទុះមេរោគអេដស៍ ដែលមានគ្រប់ភាគីពាក់ព័ន្ធ។ លោកសង្កត់ធ្ងន់ថា ក្រុមការងារចម្រុះបានសន្និដ្ឋានបឋមប្រឆាំងនឹងគ្រូពេទ្យភូមិ យ៉ែម ជ្រិន នេះ គឺការធ្វេសប្រហែស។
សូមរំលឹកថា ប្រជាពលរដ្ឋនៅក្នុងភូមិរកា ឃុំរកា ស្រុកសង្កែទាំងប្រុសស្រី រួមទាំងកុមារផង ជាច្រើនរយនាក់ ត្រូវបានគេរាយការណ៍ថា មានផ្ទុកមេរោគអេដស៍ដោយមិនដឹងពីមូលហេតុ។ រដ្ឋាភិបាលនៅមិនទាន់អាចកំណត់ពីមូលហេតុនេះ ការឆ្លងមេរោគអេដស៍រាលដាលដល់មនុស្សរាប់រយនាក់នៅឡើយនោះទេ។ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ លោក មាន ឈីវុន មានប្រសាសន៍ខ្លីថា ក្រុមការងារកំពុងតែពិនិត្យ សិក្សារកមូលហេតុជាបន្តបន្ទាប់។
សូមបញ្ជាក់ថា កាលពីចុងសប្ដាហ៍កន្លងទៅនេះ វិទ្យាស្ថានប៉ាស្ទ័របានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា ចំនួនអ្នកផ្ទុកមេរោគអេដស៍បានកើនឡើងពី៩០នាក់ ទៅដល់១៤០នាក់ ត្រូវបានបញ្ជាក់ថា មានផ្ទុកមេរោគអេដស៍ បន្ទាប់ពីការធ្វើតេស្តបញ្ជាក់រហូតដល់ទៅ៣ដង។
ខណៈដែលមានមនុស្សជាច្រើនរយនាក់ បានឆ្លងជំងឺអេដស៍នៅខេត្តបាត់ដំបងនោះ ការព្យាបាលគ្មានបច្ចេកទេស និងការប្រើប្រាស់សឺរ៉ាងគ្មានអនាម័យរបស់លោកគ្រូពេទ្យ យ៉ែម ជ្រិន គឺជាមូលហេតុបឋមដែលអាជ្ញាធរបញ្ជូនគ្រូពេទ្យភូមិនេះ ទៅកាន់តុលាការ។ យ៉ាងណាក៏ដោយ តុលាការនៅមិនទាន់ហ៊ានចោទប្រកាន់ច្បាស់នៅឡើយនោះទេ ត្បិតអ្នកជំនាញបញ្ជាក់ថា សឺរ៉ាងតែមួយមុខ មិនអាចចម្លងបានមនុស្សរាប់រយនាក់នោះទេ៕
Bagikan
រឿងអេដស៍នៅបាត់ដំបង៖ តុលាការកំពុងពិនិត្យភស្តុតាងប្រឆាំងគ្រូពេទ្យភូមិ
4/
5
Oleh
Unknown